**បណ្ណាល័យមេគង្គ-ឡានឆាងទី៣ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅសាលាបឋមសិក្សាព្រែកលៀប**លោកXi Jinpingនឹងចូលរួមមហាសន្និបាតរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស**អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពមន្ត្រី-បុគ្គលិកសារមន្ទីរ**ប្រតិភូអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជួបពិភាក្សាជាមួយតំណាងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ**សម្ដេចធិបតី៖ កម្ពុជាមិនចង់ឃើញសង្គ្រាមផ្ទុះឡើងនោះទេ ព្រោះយើងធ្លាប់ហែលឆ្លងអស់ហើយ ប៉ុន្តែយើងមិនអាចឈរអោបដៃឱ្យគេបំពានបានដែរ**រដ្ឋមន្ត្រី ហួត ហាក់៖ មគ្គុទ្ទេសក៍ទាំងអស់បានខិតខំ ប្រឹងប្រែងលះបង់ទាំងឆន្ទៈ ប្រាជ្ញា ស្មារតី ពេលវេលា និងធនធាន ដោយបានដើរតួនាទីជាតួអង្គដ៏សំខាន់ ដើម្បីនាំកម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកាន់កម្ពុជា**ប្រធានសភា Mike Johnson បដិសេធច្បាប់សិទ្ធិសង្គ្រាម ក្នុងពេលតានតឹងជាមួយអុីរ៉ង់**រដ្ឋបាលខេត្តព្រៃវែង ជូនដំណឹងស្តីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិចារ ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង រយៈពេល ១៥ថ្ងៃ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែមិថុនា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែមិថុនា**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យ**ការដកហូតឬស្សីជាប្រភពចំណូលទី២ បន្ទាប់ពីការធ្វើស្រែចំការ របស់ប្រជាសហគមន៍ការពារធម្មជាតិចំបក់**ឯកឧត្តម វង្សី វិស្សុត និង លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា ដឹកនាំសិក្ខាសាលាស្តីពី «ការលើកកម្ពស់ចំណេះដឹងសកល ដើម្បីគាំទ្រក្នុងដំណើរឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»**ស្រ្តីម្នាក់ទៀតហើយ វ័យ៤១ឆ្នាំ រស់នៅខេត្តសៀមរាបស្លាប់បាត់បង់ជីវិតដោយសារជំងឺផ្ដាសាយបក្សីH5N1**ឯកឧត្តម ស សុខា ផ្ដល់សារៈសំខាន់ដល់ការស្ដារនីតិសម្បទា ការវិនិយោគទីតាំងបន្សាបគ្រឿងញៀន និងយន្តការសហប្រតិបត្តិការពហុភាគី**លោក Trump ថាអ៊ីរ៉ង់ និងអ៊ីស្រាអែល យល់ព្រមលើបទឈប់បាញ់ពេញលេញ**លោក ម៉េង ស្រ៊ុន ចុះសួរសុខទុក្ខដល់គ្រួសារ លោកព្រិន្ទបាលទោ សេន តូរ៉ូ និងភរិយាឈ្មោះ អាត ចាន់ថន ដែលទើបនិងលំហែរមាតុភាព(ឆ្លងទន្លេ)**សិស្សអាហាររូបករណ៍គម្រោងរេដបូកនៅឃុំជីផាតបានចេញបំពេញការងារ ខណៈឪពុកម្តាយបង្ហាញការសប្បាយចិត្ត**ផ្ទះស្នាក់សហគមន៍ចំបក់កំពុងផ្តល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋ និងជាផ្នែកមួយជួយជីវភាពគ្រួសារពួកគាត់កាន់តែល្អប្រសើរ**ឯកឧត្តម ឈា ប៊ុនរិទ្ធ ចុះពិនិត្យស្ថានភាពទឹក និង​​ការងារថែទាំប្រចាំប្រព័ន្ធធារាសាស្រ្ត ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ

កម្លាំងនគរបាលឃាត់ខ្លួនបានហើយ ក្រុមជនល្មើសដែលរំលោភ និងសម្លាប់យុវតីម្នាក់ នៅក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តគ្រួស

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ សហការជាមួយកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបំបែកសំណុំរឿង ករណី អំពើឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬ អំពើរំលោភសេពសន្ថវៈ (យកថ្នាំងងុយដេកដាក់ក្នុងភេសជ្ជៈឲ្យជនរងគ្រោះផឹក ហើយរំលោភសម្លាប់ប្លន់ យកទ្រព្យសម្បត្តិ ជនរងគ្រោះ) បង្រ្កាបឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១២:៣០នាទីថ្ងៃត្រង់ នៅចំណុចក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តគ្រួស ស្ថិតនៅក្នុងវត្ដជេសដ្ឋាឧត្តម ហៅវត្តគ្រួស ផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០១និង២៧នាទីយប់អធ្រាត្រ ឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។

ជនរងគ្រោះមានឈ្មោះ វុទ្ធី លីណា ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅផ្ទះគ្មានលេខ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ)។

ជនសង្ស័យ ចំនួន ០៣នាក់មានឈ្មោះ
១-ឈ្មោះ ទៀន ផារ៉ែត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ “ឃាត់ខ្លួន”(រួមគំនិតសម្លាប់)។

២-ឈ្មោះ បូ ឧត្តម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ “ឃាត់ខ្លួន”(រួមគំនិតសម្លាប់។

៣-ឈ្មោះ សុខ ច័ន្ទសុវណ្ណសេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញធ្លាប់ស្គាល់ជនរងគ្រោះតាំងពីក្មេងៗ” ឃាត់ខ្លួន”(ដៃដល់ អ្នករំលោភ និងសម្លាប់)។

សម្ភារៈចាប់យករួមមាន៖
១-ទូរស័ព្ទដៃម៉ាក TECNO SPARK ពណ៌ស ចំនួន០១គ្រឿង (របស់ជនរងគ្រោះ)។
២-ទូរស័ព្ទដៃម៉ាក OPPO ពណ៌ខៀវ ចំនួន០១គ្រឿង ។
៣-ខ្សែលីឡុង ពណ៌ស ចំនួន០១ខ្សែ។
៤-ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ខៀវ សេរី២០២៥ ពាក់ផ្លាកលេខ ភ្នំពេញ 1CL-1190 ចំនួន០១គ្រឿង។

សម្ភារៈបាត់បង់រួមមាន៖ ១-លោហៈធាតុពណ៌ទង់ដែង (ខ្សែកផ្លាកទីន) ចំនួន០១ខ្សែ ។ស្លាកស្នាម និងសម្ភារៈបន្សល់ទុក មាន១ខ្សែក្រណាត់អាវ ពណ៌ខ្មៅ ចំនួន០១ (រឹ..តកជនរងគ្រោះ)។

បច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងជំនាញអធិការដ្ឋានកំពុងកសាង សំណុំរឿង បញ្ជូន ទៅ អយ្យការ អម សាលា ដំបូងរាជធានីភ្នំពេញដេីម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង