**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង

រដ្ឋមន្រ្តីសុខាភិបាល៖ ក្មួយៗ ត្រូវខិតខំសិក្សា ដើម្បីកសាងសមត្ថភាពក្លាយជាក្តីសង្ឃឹមរបស់ក្រុមគ្រួសារ សង្គមជាតិ ជាពិសេសអ្នកជំងឺ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ ក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការបង្រៀនទ្រីស្តី និងថ្នាក់បង្ហាញត្រាប់ ដោយពុំជូនដំណឹងជាមុន នៃមហាវិទ្យាល័យវេជ្ជសាស្រ្ត សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ទីតាំងទី១។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចុះពិនិត្យដោយផ្ទាល់នៅក្នុងថ្នាក់រៀន ទាំងការបង្រៀនរបស់សាស្រ្តាចារ្យ និងនិស្សិត។ ឯកឧត្តមសាស្រ្តាចារ្យ បានចែករំលែកវិធីសាស្រ្តគន្លឹះដល់ក្មួយនិស្សិត ក្នុងការសិក្សារៀនសូត្រ ត្រូវមានភាពរវៀសរវៃ រហ័ស ឆន្ទៈរៀនសូត្រ ប្រើពេលវេលាសិក្សាឱ្យបានត្រឹមត្រូវ និងឱ្យអស់ពីលទ្ធភាព ទាំងការស្តាប់ និងការកត់ត្រា ព្រមទាំងត្រូវមានភាពក្លាហានលើកជាសំណួរឱ្យបានច្រើន ដល់គ្រូបង្រៀន។

ឯកឧត្តមសាស្រ្តាចារ្យ បានបន្ថែមថា ការសិក្សាមិនចេះចប់នោះទេ ទាំងពេលការសិក្សា រហូតដល់ពេលបំពេញការងារ ក៏ត្រូវបន្តសិក្សាជាប្រចាំ ដើម្បីបន្តពង្រឹងសមត្ថភាព ការធ្វើនវានុវត្តស្របតាមសម័យកាល និងស្វែងយល់នូវវិធីសាស្រ្តថ្មីៗបន្ថែមទៀត។ ពេលក្មួយបញ្ចប់ការសិក្សា ត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ដែលជាក្តីសង្ឃឹមរបស់អ្នកជំងឺ។

បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ចំនួន ៤ ចំណុច ជូនសាស្រ្តាចារ្យ រួមមាន៖ ១) បន្តរៀនសូត្រជាប្រចាំ សំដៅបច្ចុប្បន្នភាពចំណេះដឹងរបស់ខ្លួន ឱ្យបានជាប្រចាំ ២) បណ្តុះបណ្តាលបន្តដល់អ្នកជំនាន់ក្រោយ ឱ្យមានសមត្ថភាព និងក្លាយជាអ្នកបន្តវេន ៣) ពង្រឹងសមត្ថភាព គរុកោសល្យ និងស្រាវជ្រាវ ឱ្យទាន់សម័យ ៤) ត្រូវមាននវានុវត្តន៍ក្នុងការបង្រៀន។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំឱ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ខិតខំបន្ថែមទៀត វិនិយោគលើឧបករណ៍បង្រៀន និងបង្ហាញត្រាប់ បញ្ចូលបន្ថែមការបង្រៀន និងការវាយតម្លៃនិស្សិតលើក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្រ្ត តាំងពីឆ្នាំដំបូង ក្នុងពេលសិក្សាពាក់កណ្តាលកម្មវិធីសិក្សា រហូតដល់ឆ្នាំបញ្ចប់ សំដៅពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈនិស្សិត ឱ្យមានឥរិយាបទល្អប្រពៃ ក្នុងការប្រាស្រ័យទំនាក់ទំនងជាមួយអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ។

ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងនូវការគាំទ្រដល់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ឱ្យបន្តខិតខំពង្រឹងគុណភាពបណ្តុះបណ្តាល ដើម្បីផលិតធនធានមនុស្សដែលមានគុណភាពខ្ពស់ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបម្រើសេវាជូនអ្នកជំងឺប្រកបដោយគុណភាព និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង