**ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់រដ្ឋបាលខេត្តបាត់ដំបង**បណ្ណាល័យមេគង្គ-ឡានឆាងទី៣ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅសាលាបឋមសិក្សាព្រែកលៀប**លោកXi Jinpingនឹងចូលរួមមហាសន្និបាតរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស**អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពមន្ត្រី-បុគ្គលិកសារមន្ទីរ**ប្រតិភូអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជួបពិភាក្សាជាមួយតំណាងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ**សម្ដេចធិបតី៖ កម្ពុជាមិនចង់ឃើញសង្គ្រាមផ្ទុះឡើងនោះទេ ព្រោះយើងធ្លាប់ហែលឆ្លងអស់ហើយ ប៉ុន្តែយើងមិនអាចឈរអោបដៃឱ្យគេបំពានបានដែរ**រដ្ឋមន្ត្រី ហួត ហាក់៖ មគ្គុទ្ទេសក៍ទាំងអស់បានខិតខំ ប្រឹងប្រែងលះបង់ទាំងឆន្ទៈ ប្រាជ្ញា ស្មារតី ពេលវេលា និងធនធាន ដោយបានដើរតួនាទីជាតួអង្គដ៏សំខាន់ ដើម្បីនាំកម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកាន់កម្ពុជា**ប្រធានសភា Mike Johnson បដិសេធច្បាប់សិទ្ធិសង្គ្រាម ក្នុងពេលតានតឹងជាមួយអុីរ៉ង់**រដ្ឋបាលខេត្តព្រៃវែង ជូនដំណឹងស្តីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិចារ ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង រយៈពេល ១៥ថ្ងៃ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែមិថុនា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែមិថុនា**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យ**ការដកហូតឬស្សីជាប្រភពចំណូលទី២ បន្ទាប់ពីការធ្វើស្រែចំការ របស់ប្រជាសហគមន៍ការពារធម្មជាតិចំបក់**ឯកឧត្តម វង្សី វិស្សុត និង លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា ដឹកនាំសិក្ខាសាលាស្តីពី «ការលើកកម្ពស់ចំណេះដឹងសកល ដើម្បីគាំទ្រក្នុងដំណើរឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»**ស្រ្តីម្នាក់ទៀតហើយ វ័យ៤១ឆ្នាំ រស់នៅខេត្តសៀមរាបស្លាប់បាត់បង់ជីវិតដោយសារជំងឺផ្ដាសាយបក្សីH5N1**ឯកឧត្តម ស សុខា ផ្ដល់សារៈសំខាន់ដល់ការស្ដារនីតិសម្បទា ការវិនិយោគទីតាំងបន្សាបគ្រឿងញៀន និងយន្តការសហប្រតិបត្តិការពហុភាគី**លោក Trump ថាអ៊ីរ៉ង់ និងអ៊ីស្រាអែល យល់ព្រមលើបទឈប់បាញ់ពេញលេញ**លោក ម៉េង ស្រ៊ុន ចុះសួរសុខទុក្ខដល់គ្រួសារ លោកព្រិន្ទបាលទោ សេន តូរ៉ូ និងភរិយាឈ្មោះ អាត ចាន់ថន ដែលទើបនិងលំហែរមាតុភាព(ឆ្លងទន្លេ)**សិស្សអាហាររូបករណ៍គម្រោងរេដបូកនៅឃុំជីផាតបានចេញបំពេញការងារ ខណៈឪពុកម្តាយបង្ហាញការសប្បាយចិត្ត**ផ្ទះស្នាក់សហគមន៍ចំបក់កំពុងផ្តល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋ និងជាផ្នែកមួយជួយជីវភាពគ្រួសារពួកគាត់កាន់តែល្អប្រសើរ

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ សកម្មភាពរបស់រដ្ឋការ លោក ត្រាំ បានងាកចេញពីគោលការណ៍ច្បាប់អន្តរជាតិ ប្រព័ន្ធពហុភាគី និងកិច្ចព្រមព្រៀងជាអន្តរជាតិទាំងឡាយ ដែលអាម៉េរិកធ្លាប់ជារដ្ឋភាគីនិងហត្ថលេខី

