**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

គណបក្សកាន់អំណាចរបស់ប្រទេសថៃ កំពុងរុំព័ទ្ធទៅដោយវិបត្តិសេដ្ឋកិច្ច និងបញ្ហាចាក់ស្រេះ

បរទេស៖ គណបក្សកាន់អំណាចរបស់ប្រទេសថៃ កំពុងរុំព័ទ្ធទៅដោយវិបត្តិសេដ្ឋកិច្ច និងបញ្ហាចាក់ស្រែះដូចសម្បុកពីងពាងនៅតំបន់ព្រំដែន ទន្លឹមនឹងការប្រឈមមុខភាពមិនច្បាស់លាស់កាន់តែខ្លាំងថែមទៀតក្នុងសប្តាហ៍នេះ ខណៈតុលាការកំពូលរបស់ថៃចាប់ផ្តើមបើកសវនាការលើសំណុំរឿងអ្នកនយោបាយដ៏មានឥទ្ធិពលបំផុតគឺលោក ថាក់ស៊ីន ឈិនៈវ័ត ដែលអាចឈានទៅដល់ការជាប់ពន្ធនាគារ។

នាមជាមហាសេដ្ឋីផង អតីតនាយករដ្ឋមន្ត្រីផង និងជាឆ្អឹងខ្នងនៅពីក្រោយរាជរដ្ឋាភិបាលរបស់កូនស្រីផង លោក ថាក់ស៊ីន ពេលធ្វើមាតុភូមិនិវត្តន៍កាលពីឆ្នាំ២០២៣ បន្ទាប់ពីនិរទេសខ្លួនរយៈពេល១៥ឆ្នាំ ក៏បានរួចផុតពីពន្ធនាគារ ដោយលោកបានចាយពេលការឃុំខ្លួនស្ទើរទាំងស្រុងនៅក្នុងមន្ទីរពេទ្យ ក្រោមហេតុផលសុខភាព។ យ៉ាងណា ក្នុងសប្តាហ៍នេះ អម្រែកនៃសម្ពាធ និងបញ្ហាកាន់តែច្រើនឡើងបានធ្លាក់ទៅលើអ្នកនយោបាយចំណូលថ្មី គឺលោកស្រី ថែថងថាន ឈិនៈវ័ត និងគណបក្សភឿថៃ ប្រសិនបើតុលាការចាត់ទុកថា ការឃុំខ្លួនរបស់លោក ថាក់ស៊ីន នៅមន្ទីរពេទ្យខុសច្បាប់មែននោះ ហើយលោក ថាក់ស៊ីន អាចជាប់ពន្ធនាគារ ខណៈកូនស្រីរបស់លោកកំពុងប្រឈមវិបត្តិទំនុកចិត្តរួចទៅហើយ ក្នុងនាមជានាយករដ្ឋមន្រ្តី ស្របពេលប្រជាជនថៃជាច្រើនអស់ជំនឿ ដោយសាររាជរដ្ឋាភិបាលមិនអាចដោះស្រាយរាល់វិបត្តិដែលកំពុងផុសឡើងជាលំដាប់បែបនេះ។

