**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាស្ដីពី គំនិតផ្តួចផ្តើមស្តីពីការដឹកនាំការផ្លាស់ប្តូរដើម្បីសកម្មភាពឆ្លើយតបនឹងការបម្រែបម្រួលអាកាសធាតុនិងគាំពារសង្គម

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាស្ដីពី គំនិតផ្តួចផ្តើមស្តីពីការដឹកនាំការផ្លាស់ប្តូរដើម្បីសកម្មភាពឆ្លើយតបនឹងការបម្រែបម្រួលអាកាសធាតុនិងគាំពារសង្គម នៅសណ្ឋាគាររ៉ាហ្វល ឡឺរ៉ូយាល់ភ្នំពេញ។

នៅក្នុងសិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីផងដែរពីឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិគាំពារសង្គម និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍន៍។

តាងនាមឱ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម សួស ប្រាថ្នា ពិតជាមានកិតិ្តយស និងសេចក្តីសោមនស្សយ៉ាងក្រៃលែង ដែលបានចូលរួមក្នុងសិក្ខាសាលាស្ដីពី «គំនិតផ្តួចផ្តើមស្តីពីការដឹកនាំការផ្លាស់ប្តូរដើម្បីសកម្មភាពឆ្លើយតបនឹងការបម្រែបម្រួលអាកាសធាតុនិងគាំពារសង្គម» ដ៏មានសារៈសំខាន់ ជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍន៍នាឱកាសដ៏ថ្លៃថ្លានេះ។

ឯកឧត្តម សួស ប្រាថ្នា បានកត់សម្គាល់ឃើញថា ការបម្រែបម្រួលអាកាសធាតុ គឺជាការគំរាមកំហែង និងជាវិបត្តិដ៏ធំធេងក្នុងក្របខណ្ឌសកលលោក ដែលបណ្តាលឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសង្គម សុខុមាលភាពសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ដែលបង្កឡើងដោយគ្រោះធម្មជាតិ។ ដោយឡែកប្រទេសកម្ពុជាយើង ជាប្រទេសប្រឈមខ្ពស់ទៅនឹងវិបត្តិ និងងាយទទួលរងផលប៉ះពាល់ខ្លាំងពីការបម្រែបម្រួលអាកាសធាតុ។ ជាក់ស្ដែង ស្ថានភាពនៃគ្រោះទឹកជំនន់, ខ្យល់ព្យុះ, ខ្យល់កន្ត្រាក់ និងគ្រោះរាំងស្ងួតជាដើម បានបង្ហាញឱ្យឃើញអំពីភាពងាយរងគ្រោះខ្លាំងដោយសារគ្រោះធម្មជាតិ និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការកសាង និងការអភិវឌ្ឍប្រទេសជាតិ ដោយសារកម្ពុជាពឹងផ្អែកច្រើនលើវិស័យនានាដែលពាក់ព័ន្ធទៅនឹងធាតុអាកាស ដូចជា៖ វិស័យកសិកម្ម ដីធ្លី ធនធានទឹក ព្រៃឈើ និងជលផលជាដើម ហើយផលប៉ះពាល់ជាអវិជ្ជមាននេះ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសក្រុមគ្រួសារក្រីក្រ និងក្រុមជនងាយរងគ្រោះ។

ឯកឧត្តមន្តថា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកប-ដោយគតិបណ្ឌិត និងមានចក្ខុវិស័យច្បាស់លាស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០២៤-២០៣៥ គឺជាកិច្ចការអាទិភាពចម្បងមួយរបស់រាជរដ្ឋាភិបាល ដូចមានកំណត់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយរក្សាលំនឹងជីវភាព និងការស្តារជីវភាពរបស់ពលរដ្ឋក្រីក្រ ក្រុមជនងាយរងគ្រោះ ព្រមទាំងជួយទប់ស្កាត់ពួកគេកុំឱ្យធ្លាក់ចុះក្នុងភាពក្រីក្រកាន់តែខ្លាំងក្នុងអំឡុងពេលមានវិបត្តិធំៗ រួមមាន៖គ្រោះធម្មជាតិ និងវិបត្តិនៃជំងឺឆ្លងកាចសាហាវនាពេលកន្លងមក។

