**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»

កុមារកំព្រា កុមារក្នុងគ្រួសារក្រីក្រ កុមាររើសអេតចាយ កុមារសុំទាន កុមារខាត់ស្បែកជើង ប្រមាណ ២៥០នាក់ នៃអង្គការផ្ទះបាយកុមារ ទទួលអំណោយមនុស្សធម៌ជាលើកទី៥ ពីកាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជាលើកទី៥ ដែលរួមមានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាចំនួន ១០លានរៀល ជូនដល់ អង្គការផ្ទះបាយកុមារ ដែលមានបន្ទុកជួយផ្គត់ផ្គង់ការហូបចុក និងការសិក្សារៀនសូត្រដល់កុមារកំព្រា កុមារក្នុងគ្រួសារក្រីក្រ កុមាររើសអេតចាយ កុមារសុំទាន កុមារខាត់ស្បែកជើងប្រមាណ ២៥០នាក់ ស្ថិតនៅបរិវេណសាលាបឋមសិក្សាជ័យជំនះ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោក សែម ស៊ីណាត ប្រធានរដ្ឋបាលអង្គការផ្ទះបាយកុមារ មានរបាយការណ៍អំពីដំណើរការផ្ទះបាយកុមារក្នុងឆ្នាំ២០២៥ ជូនអង្គពិធី។

លោកបានបញ្ជាក់ថា “អង្គការផ្ទះបាយកុមារមានបំណងឱ្យកុមារក្រីក្រ កុមាររើសអេតចាយ កុមារសុំទាន កុមារខាត់ស្បែកជើង បានទទួលអាហារហូបឆ្អែត បានសម្អាតខ្លួន បានសម្រាក បានលេង បានអាន បានសរសេរ បានកាត់សក់ កាត់ក្រចក ងូតទឹក ជួយជំរុញកុមារឱ្យចូលរៀន ជាដើម។ សព្វថ្ងៃមានកុមារប្រមាណជាង ៨៥៣នាក់ បានទទួលសេវាពីផ្ទះបាយកុមារ។ ដោយព្រឹកនេះមានកុមារប្រមាណ ២៥០នាក់ ដែលបានមកចូលរួមដោយផ្ទាល់។

លោកបានបន្តថា មិនត្រឹមតែជួយកុមារនោះទេ ប៉ុន្តែផ្ទះបាយកុមារបានជួយដល់និស្សិត១១នាក់ ដោយផ្តល់ជាស្បៀង សម្ភារៈអនាម័យ សម្លៀកបំពាក់ និងឧបត្ថម្ភថវិកាខ្លះសម្រាប់ផ្គត់ផ្គង់ការសិក្សាផងដែរ។”

មានប្រសាសន៍សំណេះសំណាលនាពេលនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានសម្តែងនូវក្តីសោមនស្សរីករាយដោយបានអញ្ជើញមកដល់អង្គការផ្ទះបាយកុមារសារជាថ្មីម្តងទៀត និងបានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គការផ្ទះបាយកុមារ លោកគ្រូ អ្នកគ្រូ ដែលបានជួយមើលថែទាំ ផ្តល់ការសិក្សាអប់រំ និងផ្តល់ការហូបចុកដល់កុមារ ដែលនេះជាការជួយសម្រាលបន្ទុកដល់ក្រុមគ្រួសាររបស់កុមារ និងសូមបន្តនូវសកម្មភាពដ៏ល្អមួយនេះដើម្បីអនាគតកុមារទាំងនេះ។

ជាមួយគ្នានេះ លោកជំទាវ ក៏បានផ្តាំផ្ញើដល់ក្មួយៗចៅៗទាំងអស់ “ត្រូវចេះរក្សាអនាម័យក្នុងការរស់នៅ ការលាងសម្អាតដៃជាមួយសាប៊ូ ត្រូវរៀបរយផ្ទះសំបែងឱ្យបានល្អ ខោអាវបោកគក់ឱ្យបានស្អាត ចេះស្រឡាញ់គ្នា ជួយយកអាសាគ្នាទៅវិញទៅមក ជាពិសេសត្រូវខិតខំសិក្សារៀនសូត្រដល់ចប់ថ្នាក់វិទ្យាល័យឬបន្តថ្នាក់ឧត្តមសិក្សា ធ្វើជាកូនល្អ សិស្សល្អ ជាពលរដ្ឋល្អ មានសុជីវធម៌ល្អ ចេះគោរពចាស់ទុំ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីក្លាយជាធនធានមនុស្សសម្រាប់បម្រើសង្គមជាតិ។ ទន្ទឹមនឹងនោះ ត្រូវបរិភោគអាហារូបត្ថម្ភឱ្យបានគ្រប់គ្រាន់ដែលចំអិនដោយផ្ទះបាយផ្ទាល់ ការហូបចុកឱ្យមានអនាម័យ ជៀសវាងអាហារដែល ប្រៃពេក ផ្អែមពេក ខ្លាញ់ពេក ប្រភេទអាហារ-គ្រឿងភេជ្ជៈកំប៉ុង និងត្រូវនិយាយថាអត់គ្រឿងញៀន និងគ្រឿងស្រវឹង។ សូមចៅៗ ទាំងអស់គ្នាត្រូវប្រាប់បន្តដល់ឪពុកម្តាយ បងប្អូនដែលរស់នៅជាមួយ មិត្តភក្តិនៅក្នុងសាលា អ្នកស្គាល់ អំពីបញ្ហាសុខភាពដូចជា មិនប្រៃ មិនខ្លាញ់ មិនផ្អែម មិនគ្រឿងស្រវឹង និងមិនគ្រឿងញៀន និងជូនពរចៅៗទាំងអស់មានសុខភាពល្អ រៀនពូកែ និងសុខសប្បាយទាំងអស់គ្នា។”

សូមបញ្ជាក់ថា នេះជាលើកទី៥ ហើយដែលកាកបាទក្រហមកម្ពុជា បានផ្តល់អំណោយជូនអង្គការផ្ទះបាយកុមារ ដែលអំណោយនាពេលនេះរួមមាន ៖ អង្ករ ៣តោន,អង្ករសុខភាព ២០កេស, មី ១០កេស, ត្រីខ ៥កេស, ប្រេងឆា ៥ធុង, ស្ករស ១០០ គីឡូក្រាម, ទឹកដោះគោខាប់ ៥កេស, ប្រេងខ្យង ៥កេស, ប៊ីចេង ២០គីឡូក្រាម, ទឹកម្ទេស ៦០ដប, ម្រេច ១០កញ្ចប់, ខ្ទឹមស ៣០គីឡូក្រាម, ពងទា ៦០០គ្រាប់, សាច់ក្រក ១០គីឡូក្រាម, ម្សៅសាប៊ូ ៥០គីឡូក្រាម, សាប៊ូដុំ ២៥០ដុំ, ច្រាស់ដុសធ្មេញ ២៥០ដើម, ថ្នាំដុសធ្មេញ ២៥០ទីប និងថវិកា ១០.០០០.០០០រៀល។

ក្នុងនោះដែរ កាកបាទក្រហមកម្ពុជា បានផ្តល់អាហារ-គុយទាវ និងទឹកដោះគោ និងទឹកបរិសុទ្ធ ជូនដល់កុមារផងដែរ។ ដោយស្បៀង និងសម្ភារៈ ដែលជាអំណោយរបស់សប្បុរសជននានាតាមរយៈកាកបាទក្រហមកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង