**បណ្ណាល័យមេគង្គ-ឡានឆាងទី៣ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅសាលាបឋមសិក្សាព្រែកលៀប**លោកXi Jinpingនឹងចូលរួមមហាសន្និបាតរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស**អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពមន្ត្រី-បុគ្គលិកសារមន្ទីរ**ប្រតិភូអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជួបពិភាក្សាជាមួយតំណាងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ**សម្ដេចធិបតី៖ កម្ពុជាមិនចង់ឃើញសង្គ្រាមផ្ទុះឡើងនោះទេ ព្រោះយើងធ្លាប់ហែលឆ្លងអស់ហើយ ប៉ុន្តែយើងមិនអាចឈរអោបដៃឱ្យគេបំពានបានដែរ**រដ្ឋមន្ត្រី ហួត ហាក់៖ មគ្គុទ្ទេសក៍ទាំងអស់បានខិតខំ ប្រឹងប្រែងលះបង់ទាំងឆន្ទៈ ប្រាជ្ញា ស្មារតី ពេលវេលា និងធនធាន ដោយបានដើរតួនាទីជាតួអង្គដ៏សំខាន់ ដើម្បីនាំកម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកាន់កម្ពុជា**ប្រធានសភា Mike Johnson បដិសេធច្បាប់សិទ្ធិសង្គ្រាម ក្នុងពេលតានតឹងជាមួយអុីរ៉ង់**រដ្ឋបាលខេត្តព្រៃវែង ជូនដំណឹងស្តីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិចារ ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង រយៈពេល ១៥ថ្ងៃ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែមិថុនា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែមិថុនា**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យ**ការដកហូតឬស្សីជាប្រភពចំណូលទី២ បន្ទាប់ពីការធ្វើស្រែចំការ របស់ប្រជាសហគមន៍ការពារធម្មជាតិចំបក់**ឯកឧត្តម វង្សី វិស្សុត និង លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា ដឹកនាំសិក្ខាសាលាស្តីពី «ការលើកកម្ពស់ចំណេះដឹងសកល ដើម្បីគាំទ្រក្នុងដំណើរឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»**ស្រ្តីម្នាក់ទៀតហើយ វ័យ៤១ឆ្នាំ រស់នៅខេត្តសៀមរាបស្លាប់បាត់បង់ជីវិតដោយសារជំងឺផ្ដាសាយបក្សីH5N1**ឯកឧត្តម ស សុខា ផ្ដល់សារៈសំខាន់ដល់ការស្ដារនីតិសម្បទា ការវិនិយោគទីតាំងបន្សាបគ្រឿងញៀន និងយន្តការសហប្រតិបត្តិការពហុភាគី**លោក Trump ថាអ៊ីរ៉ង់ និងអ៊ីស្រាអែល យល់ព្រមលើបទឈប់បាញ់ពេញលេញ**លោក ម៉េង ស្រ៊ុន ចុះសួរសុខទុក្ខដល់គ្រួសារ លោកព្រិន្ទបាលទោ សេន តូរ៉ូ និងភរិយាឈ្មោះ អាត ចាន់ថន ដែលទើបនិងលំហែរមាតុភាព(ឆ្លងទន្លេ)**សិស្សអាហាររូបករណ៍គម្រោងរេដបូកនៅឃុំជីផាតបានចេញបំពេញការងារ ខណៈឪពុកម្តាយបង្ហាញការសប្បាយចិត្ត**ផ្ទះស្នាក់សហគមន៍ចំបក់កំពុងផ្តល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋ និងជាផ្នែកមួយជួយជីវភាពគ្រួសារពួកគាត់កាន់តែល្អប្រសើរ**ឯកឧត្តម ឈា ប៊ុនរិទ្ធ ចុះពិនិត្យស្ថានភាពទឹក និង​​ការងារថែទាំប្រចាំប្រព័ន្ធធារាសាស្រ្ត ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ

ឯកឧត្តម សាយ សំអាល់ ជំរុញបន្ថែមទៀតនូវការអនុវត្ត​គម្រោងអភិវឌ្ឍន៍​តំបន់​ឆ្នេរសមុទ្រ​កម្ពុជាឱ្យក្លាយជារបៀងសេដ្ឋកិច្ចដ៏មានសក្តានុពល ជាកន្លែង​បង្កើត​ការងារ និងជាកន្លែងសំរាប់បង្កើន​ប្រាក់​ចំណូល​​ដល់ប្រជាពលរដ្ឋ

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំជីវភាពអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) កាលពី​រសៀល​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀប​ចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈ​កម្មាធិ​ការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានជំរុញបន្ថែមទៀតនូវការអនុវត្ត​គម្រោងអភិវឌ្ឍន៍​តំបន់​ឆ្នេរសមុទ្រ​កម្ពុជាឱ្យក្លាយជារបៀងសេដ្ឋកិច្ចដ៏មានសក្តានុពល ជាកន្លែង​បង្កើត​ការងារ និងជាកន្លែងសំរាប់បង្កើន​ប្រាក់​ចំណូល​​ដល់ប្រជាពលរដ្ឋ។

ឯក​ឧត្តម​​ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បញ្ជាក់ថា អ្វីដែលយើង​ខិត​ខំប្រឹងប្រែងគិតគូរនេះ គឺដើម្បីឱ្យប្រជាពលរដ្ឋនៅតំបន់​ឆ្នេរ​បាន​​មើលឃើញយ៉ាង​ច្បាស់ពីភាពរីក​ចម្រើន​ពិតប្រាកដ គឺមិន​មែន​គ្រាន់តែនិយាយ ប៉ុន្តែជាការអនុវត្តជាក់ស្ដែង ហើយនោះគឺអ្វី​ដែល​ជាបំណងប្រាថ្នាដ៏​ពិសិដ្ឋ​របស់​ប្រមុខរាជរដ្ឋាភិបាល ដែល​ចង់ឃើញប្រជាពលរដ្ឋរស់នៅមានសុភមង្គលជួបជុំក្រុមគ្រួសារ មានម្ហូបអាហារ​ហូបចុក​គ្រប់គ្រាន់ មានសុខភាពល្អ មានប្រាក់​ចំណូល មានជីវភាពប្រសើរឡើង និងរស់នៅក្នុងបរិស្ថានស្អាត ជាពិសេសគឺ​ចង់​ឱ្យតំបន់ឆ្នេរសំបូរទៅដោយធនធានមនុស្ស ដែលមានចំណេះដឹង និងភាពវាងវៃ ជាគោលដៅដ៏គួរឱ្យចាប់​អារម្មណ៍សំរាប់​អ្នកវិនិយោគគ្រប់ទិសទី ។

សូមជម្រាបថា អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ​គ្រប់​គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) បាននិង​កំពុងពិនិត្យឡើងវិញនូវគម្រោងអាទិភាពទាំងឡាយរបស់តំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងស្មារតីប្រែក្លាយតំបន់ឆ្នេរឱ្យ​ទៅជា​របៀងសេដ្ឋកិច្ចស្របទៅ​តាម​សក្ដានុពលដែលមាន ។

តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានណែនាំ​និង​ជំរុញ​ដល់ គ.អ.ឆ.ក ឱ្យមានការឯកភាពគ្នា ដើម្បី​ស្វែងរកនូវ​ទស្សនៈវិស័យរួម ដោយពិនិត្យឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​នានាដែលត្រូវធ្វើ ។ពោលគឺទឹក ភ្លើង ផ្លូវ រួមទាំងគម្រោង​អាទិភាពទាំងឡាយរបស់តំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងស្មារតីប្រែ​ក្លាយ​តំបន់ឆ្នេរឱ្យទៅជារបៀង​សេដ្ឋកិច្ច​ស្របទៅតាមសក្ដានុពល​ដែលមាន៕

អត្ថបទដែលជាប់ទាក់ទង