**បណ្ណាល័យមេគង្គ-ឡានឆាងទី៣ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅសាលាបឋមសិក្សាព្រែកលៀប**លោកXi Jinpingនឹងចូលរួមមហាសន្និបាតរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស**អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពមន្ត្រី-បុគ្គលិកសារមន្ទីរ**ប្រតិភូអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជួបពិភាក្សាជាមួយតំណាងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ**សម្ដេចធិបតី៖ កម្ពុជាមិនចង់ឃើញសង្គ្រាមផ្ទុះឡើងនោះទេ ព្រោះយើងធ្លាប់ហែលឆ្លងអស់ហើយ ប៉ុន្តែយើងមិនអាចឈរអោបដៃឱ្យគេបំពានបានដែរ**រដ្ឋមន្ត្រី ហួត ហាក់៖ មគ្គុទ្ទេសក៍ទាំងអស់បានខិតខំ ប្រឹងប្រែងលះបង់ទាំងឆន្ទៈ ប្រាជ្ញា ស្មារតី ពេលវេលា និងធនធាន ដោយបានដើរតួនាទីជាតួអង្គដ៏សំខាន់ ដើម្បីនាំកម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកាន់កម្ពុជា**ប្រធានសភា Mike Johnson បដិសេធច្បាប់សិទ្ធិសង្គ្រាម ក្នុងពេលតានតឹងជាមួយអុីរ៉ង់**រដ្ឋបាលខេត្តព្រៃវែង ជូនដំណឹងស្តីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិចារ ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង រយៈពេល ១៥ថ្ងៃ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែមិថុនា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែមិថុនា**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យ**ការដកហូតឬស្សីជាប្រភពចំណូលទី២ បន្ទាប់ពីការធ្វើស្រែចំការ របស់ប្រជាសហគមន៍ការពារធម្មជាតិចំបក់**ឯកឧត្តម វង្សី វិស្សុត និង លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា ដឹកនាំសិក្ខាសាលាស្តីពី «ការលើកកម្ពស់ចំណេះដឹងសកល ដើម្បីគាំទ្រក្នុងដំណើរឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»**ស្រ្តីម្នាក់ទៀតហើយ វ័យ៤១ឆ្នាំ រស់នៅខេត្តសៀមរាបស្លាប់បាត់បង់ជីវិតដោយសារជំងឺផ្ដាសាយបក្សីH5N1**ឯកឧត្តម ស សុខា ផ្ដល់សារៈសំខាន់ដល់ការស្ដារនីតិសម្បទា ការវិនិយោគទីតាំងបន្សាបគ្រឿងញៀន និងយន្តការសហប្រតិបត្តិការពហុភាគី**លោក Trump ថាអ៊ីរ៉ង់ និងអ៊ីស្រាអែល យល់ព្រមលើបទឈប់បាញ់ពេញលេញ**លោក ម៉េង ស្រ៊ុន ចុះសួរសុខទុក្ខដល់គ្រួសារ លោកព្រិន្ទបាលទោ សេន តូរ៉ូ និងភរិយាឈ្មោះ អាត ចាន់ថន ដែលទើបនិងលំហែរមាតុភាព(ឆ្លងទន្លេ)**សិស្សអាហាររូបករណ៍គម្រោងរេដបូកនៅឃុំជីផាតបានចេញបំពេញការងារ ខណៈឪពុកម្តាយបង្ហាញការសប្បាយចិត្ត**ផ្ទះស្នាក់សហគមន៍ចំបក់កំពុងផ្តល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋ និងជាផ្នែកមួយជួយជីវភាពគ្រួសារពួកគាត់កាន់តែល្អប្រសើរ**ឯកឧត្តម ឈា ប៊ុនរិទ្ធ ចុះពិនិត្យស្ថានភាពទឹក និង​​ការងារថែទាំប្រចាំប្រព័ន្ធធារាសាស្រ្ត ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ

ប៉ាគីស្ថាន យល់ព្រមធ្វើឱ្យពាណិជ្ជកម្ម និងការវិនិយោគកាន់តែស៊ីជម្រៅជាមួយមហាយក្សចិន

ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក អ៊ីហ្សាក ដា (Ishaq Dar) បានបញ្ជាក់ថា ប៉ាគីស្ថានបានយល់ព្រមធ្វើឱ្យពាណិជ្ជកម្ម និងការវិនិយោគកាន់តែស៊ីជម្រៅជាមួយមហាយក្សចិន។

រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក អ៊ីហ្សាក ដា (Ishaq Dar) បានជួបសមភាគីចិន លោក វ៉ាង យី ក្នុងរដ្ឋធានីប៉េកាំង កាលពីថ្ងៃអង្គារទី២០ឧសភា។

លោក វ៉ាង បាននិយាយថា ចិនស្វាគមន៍ និងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ប៉ាគីស្ថាន និងឥណ្ឌា ដើម្បីដោះស្រាយភាពខ្វែងគំនិតគ្នារបស់ពួកគេតាមរយៈការសន្ទនា និងដើម្បីសម្រេច បានបទឈប់បាញ់ដ៏ទូលំទូលាយ និងយូរអង្វែង។

បន្ថែមពីនោះ ប្រមុខការទូតចិន បានប្រាប់លោក អ៊ីហ្សាក ដា ថា ចិននឹងគាំទ្រប៉ាគីស្ថានក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន។

លើសពីនោះ ក្រសួងការបរទេសប៉ាគីស្ថាន បានបញ្ជាក់ថា ក្រៅពីរក្សាទំនាក់ទំនងជិតស្និទ្ធ ប្រទេសទាំងពីរ បានយល់ព្រមលើកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ កសិកម្ម ឧស្សាហូបនីយកម្ម និងវិស័យផ្សេងៗទៀត។ ប្រមុខការទូតទាំង២ ក៏បាន ជួបប្រជុំ មួយទៀត ជាមួយ រដ្ឋមន្ត្រីការបរទេស ស្តីទី អាហ្វ ហ្គា នី ស្ថាន លោក អាមៀ ខាន់ មូតាគី នៅ រដ្ឋធានី ប៉េកាំង ។

រដ្ឋមន្ត្រីការបរទេសទាំង២ បានសម្រេចចិត្តពង្រីកច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន ទៅកាន់ប្រទេសអាហ្គានីស្ថាន និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតសម្រាប់កម្មវិធីហេដ្ឋារចនាសម្ព័ន្ធសកលរបស់ប្រទេសចិន គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ ផ្លូវមួយ។ កិច្ចប្រជុំបន្ទាប់រវាងរដ្ឋម ន្ត្រីទាំងបី នឹងធ្វើឡើងនៅទីក្រុងកាប៊ុល។

គួរបញ្ជាក់ថា គូប្រជែងប្រដាប់ដោយអាវុធមហាប្រល័យទាំង២ [ឥណ្ឌា និងប៉ាគីស្ថាន] បានព្រមព្រៀងបទឈប់បាញ់គ្នានៅថ្ងៃទី១០ឧសភា បន្ទាប់ពីការប្រយុទ្ធគ្នារយៈពេលបួនថ្ងៃ។ ភាព តានតឹង បាន កើនឡើង រវាង ប្រទេស ជិតខាង ប្រដាប់អាវុធ នុយក្លេអ៊ែរ បន្ទាប់ពី ការវាយប្រហារ នៅ តំបន់ កាស្មៀ របស់ ឥណ្ឌា កាលពី ថ្ងៃទី២២ ខែមេសា ដែល បានសម្លាប់មនុស្ស២៦នាក់ ។ ឥណ្ឌា បាន បន្ទោស ប៉ាគីស្ថាន ចំពោះ ការ វាយ ប្រហារ នេះ ប៉ុន្តែ រដ្ឋធានី អ៊ីស្លាម៉ាបាដ បាន បដិសេធ ការ ជាប់ ពាក់ព័ន្ធ ណា មួយ ៕

អត្ថបទដែលជាប់ទាក់ទង