ក្រុមហ៊ុនធំៗ ៤ នឹងផ្តល់ឱកាសការងារថ្មីចំនួន ៤០៩ កន្លែង សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងវេទិកាការងាររបស់ NEA
ភ្នំពេញ៖ ក្រុមហ៊ុនធំៗ ៤ នឹងផ្តល់ឱកាសការងារថ្មីចំនួន ៤០៩ កន្លែង សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងវេទិកាការងាររបស់ NEA នាថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥ នេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ ល្ងាច នៅក្នុងបរិវេណវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ខេត្តបាត់ដំបង។
ដាក់ពាក្យភ្លាម បានសម្ភាសភ្លាមៗ! អ្នកមិនទាន់មានបទពិសោធន៍ ក៏អាចដាក់ពាក្យបានដែរ។
ព័ត៌មានបន្ថែម សូមទាក់ទងមកមជ្ឈមណ្ឌលការងារខេត្តបាត់ដំបង របស់ NEA តាមរយៈ ០១៦ ៩២៦ ៦៥៥ ឬ ០៥៣ ៧៣៣ ១១១ និងតេលេក្រាម ០១៦ ៧៨ ៦៦ ៥៥ ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