ឯកឧត្តម សួស ប្រាថ្នា មានប្រសាសន៍បញ្ជាក់ថា ដូច្នេះសិក្ខាសាលានាពេលនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ដែលបានលើកយកបញ្ហាប្រឈមនៃការបម្រែបម្រួលអាកាសធាតុ ផ្សារភ្ជាប់ជាមួយនឹងកិច្ចគាំពារសង្គម មកធ្វើជាប្រធានបទ ដើម្បីរួមគ្នាគិតជជែកពិភាក្សា និងផ្ដល់ជាទស្សនាទានល្អៗ ក្នុងការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់ការគាំពារសង្គមដែលអាចឆ្លើយតបបាន និងការបង្កើនភាពធន់ទៅនឹងបញ្ហាប្រឈមនៃការបម្រែបម្រួលអាកាសធាតុនៅកម្ពុជា។ ម៉្យាងវិញទៀត សិក្ខាសាលានាពេលនេះ គឺជាសកម្មភាពមួយដ៏សំខាន់ ក្នុងចំណោមចង្កោមសកម្មភាពដទៃទៀត សម្រាប់រួមចំណែកធ្វើសមិទ្ធកម្ម«ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០២៤-ឆ្នាំ២០៣៥» ដែលផ្តោតការយកចិត្តទុកដាក់លើការកសាងភាពធន់ និងការឆ្លើយតបនឹងការបម្រែបម្រួលអាកាសធាតុ គ្រោះមហន្តរាយ គ្រោះអាសន្ន និងវិបត្តិនានា ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលកំណត់យក«មនុស្ស» ជាអាទិភាពគន្លឹះ និងជាកម្លាំងចលករនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ ស្របនឹងបញ្ចកោណទី១ មុំទី៤ ស្តីពីការកសាងនិងអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឈរលើស្មារតី«មិនបោះបង់ពលរដ្ឋណាម្នាក់» ជាមួយទស្សនវិស័យ និងគោលដៅច្បាស់លាស់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយសមធម៌ និងបរិយាបន្ន ធានាចីរភាពបរិស្ថាន ព្រមទាំងការត្រៀមខ្លួនឆ្លើយតប និងការពង្រឹងភាពធន់ទៅនឹងការបម្រែបម្រួលអាកាសធាតុឱ្យកាន់តែល្អប្រសើរ។

ឯកឧត្តម សួស ប្រាថ្នា មានប្រសាសន៍បន្តថា អគ្គនាយកដ្ឋានរដ្ឋបាលក្នុងនាមជាសេនាធិការឱ្យក្រសួងមហាផ្ទៃ ក្នុងការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ និងការគ្រប់គ្រងរដ្ឋបាលដែនដីនៅថ្នាក់ក្រោមជាតិ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងនិងលើកកម្ពស់តួនាទីភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែរឹងមាំមានសមត្ថភាព លទ្ធភាព និងការទទួលខុសត្រូវច្បាស់លាស់ក្នុងការផ្ដល់សេវាសាធារណៈនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការនិងការដោះស្រាយសំណើសំណូមពរ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយភាពម្ចាស់ការ ចំគោលដៅ ទាន់ពេលវេលា មានប្រសិទ្ធភាព តម្លាភាព យុត្តិធម៌ បរិយាបន្ន និងសមធម៌សង្គម។

