**ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់រដ្ឋបាលខេត្តបាត់ដំបង**បណ្ណាល័យមេគង្គ-ឡានឆាងទី៣ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅសាលាបឋមសិក្សាព្រែកលៀប**លោកXi Jinpingនឹងចូលរួមមហាសន្និបាតរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស**អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពមន្ត្រី-បុគ្គលិកសារមន្ទីរ**ប្រតិភូអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជួបពិភាក្សាជាមួយតំណាងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ**សម្ដេចធិបតី៖ កម្ពុជាមិនចង់ឃើញសង្គ្រាមផ្ទុះឡើងនោះទេ ព្រោះយើងធ្លាប់ហែលឆ្លងអស់ហើយ ប៉ុន្តែយើងមិនអាចឈរអោបដៃឱ្យគេបំពានបានដែរ**រដ្ឋមន្ត្រី ហួត ហាក់៖ មគ្គុទ្ទេសក៍ទាំងអស់បានខិតខំ ប្រឹងប្រែងលះបង់ទាំងឆន្ទៈ ប្រាជ្ញា ស្មារតី ពេលវេលា និងធនធាន ដោយបានដើរតួនាទីជាតួអង្គដ៏សំខាន់ ដើម្បីនាំកម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកាន់កម្ពុជា**ប្រធានសភា Mike Johnson បដិសេធច្បាប់សិទ្ធិសង្គ្រាម ក្នុងពេលតានតឹងជាមួយអុីរ៉ង់**រដ្ឋបាលខេត្តព្រៃវែង ជូនដំណឹងស្តីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិចារ ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង រយៈពេល ១៥ថ្ងៃ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែមិថុនា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែមិថុនា**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យ**ការដកហូតឬស្សីជាប្រភពចំណូលទី២ បន្ទាប់ពីការធ្វើស្រែចំការ របស់ប្រជាសហគមន៍ការពារធម្មជាតិចំបក់**ឯកឧត្តម វង្សី វិស្សុត និង លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា ដឹកនាំសិក្ខាសាលាស្តីពី «ការលើកកម្ពស់ចំណេះដឹងសកល ដើម្បីគាំទ្រក្នុងដំណើរឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»**ស្រ្តីម្នាក់ទៀតហើយ វ័យ៤១ឆ្នាំ រស់នៅខេត្តសៀមរាបស្លាប់បាត់បង់ជីវិតដោយសារជំងឺផ្ដាសាយបក្សីH5N1**ឯកឧត្តម ស សុខា ផ្ដល់សារៈសំខាន់ដល់ការស្ដារនីតិសម្បទា ការវិនិយោគទីតាំងបន្សាបគ្រឿងញៀន និងយន្តការសហប្រតិបត្តិការពហុភាគី**លោក Trump ថាអ៊ីរ៉ង់ និងអ៊ីស្រាអែល យល់ព្រមលើបទឈប់បាញ់ពេញលេញ**លោក ម៉េង ស្រ៊ុន ចុះសួរសុខទុក្ខដល់គ្រួសារ លោកព្រិន្ទបាលទោ សេន តូរ៉ូ និងភរិយាឈ្មោះ អាត ចាន់ថន ដែលទើបនិងលំហែរមាតុភាព(ឆ្លងទន្លេ)**សិស្សអាហាររូបករណ៍គម្រោងរេដបូកនៅឃុំជីផាតបានចេញបំពេញការងារ ខណៈឪពុកម្តាយបង្ហាញការសប្បាយចិត្ត**ផ្ទះស្នាក់សហគមន៍ចំបក់កំពុងផ្តល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋ និងជាផ្នែកមួយជួយជីវភាពគ្រួសារពួកគាត់កាន់តែល្អប្រសើរ

ឯកឧត្តម សុខ លូ ណែនាំដល់ក្រុមការងារត្រូវបង្កើនការយកចិត្តទុកដាក់ សម្របសម្រួលធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ និងប្រគេនព្រះសង្ឃនៅទូទាំងខេត្តបាត់ដំបង

បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំដល់ក្រុមការងារត្រូវជំរុញការផ្សព្វផ្សាយ និងបង្កើនការយកចិត្តទុកដាក់ ព្រមទាំងខិតខំសម្របសម្រួលធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ និងប្រគេនព្រះសង្ឃនៅទូទាំងខេត្តបាត់ដំបង។

ការណែនាំរបស់ ឯកឧត្តម សុខ លូ បានធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ៤៧ អនក្រ.បក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ប្រកាសលេខ៤២២១ ប្រក របស់ក្រសួងមហាផ្ទៃចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ និងនីតិវិធីនៃការចុះបញ្ជីស្នាក់នៅប្រគេនព្រះសង្ឃ។

កិច្ចប្រជុំផ្សព្វផ្សាយនេះធ្វើឡើងនាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំអគារE សាលាខេត្តបាត់ដំបង ដោយមានការនិមន្តចូលរួមពីព្រះសង្ឃ និងមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាព ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ អភិបាលក្រុង ស្រុក អធិការក្រុង ស្រុក មន្រ្តីរាជការ មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់។

ជាកិច្ចចាប់ផ្ដើម មន្រ្តីនគរបាលជំនាញផ្នែកអត្តសញ្ញាណកម្មនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើបទបង្ហាញពីខ្លឹមសារអនុក្រឹត្យ ប្រកាសរបស់ក្រសួងមហាផ្ទៃ និងនីតិវិធីនៃការចុះបញ្ជីស្នាក់នៅប្រគេនព្រះសង្ឃ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានគូសបញ្ជាក់ថា អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ត្រូវផ្តល់ជូនបុគ្គលដែលមានសញ្ញាតិខ្មែរគ្រប់រូបចាប់ពីអាយុ ១៥ឆ្នាំឡើងទៅ រួមមានព្រះសង្ឃ ជនវិបល្លាសស្មារតី ទណ្ឌិត ដែលពីមុនមិនអនុញ្ញាតហើយទៅថ្ងៃអនាគតនឹងផ្តល់ឱ្យកុមារចាប់ពីអាយុ៥ឆ្នាំឡើងទៅ។ផ្តល់សុពលភាពអចិន្ត្រៃយ៍ចំពោះបុគ្គលដែលមានអាយុចាប់ពី៦០ឆ្នាំឡើង,ផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជាទម្រង់សន្លឹកប្លាស្ទិកដែលយើងធ្លាប់ប្រើ និងទម្រង់អេឡិចត្រូនិកដែលអាចបង្ហាញតាមស្មាតហ្វូនដោយមិនបាច់កាន់សន្លឹកប្លាស្ទិក។

ឯកឧត្តម សុខ លូ មានប្រសាសន៍ណែនាំដល់ក្រុមការងារធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរប្រគេនព្រះសង្ឃត្រូវចុះផ្តល់នៅតាមសាលាគណ សាលាអនុគណ ឬដល់ទីវត្តអារាមដែលមានព្រះសង្ឃគង់នៅច្រើន ជាពិសេសតាម ពុទ្ធិកសិក្សាគ្រប់កម្រិត ហើយដោះស្រាយនូវរាល់បញ្ហាប្រឈមដូចជាករណីគ្មានសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ចេញឯកសារសម្គាល់ការស្នាក់នៅ។ក្រុមការងារត្រូវចុះធ្វើអត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរប្រគេនព្រះសង្ឃ ជាការបើកយុទ្ធនាការដំបូងនៅវត្តពោធិ៍វាល ដែលមានព្រះសង្ឃច្រើនព្រោះមានសាលាពុទ្ធិកវិទ្យាល័យអ៊ឹង ធួង។

ឯកឧត្តម សុខ លូ បានណែនាំបន្ថែមថា ចំពោះជនវិបល្លាសស្មារតីដែលមានគ្រួសារស្នើយកទិន្នន័យ និងអាស័យដ្ឋានតាមគ្រួសារហើយចំពោះជនវិបល្លាសនៅក្នុងមណ្ឌលត្រូវយកទិន្នន័យតាមប្រធានមណ្ឌល និងអាស័យដ្ឋានមណ្ឌលចំណែកចំពោះទណ្ឌិតត្រូវសហការជាមួយប្រធានពន្ធនាគារដើម្បីផ្តល់តាមនីតិវិធីជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង