**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

អភិបាលខេត្តស្វាយរៀង៖ បញ្ហាដែលបានកើតឡើងចំពោះបងប្អូនប្រជាពលរដ្ឋជុំវិញករណីដីឡូតិ៍ភូមិមរតក អាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនបានទុកចោលនោះឡេីយ​

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ឡោះ ម៉ាន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារដោះស្រាយគម្រោងដីឡូតិ៍ភូមិមរតក បានអញ្ជើញជាអធិបតីក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិចំនួន១០១បណ្ណ ជូនអតិថិជនគម្រោងដីឡូតិ៍ ភូមិមរតក សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ពិធីនេះមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធាន អនុប្រធាន មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត លោកអភិបាលក្រុងស្វាយរៀង លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្មសំណង់ និងភូមិបាលក្រុងស្វាយរៀង ព្រមទាំងបងប្អូនប្រជាពលដែលអញ្ជើញមកទទួលប័ណ្ណកម្មសិទ្ធជាច្រើនរូបទៀត។

មានប្រសាសន៍នូវក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តបាននាំមកនូវប្រសាសន៍ផ្តាំផ្ញើរសាកសួសុខទុក្ខពីដំណាក់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមកទទួលប័ណ្ណកម្មសិទ្ធនៅថ្ងៃនេះផងដែរ។

ឯកឧត្តមអភិបាលខេត្តបន្តថា ក្នុងនាមរដ្ឋបាលខេត្តសូមថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជាប់ពាក់ព័ន្ធ​ និងគម្រោងដីឡូតិ៍ភូមិមរតក​ ហើយបានផ្តល់ការសហការផ្តល់ព័ត៌មានទាំងឯកសារ​ និងសំណុំរឿងជុំវិញករណីនេះមកដល់អាជ្ញាធរដើម្បីជាយានឈានទៅដល់ការដោះស្រាយជូនប្អូនទៅតាមលទ្ធភាពជាក់ស្តែង។

ឯកឧត្តមបញ្ជាក់ទៀតថា បញ្ហាដែលបានកើតឡើងចំពោះបងប្អូនប្រជាពលរដ្ឋជុំវិញករណីដីឡូតិ៍ភូមិមរតកនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនបានទុកចោលនោះឡេីយ​ គឺតែងតែគិតគូយកចិត្តទុកដាក់ដោះស្រាយតាមសាច់រឿងនីមួយៗ ទាំងផ្នែកទិដ្ឋភាពច្បាប់ និងការសម្រួលក្រៅប្រព័ន្ធតុលាការជាមួយក្រុមហ៊ុន ជូនដល់បងប្អូនប្រជាពលរដ្ឋ ។ ជាក់ស្តែងថ្នាក់ដឹកនាំក្រសួងដែនដី ថ្នាក់ដឹកនាំខេត្ត និងមន្ទីរជំនាញ អាជ្ញាធរពាក់ព័ន្ធតែងតែរកគ្រប់វិធីក្នុងដោះស្រាយបញ្ហាដែលកើតមានកន្លងមក ហើយទទួលលទ្ធផលល្អជាជំហ៊ានៗ ដូចដែលយើងបានឃេីញរៀបចំចែកប័ណ្ណកម្មសិទ្ធស្របច្បាប់ចំនួន១០១បណ្ណ ជូនបងប្អូននៅថ្ងៃនេះ ហើយនិងបន្តធ្វើជាជំហានបន្តបន្ទាប់ទៀតនៅពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង