**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ថៃ ប្តេជ្ញារួមគ្នាបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងសភាប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ សមាជិកឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ថៃ និងឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកាក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ថៃ និងឯកឧត្តម ណាត់តាឆា ប៊ុនឆៃអ៊ីន សាវ៉ាត់ (Nattacha Boonchaiinsawat) សមាជិកសភាតំណាងរាស្ត្រ និងជាប្រធានក្រុមមិត្តភាពសភាថៃ-កម្ពុជា បានប្តេជ្ញាចិត្តរួមគ្នានៅក្នុងការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។

ការប្តេជ្ញាចិត្តរួមគ្នារវាងប្រធានក្រុមមិត្តភាពនៃសភាប្រទេសទំាងពីរ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាទ្វេភាគី នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ខណៈដែលឯកឧត្តម ណាត់តាឆា ប៊ុនឆៃ – អ៊ីនសាវ៉ាត់ (Nattacha Boonchaiinsawat) បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២៥។

នៅក្នុងជំនួបពិភាក្សាទ្វេរភាគីនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា ការពិភាក្សាផ្លាស់ប្តូរទស្សនៈមតិយោបល់ និងបទពិសោធន៍ជាក់ស្តែង រវាងគ្នានិងគ្នាទៅវិញទៅមក ប្រកបដោយភាពស្និទ្ធស្នាលត្រង់ទៅត្រង់មក និងដោយភាពជឿទុកចិត្តលើគ្នានេះ វាជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការបន្តពង្រឹងពង្រីក និងលើកកម្ពស់នូវចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយទាំងបច្ចុប្បន្ន និងបន្តទៅអនាគតឱ្យកាន់តែល្អប្រសើរ។

ភាគីទាំងពីរក៏បានលើកឡើង ដោយឆ្លុះបញ្ចាំងពីវឌ្ឍនភាព នៃដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេរភាគី ដែលមានស្រាប់ឱ្យកាន់តែរឹងមាំស្ថិតស្ថេរ និងស៊ីជម្រៅបន្ថែមទៀតលើគ្រប់វិស័យ។

ឯកឧត្តម ណាត់តាឆា ប៊ុនឆៃអ៊ីនសាវ៉ាត់ (Nattacha Boonchaiinsawat) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ចំពោះការទទួលបដិសណ្ឋារកិច្ចដល់គណៈប្រតិភូក្រុមមិត្តភាពសភាថៃ-កម្ពុជា និងសហការីក្នុងឱកាសនេះ និងបានជម្រាបសម្តេចថា កាលពីថ្ងៃទី ២១ដល់ថ្ងៃ២៣ ខែមីនា ឆ្នាំ២០២៤ កន្លងមកនោះ ឯកឧត្តម បានអមដំណើរបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដឹកនាំដោយ ឯកឧត្តម ប្រធានសភាតំណាងរាស្ត្រ ដើម្បីចូលរួមពិធី “ពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន” នៃសាសនាឥស្លាមកម្ពុជា តាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ណាត់តាឆា ប៊ុនឆៃអ៊ីនសា វ៉ាត់ បានបន្តថា កាលពីថ្ងៃទី២៣ ដល់ទី២៤ ខែមេសា ឆ្នាំ២០២៥ កន្លងមក លោកជំទាវ Paethongtarn Shinawatra នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃឡង់ដ៍ក៏បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ដែលនោះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ លោកជំទាវ ដែលបានប្រព្រឹត្តឡើងក្នុងឱកាសខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសថៃ-កម្ពុជា។ បានរួមគ្នាដាក់ស្លាកសញ្ញារំលឹកខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូត និងចូលរួមជាសាក្សីក្នុងពិធីចុះហត្ថលេខា និងផ្លាស់ប្តូរឯកសារសំខាន់ៗចំនួន ៧ច្បាប់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

ឯកឧត្តមប្រធានប្រតិភូថៃ បានសម្តែងការកោតសរសើរ ចំពោះការរីកច្រើនយ៉ាងខ្លំាងរបស់កម្ពុជា និងបានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទំាងពីរ ទំាងវិស័យស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ។

ឯកឧត្តម បានស្នើសុំក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ថៃ ជួយជំរុញទំនាក់ទំនងប្រជាពលរដ្ឋនៃប្រទេសទំាងពីរ ជាពិសេសពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែននៃប្រទេសទាំងពីរឱ្យកាន់តែមានភាពជិតស្និទ្ធគ្នាឡើង ក្នុងការកសាងបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឱ្យក្លាយជាព្រំដែនសុខសន្តិភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាពតរៀងទៅ។

ឯកឧត្តម ណាត់តាឆា ប៊ុនឆៃអ៊ីនសាវ៉ាត់ បានមានប្រសាសន៍លើកឡើងថា ឯកឧត្តម នឹងខិតខំពង្រឹងនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត ជាពិសេសជំរុញឱ្យមាន ការសហការលើវិស័យទេសចរណ៍ និងសេដ្ឋកិច្ចបន្ថែមទៀត។

ឯកឧត្តម ណាត់តាឆា ប៊ុនឆៃអ៊ីនសាវ៉ាត់ (Nattacha Boon – chaiinsawat) ក៏បានគោរពអញ្ចើញ សម្តេចពិជ័យសេនា ទៀ បាញ់ និងក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ថៃ ទៅទស្សនកិច្ចនៅប្រទេសថៃនាពេលខាងមុខផងដែរ៕

អត្ថបទដែលជាប់ទាក់ទង