ភ្នំពេញ៖ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា សកម្មភាពរបស់រដ្ឋការ លោក ត្រាំ (Trump) ប្រធានាធិបតីអាម៉េរិក បានងាកចេញពីគោលការណ៍ច្បាប់អន្តរជាតិ ប្រព័ន្ធពហុភាគី និងកិច្ចព្រមព្រៀងជាអន្តរជាតិទាំងឡាយ ដែលអាម៉េរិកធ្លាប់ជារដ្ឋភាគីនិងហត្ថលេខី។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងបែបនេះ ក្នុងឱកាសគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា សហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «លទ្ធផលនៃការងារការបរទេសរបស់កម្ពុជា និងសភាពការណ៍អន្តរជាតិ» នៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានភាពពិភពលោកបានបន្តវិវត្តតាមលក្ខណៈស្មុគស្មាញប្រែប្រួលឆាប់រហ័ស ពិបាកប៉ាន់ស្មាន និងប្រកបដោយគ្រោះថ្នាក់ស្រាប់ទៅហើយ ដោយសារតែការប្រកួតប្រជែងកាន់តែតានតឹងឡើងរវាងមហាអំណាចធំៗនៃពិភពលោក ជាពិសេសការប្រកួតប្រជែងរវាងអាម៉េរិក និងចិន។ ព្រមជាមួយនេះ នៅមានការប្រឈម ជាច្រើនដែលបង្កឡើងដោយបញ្ហាសន្តិសុខប្រពៃណី (តួយ៉ាងសង្គ្រាមនៅអ៊ុយក្រែន នៅហ្គាហ្សា ជម្លោះប្រដាប់អាវុធនៅតំបន់កាស្មៀរ ការគំរាមកំហែងនុយក្លេអ៊ែរ) និងបញ្ហាសន្តិសុខមិនប្រពៃណី (ដូចការប្រែប្រួលអាកាសធាតុ ឧក្រិដ្ឋកម្មឆ្លងដែន ឧក្រិដ្ឋកម្ម Cyber ជាដើម)។ ទាំងប្រទេសតូច-ធំ ឬជាអំណាចកណ្តាលសុទ្ធតែត្រូវបង្ខំចិត្តពិចារណាឡើងវិញ កែសម្រួលជំហរយុទ្ធសាស្ត្រ នយោបាយការបរទេស នយោបាយសេដ្ឋកិច្ច សន្តិសុខ ដើម្បី ការពារផលប្រយោជន៍គោលរបស់ជាតិរៀងៗខ្លួន។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបន្តថា «សភាពការណ៍នេះបានធ្លាក់ទៅក្នុងភាពកាន់តែស្មុគស្មាញថែមទៀត ជាមួយនឹងការចាប់ផ្តើម អនុវត្តយុទ្ធសាស្រ្តការទូត និងសេដ្ឋកិច្ចរបស់លោកប្រធានាធិបតី Trump បន្ទាប់ពីលោក ចូលកាន់តំណែងអាណត្តិទី២ ភ្លាមនោះ។ ការប្រកាសរបស់លោកពាក់ព័ន្ធនឹងការចង់ច្បាមយកប្រទេសកាណាដា មកធ្វើជារដ្ឋទី៥១ របស់សហរដ្ឋអាម៉េរិក, ការយក Greenland សម្រាប់គោលដៅសន្តិសុខ, ការចង់យកមកវិញនូវព្រែកជីក Panama, ការចង់យកតំបន់ Gaza ពីប្រជាជនប៉ាឡេស្ទីន, ហើយចុងក្រោយនេះ ការប្រើវិធីដំឡើងពន្ធលើទំនិញនាំចូល អាមេរិកពីគ្រប់ប្រទេសដោយគ្មានលើកលែងនោះ បានបញ្ជាក់អំពីការងាកចេញរបស់រដ្ឋការ Trump ពីគោលការណ៍ច្បាប់អន្តរជាតិ ប្រព័ន្ធពហុភាគី និងកិច្ចព្រមព្រៀងជាអន្តរជាតិទាំងឡាយ ដែលអាម៉េរិកធ្លាប់ជារដ្ឋភាគីនិងហត្ថលេខី។ ទាំងនេះ គឺសំដៅសម្រេចនូវនយោបាយ «ផលប្រយោជន៍ អាមេរិកជាចំបង» និង «ធ្វើឱ្យអាម៉េរិកខ្លាំងក្លាឡើងវិញ» របស់លោកប្រធានាធិបតី Trump»។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងទៀតថា នៅចំពោះមុខស្ថានភាពនេះ កម្ពុជាដែលជាប្រទេសតូចនិងខ្សោយនៅឡើយខាងសេដ្ឋកិច្ច មានការចាំបាច់ក្នុងការពិចារណា រៀបចំកែសម្រួល តម្រែតម្រង់ទិសយុទ្ធសាស្ត្រ និង នយោបាយការបរទេសរបស់ខ្លួន ដើម្បីឆ្លើយតបនឹងវិបត្តិ និងការប្រឈមដែលកាន់តែ ស្មុគស្មាញទៅៗ។

ឯកឧត្ដមបានបន្ថែមថា នាដើមខែមិនាថ្មីៗនេះ ក្នុងសន្និបាតប្រចាំឆ្នាំរបស់ខ្លួន ក្រសួងការបរទេសបានសម្រេច ពិនិត្យ និងរៀបចំឡើងវិញនូវការងារធំៗទាំងឡាយដែលចាប់តាំងពីឆ្នាំ២០១៨មក បានបម្រើជាមគ្គុទ្ទេសន៍សម្រាប់ការងារការទូតរបស់យើង។ ការរៀបចំឡើងវិញនេះត្រូវបាន សម្តេចធិបតីនាយករដ្ឋមន្ត្រី គាំទ្រ លើកទឹកចិត្ត និងផ្តល់អនុសាសន៍បន្ថែម ដើម្បីការពារដោយម៉ឺងម៉ាត់បំផុតនូវអធិបតេយ្យជាតិ បូរណភាពទឹកដី ឯករាជ្យនយោបាយ ការពារនិងលើក ស្ទួយមុខមាត់កិត្យានុភាព ផលប្រយោជន៍គោលរបស់ជាតិ និងពលរដ្ឋកម្ពុជា។ អាទិភាពរបស់ក្រសួងនឹងផ្តោតទៅលើការពង្រឹងទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ និងការពង្រីកទំនាក់ទំនងថែមទៀតជាមួយដៃគូថ្មីតាមទិសស្លោក «ពង្រីកមិត្តខាងក្រៅ កែទម្រង់ខាង ក្នុងដោយឈរលើស្មារតីឯករាជ្យ» និងដោយ «ប្រកាន់នយោបាយការបរទេសឯករាជ្យ ផ្អែកលើច្បាប់អន្តរជាតិ»។ កម្ពុជានឹងបន្តគាំទ្រ និងចូលរួមវិភាគទាន តាមច្រើនបំផុតដែលអាចធ្វើទៅបាន ក្នុងការពង្រឹងពហុភាគីនិយម សណ្តាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់ រួមចំណែកដល់សន្តិភាពនៅលើពិភពលោក និងពង្រីកកិច្ចសហប្រតិបត្តិការតំបន់ និង អន្តរជាតិ ដើម្បីលើកកម្ពស់កិត្យានុភាពជាតិយើងលើឆាកអន្តរជាតិ។
បើតាមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កម្ពុជាក៏នឹងបន្តចូលរួមយ៉ាងសកម្មក្នុងការកសាងសហគមន៍អាស៊ាន ពង្រឹងមជ្ឈភាព សាមគ្គីភាព ឯកភាព អាស៊ាន និងដើរតួនាទីជាសមាជិកដ៏សកម្មបំផុតមួយរបស់អាស៊ាន។ អ្នកការទូតរបស់យើងនឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ការពារ និងលើកស្ទួយកិត្យានុភាពជាតិ តាមរយៈការអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ ក៏ដូចជាការទូតសាធារណៈ ដែលក្រសួងទើបបង្កើតថ្មី។ កំណែទម្រង់ផ្ទៃក្នុងក៏នឹងត្រូវបន្ត គុណភាព សមត្ថភាព កម្រិតវិជ្ជាជីវៈ និងភាពវៀងវៃរបស់អ្នកការទូតយើងក្នុងការពិគ្រោះយោបល់ ចរចា បកស្រាយ ការពារនយោយបាយ និងជំហររបស់រដ្ឋាភិបាលយើងនឹងត្រូវសម្រួចថែមទៀត ដើម្បីសម្រេចនូវបេសកកម្មដ៏ថ្លៃថ្នូរខាងលើនេះ៕

អត្ថបទដែលជាប់ទាក់ទង