ឯកឧត្តមបន្ថែមថា ទន្ទឹមនេះ ក្នុងការពង្រឹងនិងលើកកម្ពស់ការផ្ដល់សេវាសាធារណៈ និងការអនុវត្តគម្រោងគាំពារសង្គមនិងសុខុមាលភាពសាធារណៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានសហការក្នុងភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិនានា ដូចជា៖ កិច្ចសហការជាមួយអង្គការយូនីសេហ្វ ក្នុងការអនុវត្តគម្រោងសំខាន់ៗចំនួន២ គឺ គម្រោងលើកកម្ពស់សេវាសង្គម និងគម្រោងកិច្ចការពារកុមារ ដែលបានផ្ដល់អត្ថប្រយោជន៍ និងកិច្ចគាំពារសង្គមច្រើនដល់ក្រុមជនងាយរងគ្រោះ ជាពិសេសចាស់ជរា ស្ត្រី កុមារ ជនគ្មានទីពឹង។ល។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក៏បានធ្វើកិច្ចសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់(GIZ), ធនាគារពិភពលោក (World Bank), ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) អង្គការភ្លែនអន្តរជាតិ អង្គការសង្រ្គោះកុមារ អង្គការតម្លាភាពកម្ពុជា អង្គការឆៃ(CHAI)ជាដើម ដែលអង្គការទាំងនេះបាននិងកំពុងធ្វើកិច្ចសហការយ៉ាងសកម្មជាមួយអគ្គនាយកដ្ឋានរដ្ឋបាល ក្នុងការរៀបចំនិងការអនុវត្តគម្រោងកសាងសមត្ថភាពដល់មន្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាប្រតិបត្តិករដ៏សំខាន់នៅផ្ទាល់នឹងមូលដ្ឋាន ក្នុងការពង្រឹងសមត្ថភាពឆ្លើយតបបានកាន់តែប្រសើរ និងការពង្រឹងភាពធន់នៃសង្គមជាមួយនឹងការបម្រែបម្រួលអាកាសធាតុប្រកបដោយសមធម៌ ចីរភាព និងបរិយាបន្ន។

ដើម្បីឱ្យកិច្ចពិភាក្សានៃសិក្ខាសាលារបស់យើងនាពេលនេះ ទទួលបានលទ្ធផលល្អប្រសើរឯកឧត្តម សួស ប្រាថ្នា បានធ្វើការកត់សម្គាល់នូវកិច្ចការជាគន្លឹះចំនួន៤ចំណុច ដែលជាធាតុចូលសម្រាប់ពង្រឹងកិច្ចការគាំពារសង្គមនិងការឆ្លើយតបទៅនឹងការបម្រែបម្រួលអាកាសធាតុ ដូចខាងក្រោម៖

១-ពង្រឹងភាពជាម្ចាស់ និងការទទួលខុសត្រូវតាមរយៈការធ្វើប្រតិភូកម្មអំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាប្រតិបត្តិករផ្ទាល់ក្នុងការផ្តួចផ្តើម រៀបចំ កសាងផែនការ ការផ្តល់សេវាចាំបាច់នានា និងការផ្តល់ជំនួយសង្គ្រោះបន្ទាន់សម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេស នៅពេលមានគ្រោះមហន្តរាយធម្មជាតិនានា។

២-ពង្រឹងនិងលើកកម្ពស់សមត្ថភាពនិងបញ្រ្ជាបការយល់ដឹងអំពីការបម្រែបម្រួលអាកាសធាតុជូនដល់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ ដើម្បីត្រៀមលក្ខណៈរួចជាស្រេច ក្នុងការឆ្លើយតបនឹងវិបត្តិ ឬគ្រោះមហន្តរាយធម្មជាតិពាក់ព័ន្ធនឹងការបម្រែបម្រួលអាកាសាធាតុ។

៣-បង្កើននិងជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់នៅទីជនបទដាច់ស្រយាល ការធ្វើវិភាគជន៍ថវិកាដល់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែច្រើន ដើម្បីឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការរៀបចំ និងការអនុវត្តកិច្ចការនានាសម្រាប់ឆ្លើយតបនឹងតម្រូវការនៃកិច្ចគាំពារសង្គមនិងការបម្រែបម្រួលអាកាសធាតុ។

៤-ពង្រឹងកិច្ចសហការអន្តរក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ទាំងនៅកម្រិតជាតិនិងជាលក្ខណៈអន្តរជាតិ ដើម្បីរួមគ្នាគិតគួរឆ្លើយតបឱ្យកាន់តែល្អប្រសើរ បង្កើនការយល់ដឹង ដើម្បីកាត់បន្ថយផលប៉ះពាល់ និងបង្កើនភាពស៊ាំទៅនឹងការបម្រែបម្រួលអាកាសធាតុ ដើម្បីឈានទៅអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ដែលមានលក្ខណៈសមធម៌ ចីរភាព និងបរិយាបន្ន។

ជាទីបញ្ចប់ ឯកឧត្តម សួស ប្រាថ្នា សូមជូនពរឱ្យសិក្ខាសាលានាពេលនេះ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងសូមគោរពជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកានៃអង្គ-សិក្ខាសាលាទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាវាងវៃ និងសូមសមប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

                    

 

 

 

 

 

 

អត្ថបទដែលជាប់ទាក់ទង