**បណ្ណាល័យមេគង្គ-ឡានឆាងទី៣ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅសាលាបឋមសិក្សាព្រែកលៀប**លោកXi Jinpingនឹងចូលរួមមហាសន្និបាតរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស**អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពមន្ត្រី-បុគ្គលិកសារមន្ទីរ**ប្រតិភូអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជួបពិភាក្សាជាមួយតំណាងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ**សម្ដេចធិបតី៖ កម្ពុជាមិនចង់ឃើញសង្គ្រាមផ្ទុះឡើងនោះទេ ព្រោះយើងធ្លាប់ហែលឆ្លងអស់ហើយ ប៉ុន្តែយើងមិនអាចឈរអោបដៃឱ្យគេបំពានបានដែរ**រដ្ឋមន្ត្រី ហួត ហាក់៖ មគ្គុទ្ទេសក៍ទាំងអស់បានខិតខំ ប្រឹងប្រែងលះបង់ទាំងឆន្ទៈ ប្រាជ្ញា ស្មារតី ពេលវេលា និងធនធាន ដោយបានដើរតួនាទីជាតួអង្គដ៏សំខាន់ ដើម្បីនាំកម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកាន់កម្ពុជា**ប្រធានសភា Mike Johnson បដិសេធច្បាប់សិទ្ធិសង្គ្រាម ក្នុងពេលតានតឹងជាមួយអុីរ៉ង់**រដ្ឋបាលខេត្តព្រៃវែង ជូនដំណឹងស្តីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិចារ ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង រយៈពេល ១៥ថ្ងៃ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែមិថុនា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែមិថុនា**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យ**ការដកហូតឬស្សីជាប្រភពចំណូលទី២ បន្ទាប់ពីការធ្វើស្រែចំការ របស់ប្រជាសហគមន៍ការពារធម្មជាតិចំបក់**ឯកឧត្តម វង្សី វិស្សុត និង លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា ដឹកនាំសិក្ខាសាលាស្តីពី «ការលើកកម្ពស់ចំណេះដឹងសកល ដើម្បីគាំទ្រក្នុងដំណើរឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»**ស្រ្តីម្នាក់ទៀតហើយ វ័យ៤១ឆ្នាំ រស់នៅខេត្តសៀមរាបស្លាប់បាត់បង់ជីវិតដោយសារជំងឺផ្ដាសាយបក្សីH5N1**ឯកឧត្តម ស សុខា ផ្ដល់សារៈសំខាន់ដល់ការស្ដារនីតិសម្បទា ការវិនិយោគទីតាំងបន្សាបគ្រឿងញៀន និងយន្តការសហប្រតិបត្តិការពហុភាគី**លោក Trump ថាអ៊ីរ៉ង់ និងអ៊ីស្រាអែល យល់ព្រមលើបទឈប់បាញ់ពេញលេញ**លោក ម៉េង ស្រ៊ុន ចុះសួរសុខទុក្ខដល់គ្រួសារ លោកព្រិន្ទបាលទោ សេន តូរ៉ូ និងភរិយាឈ្មោះ អាត ចាន់ថន ដែលទើបនិងលំហែរមាតុភាព(ឆ្លងទន្លេ)**សិស្សអាហាររូបករណ៍គម្រោងរេដបូកនៅឃុំជីផាតបានចេញបំពេញការងារ ខណៈឪពុកម្តាយបង្ហាញការសប្បាយចិត្ត**ផ្ទះស្នាក់សហគមន៍ចំបក់កំពុងផ្តល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋ និងជាផ្នែកមួយជួយជីវភាពគ្រួសារពួកគាត់កាន់តែល្អប្រសើរ**ឯកឧត្តម ឈា ប៊ុនរិទ្ធ ចុះពិនិត្យស្ថានភាពទឹក និង​​ការងារថែទាំប្រចាំប្រព័ន្ធធារាសាស្រ្ត ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ

