ក្រសួងការពារជាតិ៖ យោធាកម្ពុជា-ថៃ សម្រេចធ្វើការកែសម្រួលកម្លាំងទាហានទាំងសងខាងឱ្យត្រឡប់ចូលតំបន់ដែលសមស្រប ដើម្បីកាត់បន្ថយភាពតានតឹង និងប្រឈមមុខគ្នានៅតាមព្រំដែន

ភ្នំពេញ៖ ក្រសួងការពារជាតិសូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ នេះ យោធាកម្ពុជា-ថៃ បានជួបគ្នា និងបានសម្រេចធ្វើការកែសម្រួលកម្លាំងទាហានទាំងសងខាងឱ្យត្រឡប់ចូលតំបន់ដែលសមស្រប ដើម្បីកាត់បន្ថយភាពតានតឹង និងប្រឈមមុខគ្នានៅតាមព្រំដែន។

