**ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់រដ្ឋបាលខេត្តបាត់ដំបង**បណ្ណាល័យមេគង្គ-ឡានឆាងទី៣ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅសាលាបឋមសិក្សាព្រែកលៀប**លោកXi Jinpingនឹងចូលរួមមហាសន្និបាតរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស**អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពមន្ត្រី-បុគ្គលិកសារមន្ទីរ**ប្រតិភូអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជួបពិភាក្សាជាមួយតំណាងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ**សម្ដេចធិបតី៖ កម្ពុជាមិនចង់ឃើញសង្គ្រាមផ្ទុះឡើងនោះទេ ព្រោះយើងធ្លាប់ហែលឆ្លងអស់ហើយ ប៉ុន្តែយើងមិនអាចឈរអោបដៃឱ្យគេបំពានបានដែរ**រដ្ឋមន្ត្រី ហួត ហាក់៖ មគ្គុទ្ទេសក៍ទាំងអស់បានខិតខំ ប្រឹងប្រែងលះបង់ទាំងឆន្ទៈ ប្រាជ្ញា ស្មារតី ពេលវេលា និងធនធាន ដោយបានដើរតួនាទីជាតួអង្គដ៏សំខាន់ ដើម្បីនាំកម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកាន់កម្ពុជា**ប្រធានសភា Mike Johnson បដិសេធច្បាប់សិទ្ធិសង្គ្រាម ក្នុងពេលតានតឹងជាមួយអុីរ៉ង់**រដ្ឋបាលខេត្តព្រៃវែង ជូនដំណឹងស្តីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិចារ ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង រយៈពេល ១៥ថ្ងៃ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែមិថុនា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែមិថុនា**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យ**ការដកហូតឬស្សីជាប្រភពចំណូលទី២ បន្ទាប់ពីការធ្វើស្រែចំការ របស់ប្រជាសហគមន៍ការពារធម្មជាតិចំបក់**ឯកឧត្តម វង្សី វិស្សុត និង លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា ដឹកនាំសិក្ខាសាលាស្តីពី «ការលើកកម្ពស់ចំណេះដឹងសកល ដើម្បីគាំទ្រក្នុងដំណើរឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»**ស្រ្តីម្នាក់ទៀតហើយ វ័យ៤១ឆ្នាំ រស់នៅខេត្តសៀមរាបស្លាប់បាត់បង់ជីវិតដោយសារជំងឺផ្ដាសាយបក្សីH5N1**ឯកឧត្តម ស សុខា ផ្ដល់សារៈសំខាន់ដល់ការស្ដារនីតិសម្បទា ការវិនិយោគទីតាំងបន្សាបគ្រឿងញៀន និងយន្តការសហប្រតិបត្តិការពហុភាគី**លោក Trump ថាអ៊ីរ៉ង់ និងអ៊ីស្រាអែល យល់ព្រមលើបទឈប់បាញ់ពេញលេញ**លោក ម៉េង ស្រ៊ុន ចុះសួរសុខទុក្ខដល់គ្រួសារ លោកព្រិន្ទបាលទោ សេន តូរ៉ូ និងភរិយាឈ្មោះ អាត ចាន់ថន ដែលទើបនិងលំហែរមាតុភាព(ឆ្លងទន្លេ)**សិស្សអាហាររូបករណ៍គម្រោងរេដបូកនៅឃុំជីផាតបានចេញបំពេញការងារ ខណៈឪពុកម្តាយបង្ហាញការសប្បាយចិត្ត**ផ្ទះស្នាក់សហគមន៍ចំបក់កំពុងផ្តល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋ និងជាផ្នែកមួយជួយជីវភាពគ្រួសារពួកគាត់កាន់តែល្អប្រសើរ

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ គណបក្សឃុំក្រាំងស្តារ ប្រចាំឆមាសទី១ ឆ្នាំ២០២៥

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកផុស និងជាប្រធានក្រុមការគណបក្សចុះមូលដ្ឋានឃុំក្រាំងស្តារ បានអញ្ជេីញជា អធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សឃុំក្រាំងស្គារ ឆមាសទី១ ឆ្នាំ២០២៥ ដោយមាន ការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី និងសមាជិក សមាជិកា សរុប២៥០នាក់។