ជាក់ស្តែង ការឡើងកម្តៅនៃវិវាទព្រំដែនជាមួយកម្ពុជា ក៏បានធ្វើឱ្យរាជរដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់លោកស្រី ផែថងថាន រងការប៉ះទង្គិចជាមួយយោធាដ៏មានឥទ្ធិពលខាងនយោបាយរបស់ប្រទេសថៃផងដែរ ខណៈរបបយោធាថៃធ្លាប់បានផ្តួលរំលំអតីតរាជរដ្ឋាភិបាល ថាក់ស៊ីន ឈិនៈវ័ត ក្នុងឆ្នាំ២០០៦ និងលោកស្រី យីងឡាក់ ឈិនៈវ័ត ក្នុងឆ្នាំ២០១៤។ ជាមួយគ្នានេះ ក្រុមជាតិនិយមកំពុងពិនិត្យមើលការដោះស្រាយកិច្ចចរចាសំខាន់ៗរបស់រាជរដ្ឋាភិបាលជាមួយប្រទេសជិតខាង[គឺកម្ពុជា] ក្នុងកិច្ចចរចាគណកម្មាធិការព្រំដែនចម្រុះ (JBC) នៅថ្ងៃទី១៤មិថុនាខាងមុខនេះ ចំពេលកើនឡើងនូវភាពមិនសប្បាយចិត្តជាសាធារណៈ ជុំវិញការគ្រប់គ្រងសេដ្ឋកិច្ចដែលកំពុងជាប់គាំង។ ជាមួយគ្នានេះ ក្រុមអ្នកវិភាគអះអាងថា លទ្ធផលអវិជ្ជមានលើសំណុំរឿងលោក ថាក់ស៊ីន សម្ពាធសេដ្ឋកិច្ច និងជម្លោះព្រំដែន នឹងជំរុញឱ្យមានសម្ពាធលើរាជរដ្ឋាភិបាលបច្ចុប្បន្ន និងគណបក្សភឿថៃ ទាំងនៅក្នុងក្រុមចម្រុះ និងក្នុងចំណោមសាធារណជន។

រដ្ឋបាលបក្សភឿថៃកំពុងដោះស្រាយដើម្បីរកច្រកចេញពីជម្លោះព្រំដែនជាមួយកម្ពុជាកុំឱ្យអូសបន្លាយយូរជាងនេះ។ យ៉ាងណា អ្នកឯកទេសខាងវិទ្យាសាស្រ្តនយោបាយបានសន្មតថា កិច្ចពិភាក្សា JBC ជាមួយកម្ពុជាខាងមុខនេះ ប្រហែលជាមិននាំទៅរកដំណោះស្រាយនោះទេ។

ឥឡូវនេះ ប្រទេសថៃកំពុងប្រឈមមុខនឹងបញ្ហាសន្តិសុខ ហើយក្រុមជាតិនិយមជ្រុលកំពុងកើនឡើង ដូចផ្សិតត្រូវទឹក ស្របពេលការដឹកនាំរបស់រាជរដ្ឋាភិបាលមានភាពទន់ខ្សោយ។ ប្រការនេះ នាំឱ្យប្រជាជនថៃមួយ​ចំនួន​បាន​ចាប់​ផ្ដើម​អំពាវនាវ​ឱ្យ​មាន​រដ្ឋប្រហារ។

ក្រៅតែពីវិវាទដីព្រំដែនជាមួយកម្ពុជា ថៃក៏ប្រឈមភាពតានតឹងកាន់តែខ្លាំងឡើងនៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ាផងដែរ ខណៈការបោះបង្គោលព្រំដែនមិនទាន់ច្បាស់លាស់ ដែលនាំឱ្យមានការប៉ះទង្គិចគ្នារវាងទាហានថៃ និងទាហានរបបសឹកមីយ៉ាន់ម៉ា។

ចំណែកឯខេត្តនៅជាប់ព្រំដែនភាគខាងត្បូងជាមួយប្រទេសម៉ាឡេស៊ី ក៏រមែងផុសឡើងនូវភាពចលាចលថ្មីៗ ដែលនាំឱ្យជម្លោះកម្រើកឡើងវិញឥតល្ហែ រវាងពុទ្ធសាសនិក និងសាសនិកអ៊ិស្លាមនៅក្នុងតំបន់ ដែលរួមមានខេត្តចំនួន៤ គឺខេត្តយ៉ាឡា, ប៉ាតានី, នារ៉ាធីវ៉ាត និងខេត្តស៊ុងក្លា។ ទាំងនេះហើយ ជាទឡ្ហីករណ៍យ៉ាងប្រត្យក្សជុំវិញភាពផុយស្រួយនៃគណបក្សភឿថៃ និងកម្សោយនៃរាជរដ្ឋាភិបាល ដែលជំរុញឱ្យមានការតវ៉ាប៉ះបោរ ឬក៏អាចឈានដល់មានរដ្ឋប្រហារពីសំណាក់ក្រុមជាតិនិយមជ្រុល(ថៃ)ក៏ថាបាន៕

អត្ថបទដែលជាប់ទាក់ទង