សហរដ្ឋអាមេរិកបានចាប់ផ្តើមដកទណ្ឌកម្មជាផ្លូវការហើយចេញពីប្រទេសស៉ីរី

បរទេស៖ កាលពីថ្ងៃសុក្រ ទី២៣ ខែឧសភា សហរដ្ឋអាមេរិកបានចាប់ផ្តើមដកទណ្ឌកម្មជាផ្លូវការហើយចេញពីប្រទេសស៉ីរី បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានសន្យាថានឹងធ្វើបែបនោះ ដើម្បីជួយស៉ីរីកសាងប្រទេសឡើងវិញ ក្រោយសង្រ្គាមស៉ីវិល។

ក្រសួងហិរញ្ញវត្ថុអាមេរិក និងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បានប្រកាសអំពីការចាប់ផ្តើមនិតីវិធីដកទណ្ឌកម្ម​ចេញពីស៉ីរីវិញ ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលបណ្តោះអាសន្ន ដឹកនាំដោយប្រធានាធិបតី លោក Ahmed al-Sharaa។ លោក Rubio បាននិយាយថា សកម្មភាពនេះតំណាងឱ្យជំហានដំបូង ដើម្បីសម្រេចចក្ខុវិស័យរបស់ប្រធានាធិបតី ត្រាំ សម្រាប់ទំនាក់ទំនងថ្មីរវាងស៉ីរីនិងសហរដ្ឋអាមេរិក។

បន្ទាប់ពីលោក ដូណាល់ ត្រាំ បានជួបលោក Sharaa កាលពីសប្តាហ៍មុននៅអារ៉ាប៊ីសាអូឌីត សេតវិមានបាននិយាយថា លោក ត្រាំ បានស្នើឱ្យស៉ីរីទទួលយកលក្ខខណ្ឌមួយចំនួន ជាថ្នូរនឹងការដកទណ្ឌកម្ម ក្នុងនោះរួមមានទាំងការប្រាប់ឱ្យក្រុមសកម្មប្រយុទ្ធបរទេស​ទាំងអស់ចាកចេញពីស៉ីរី និងបណ្តេញជនទាំងឡាយ ដែលត្រូវបានចាត់ទុកជាក្រុមភេរវករ ហើយជួយអាមេរិកទប់ស្កាត់ការងើបឡើងវិញ​នៃក្រុម ISIS។ បើតាម លោក Rubio លោក ត្រាំ កំពុងផ្តល់ឱកាសឱ្យរដ្ឋាភិបាលស៉ីរី លើកកម្ពស់សន្តិភាពនិងស្ថិរភាព ទាំងនៅក្នុងប្រទេសផ្ទាល់ និងនៅក្នុងទំនាក់ទំនងរបស់ស៉ីរី ជាមួយបណ្តាប្រទេសជិតខាង។

គួរបញ្ជាក់ថា ទណ្ឌកម្មភាគច្រើនដែលអាមេរិកបានដាក់លើស៉ីរី គឺត្រូវបានធ្វើឡើងចំពោះរដ្ឋាភិបាលរបស់ អតីតប្រធានាធិបតីស៉ីរី លោក Bashar al-Assad ព្រមទាំងបុគ្គលសំខាន់ៗផ្សេងទៀត កាលពីឆ្នាំ២០១១ ក្រោយសង្រ្គាមស៉ីវិលផ្ទុះឡើងនៅទីនោះ។ លោក Sharaa បានដឹកនាំក្រុមឧទ្ទាមផ្តួលរំលំរបបលោក Assad កាលពីខែធ្នូ ឆ្នាំ២០២៤។

សហរដ្ឋអាមេរិកបានកត់ឈ្មោះ​ប្រទេសស៉ីរី ចូលបញ្ជីរដ្ឋគាំទ្រភេរវកម្មតាំងតែពីឆ្នាំ១៩៧៩មកម្ល៉េះ ហើយចាប់តាំងពីនោះ បានបន្ថែមទណ្ឌកម្មជាបន្តបន្ទាប់ រួមមានទាំង​ទណ្ឌកម្មយ៉ាងច្រើន ក្រោយផ្ទុះការបះបោរប្រឆាំងលោក Assad នៅឆ្នាំ២០១១៕

អត្ថបទដែលជាប់ទាក់ទង