បន្ទាប់ពីបានស្តាប់របាយការណ៍បូកសរុបលទ្ធផលការងារ ឯកឧត្តមបណ្ឌិត បានដាក់ចេញនូវទិសដៅមួយចំនួនដូចខាងក្រោម:

១.បង្កើនការចុះមូលដ្ឋានអោយបានញឹកញាប់ដូចភ្លៀងរលឹម ពីសំណាក់ក្រុមការងារ តាមប្រសាសន៍របស់ឯឧប្រធាន
២.ខិតខំកៀរគរ អូសទាញប្រជាជន និងជាពិសេសយុវជន អោយគាំទ្រគណបក្ស និងគាំទ្ររាជរដ្ឋាភិបាល ស្រមតាមអភិក្រមរបស់គណបក្ស ” រក្សាចាស់ បង្កើនថ្មី ” ។
៣.បំពាក់បំប៉ននយោបាយ សតិអារម្មណ៍ ដល់សមាជិក សមាជិកាបក្ស អោយជឿជាក់លើការដឹកនាំរបស់គណបក្ស និងរាជរដ្ឋាភិបាល ទៅចុះឈ្មោះបោះឆ្នោត ទៅបោះឆ្នោត និងបោះឆ្នោតជូនបក្ស ស្របតាមអភិក្រមរបស់គណបក្ស “សមាជិកបក្សម្នាក់ សន្លឹកឆ្នោត១សន្លឹក” ។
៤.តាមដាន និងធ្វើបច្ចុប្បន្នភាពជាប់ជាប្រចាំសមាជិក សមាជិកាបក្សនៅតាមភូមិនីមួយៗ ជាពិសេសការធ្វើចំណាកស្រុក រួមទាំងសកម្មភាពបក្សនយោបាយដទៃ នៅតាមភូមិនីមួយៗ ។
៥.ត្រៀមលក្ខណ:សម្បត្តិទុកជាមុន ក្នុងការចុះជួយប្រជាពលរដ្ឋដែលរងគ្រោះ ដោយគ្រោះធម្មជាតិ ជាយថាហេតុ ។
៦.ខិតខំធ្វើអំពើល្អ និងបម្រើប្រជាពលរដ្ឋឲ្យបានល្អ ស្រមតាមប្រសាសន៍របស់សម្តេចតេជោ ” មន្រ្តីរាជការមិនមែនជាចៅហ្វាយនាយរបស់ប្រជាជនទេ ពោលគឺជាអ្នកបម្រើប្រជាជនប្រកបដោយភាពស្មោះត្រង់ ” ។
៧.ក្រុមការងារយុវជនឃុំ ត្រូវខិតខំអូសទាញយុវជន នៅមូលដ្ឋានអោយចូលរួមជាមួយគណបក្ដ និងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងបង្កើននូវការផ្សព្វផ្សាយនូវព័ត៌មានពិត និងផ្សព្វផ្សាយពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងចូលរួមថែរក្សាសន្តិភាពឲ្យនៅស្ថិតស្ថេរជាអមត: ។
៨.យុវជនគណបក្សឃុំ ត្រូវបង្កើតក្រុមការងារបណ្តាញសង្គម ដើម្បីភ្ជាប់ព័ត៌មានជាមួយយុវជនស្រុក យុវជនខេត្ត ក៏ដូចយុវជនថ្នាក់កណ្តាល ដើម្បីទទួល និងចែកចាយព័ត៌មាន ។
៩.ពង្រឹងសាមគ្គី និងឯកភាពផ្ទៃក្នុងជួរយុវជននៅគ្រប់បណ្តាថ្នាក់ ដើម្បីធានាប្រៀបខ្លាំង និងប្រៀបឈ្នះរបស់គណបក្ស នៅគ្រប់ដំណាក់កាលបោះឆ្នោត ។  

អត្ថបទដែលជាប់ទាក់ទង