**លោក ដូណាល់ ត្រាំ បានប្រកាសថាយោធា អាម៉េរិក បានវាយប្រហារចូលទីតាំងនុយក្លេអ៊ែរ របស់អ៊ីរ៉ង់៣ទីតាំង ដោយជោគជ័យ**ឯកឧត្តម ឈួរ សុបញ្ញា រួមជាមួយព្រះគ្រូសិរីមុនី យឹម ឯកវុត្ថា ព្រះសមុហ៍អនុគណនិងព្រះសង្ឃជាច្រើនព្រះអង្គទៀតបាននាំយកគ្រឿងឧបភោគបរិភោគនិងថវិកាជូនអង្គភាព និងថវិកាឧបត្ថម្ភដោយផ្ទាល់ជូនកងកម្លាំងជួរមុខ**សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យបិទច្រកទ្វារព្រំដែនចំនួន២ ជាអចិន្ត្រៃយ៍ក្នុងខេត្តឧត្តរមានជ័យ ឆ្លើយតបនឹងមេទ័ពយោធភូមិភាគ២ របស់ថៃ ដែលបិទច្រកសាយតាគូ-ជប់គគីរ**ឯកឧត្តម ប៉ែន បូណា៖ តើថៃមានមុខអីមកនិយាយពីក្រមសីលធម៌ការទូតនិងវិជ្ជាជីវៈការងារ?**រុស្ស៉ីបានប្រាប់អ៉ីស្រាអែលថាមិនមានភស្តុតាងបញ្ជាក់បានថាអ៉ីរ៉ង់មានមហិច្ឆតាផលិត អាវុធនុយក្លេអ៊ែរនោះទេ**ត្រាំផ្អាកការវាយប្រហារលើអុីរ៉ង់ ដើម្បីផ្តល់ឱកាសចុងក្រោយសម្រាប់ការទូត**DGCA ព្រមានក្រុមហ៊ុន Air India ចំពោះការបំពានលើម៉ោងបម្រើការងាររបស់អ្នកបើកយន្តហោះ**ឥណ្ឌាអះអាងថា នឹងមិនស្តារសន្ធិសញ្ញាទឹកIndusវិញជាមួយប៉ាគីស្ថានឡើយ**ម៉ាឡេស៊ីបន្តដាក់ពន្ធប្រឆាំងក្នុងការលក់បញ្ចុះតម្លៃលើដែកនាំចូលពីចិន និងជប៉ុន**លោកជំទាវ ភឿង សកុណា៖ នៅលើទឹកដីពិសិដ្ឋនេះ មានតំណក់ញើសនិងឈាមរបស់បុព្វបុរសខ្មែរដែលយើងត្រូវចាំបាច់ការពារ**ឯកឧត្តម ម៉ាង ស៊ីណេត ចុះសួរសុខទុក្ខ និងឧបត្ថម្ភជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៤ ដែលកំពុងបំពេញបេសកកម្មនៅតាមបន្ទាត់ព្រំដែន ទិសឧត្តរមានជ័យ**អ្នកឧកញ៉ា លី ឃុនថៃ បានប្ដេជ្ញាពង្រីកការផ្សព្វផ្សាយ ទាក់ទាញ និងកសាងទំនុកចិត្តកាន់តែខ្លាំងក្លា ពីវិនិយោគិន ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ**លោកDing Xuexiangអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចអន្តរជាតិសង់ពីទ័របួរលើកទី២៨និងថ្លែងសុន្ទរកថា**រួមដៃគ្នាធ្វើការកសាងសន្តិភាពដោយយន្តការអភិបាលកិច្ចសកលក្រោម«គំនិតផ្តួចផ្តើមសន្តិសុខសកល»**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យពិនិត្យការងារចុងក្រោយ ដើម្បីធានាថា ការសម្ពោធជាផ្លូវការ ផ្លូវថ្មើរជើងចតុមុខ ប្រកបដោយសោភណ្ឌភាព និងមានសណ្តាប់ធ្នាប់ ខណៈការសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នឹងធ្វើឡើងនៅល្ងាចនេះ**អ៉ីស្រាអែល បានវាយតម្លៃថា ការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួន បានបង្អាក់ដំណើរការផលិតអាវុធនុយក្លេអ៊ែររបស់អ៉ីរ៉ង់បានយ៉ាងហោច ២ទៅ៣ឆ្នាំ**លោក ដូណាល់ ត្រាំ ថានាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ លោកស្រី Tulsi Gabbard បានវាយតម្លៃខុសដែលនិយាយថាគ្មានភស្តុតាងបញ្ជាក់ថាអ៉ីរ៉ង់កំពុងផលិតអាវុធនុយក្លេអ៊ែរ**ស្ថាបនិកក្រុមហ៊ុន SoftBank Group កំពុង ពិចារណា បង្កើតគម្រោងឧស្សាហកម្មដ៏ធំមួយដែលមានតម្លៃ ១ ទ្រីលានដុល្លារ (ឬ ១ ពាន់ពាន់លានដុល្លារ) នៅរដ្ឋ Arizona សហរដ្ឋអាមេរិក**អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ នេះជាពេលវេលាដែលខ្មែរគ្រប់គ្នាជួយចូកជួយចែវ កុំយកជើងរាទឹក!**ប្រធានាធិបតីរុស្ស៊ី៖ ពិភពលោកត្រូវការ គំរូអភិវឌ្ឍន៍ថ្មី មួយដែលមិន ផ្អែកលើគោលការណ៍ នៃលទ្ធិអាណានិគមនិយម និងមានភាពធន់នឹង ឧបាយកលនយោបាយទៀត នោះទេ

រដ្ឋមន្រ្តីការបរទេសរុស្សុី និយាយថា រុស្ស៉ីនឹងត្រៀមខ្លួនរួចរាល់ ដើម្បីបញ្ជូនឱ្យទៅអ៊ុយក្រែន នូវសេចក្តីព្រាងលក្ខខណ្ឌសម្រាប់កិច្ចព្រមព្រៀងសន្តិភាពរយៈពេលវែង

បរទេស៖ កាលពីថ្ងៃសុក្រ ទី២៣ ខែឧសភា រដ្ឋមន្រ្តីការបរទេសនៃប្រទេសរុស្ស៉ី លោក Sergei Lavrov បាននិយាយថា រុស្ស៉ីនឹងត្រៀមខ្លួនរួចរាល់ ដើម្បីបញ្ជូនឱ្យទៅអ៊ុយក្រែន នូវសេចក្តីព្រាងលក្ខខណ្ឌសម្រាប់កិច្ចព្រមព្រៀងសន្តិភាពរយៈពេលវែង នៅពេលដំណើរការដោះដូរអ្នកទោសសង្រ្គាមដែលកំពុងប្រព្រឹត្តទៅ ចប់ជាស្ថាពរ។

ក្នុងសេចក្តីថ្លែងការណ៍នៅលើវែបសាយក្រសួងការបរទេសរុស្ស៉ី​ លោក Lavrov បានអះអាងថា រុស្ស៉ីប្តេជ្ញាធ្វើការឆ្ពោះទៅរក​ដំណោះស្រាយដោយសន្តិវិធី សម្រាប់សង្រ្គាមរយៈពេលជាង៣ឆ្នាំ រវាងទីក្រុងមូស្គូនិងទីក្រុងកៀវ។

ទន្ទឹមគ្នានោះ លោក Lavrov ក៏បានរិះគន់ផងដែរ ចំពោះការវាយប្រហារដ្រូនរាប់រយគ្រឿងរបស់អ៊ុយក្រែន នៅប៉ុន្មានថ្ងៃចុងក្រោយនេះ មកលើប្រទេសរុស្ស៉ី ដែល​បានបណ្តាលឱ្យមានមនុស្សរងគ្រោះថ្នាក់ និងបង្កការរំខានចំពោះចរាចរណ៍ផ្លូវអាកាស។

លោករដ្ឋមន្រ្តីការបរទេសរុស្ស៉ី បានចោទថា ក្រុមប្រទេសអឺរ៉ុបបានលើកទឹកចិត្តឱ្យទីក្រុងកៀវ ធ្វើសកម្មភាពវាយប្រហារទាំងនោះ ដើម្បីធ្វើឱ្យខូចកិច្ចប្រឹងប្រែងរកសន្តិភាព ដឹកនាំដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

កាលពីថ្ងៃសុក្រ អ៊ុយក្រែននិងរុស្ស៉ី បានដោះដូរអ្នកទោសសង្រ្គាមសរុប៧៨០នាក់ ពោលគឺម្ខាង៣៩០នាក់ ហើយបាននិយាយថា ពួកគេនឹងបន្តដោះដូរអ្នកទោសបន្ថែមទៀត ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។ ការដោះដូរអ្នកទោសសង្រ្គាមដ៏ច្រើននេះ ត្រូវបានព្រមព្រៀងគ្នា អំឡុងកិច្ចចរចារវាងក្រុមមន្រ្តីរុស្ស៉ីនិងអ៊ុយក្រែន នៅប្រទេសតួកគីយ៉េកាលពីសប្តាហ៍មុន។

គួរបញ្ជាក់ថា នៅទីក្រុងកៀវវិញ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បាននិយាយថា អ៊ុយក្រែនកំពុងរង់ចាំ ​សំណើរបស់រុស្ស៉ីស្តីពីទម្រង់នៃកិច្ចចរចាបន្ទាប់ បទឈប់បាញ់ និងជំនួបរវាងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន។ មិនតែប៉ុណ្ណោះ លោក Sybiha ក៏បានអះអាងថា ទីក្រុងកៀវចង់ពង្រីកជំនួបនោះ ទៅជាជំនួបត្រីភាគី ដោយរួមបញ្ចូលលោក ត្រាំ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង