**ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់រដ្ឋបាលខេត្តបាត់ដំបង**បណ្ណាល័យមេគង្គ-ឡានឆាងទី៣ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅសាលាបឋមសិក្សាព្រែកលៀប**លោកXi Jinpingនឹងចូលរួមមហាសន្និបាតរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស**អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពមន្ត្រី-បុគ្គលិកសារមន្ទីរ**ប្រតិភូអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជួបពិភាក្សាជាមួយតំណាងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ**សម្ដេចធិបតី៖ កម្ពុជាមិនចង់ឃើញសង្គ្រាមផ្ទុះឡើងនោះទេ ព្រោះយើងធ្លាប់ហែលឆ្លងអស់ហើយ ប៉ុន្តែយើងមិនអាចឈរអោបដៃឱ្យគេបំពានបានដែរ**រដ្ឋមន្ត្រី ហួត ហាក់៖ មគ្គុទ្ទេសក៍ទាំងអស់បានខិតខំ ប្រឹងប្រែងលះបង់ទាំងឆន្ទៈ ប្រាជ្ញា ស្មារតី ពេលវេលា និងធនធាន ដោយបានដើរតួនាទីជាតួអង្គដ៏សំខាន់ ដើម្បីនាំកម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកាន់កម្ពុជា**ប្រធានសភា Mike Johnson បដិសេធច្បាប់សិទ្ធិសង្គ្រាម ក្នុងពេលតានតឹងជាមួយអុីរ៉ង់**រដ្ឋបាលខេត្តព្រៃវែង ជូនដំណឹងស្តីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិចារ ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង រយៈពេល ១៥ថ្ងៃ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែមិថុនា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែមិថុនា**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យ**ការដកហូតឬស្សីជាប្រភពចំណូលទី២ បន្ទាប់ពីការធ្វើស្រែចំការ របស់ប្រជាសហគមន៍ការពារធម្មជាតិចំបក់**ឯកឧត្តម វង្សី វិស្សុត និង លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា ដឹកនាំសិក្ខាសាលាស្តីពី «ការលើកកម្ពស់ចំណេះដឹងសកល ដើម្បីគាំទ្រក្នុងដំណើរឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»**ស្រ្តីម្នាក់ទៀតហើយ វ័យ៤១ឆ្នាំ រស់នៅខេត្តសៀមរាបស្លាប់បាត់បង់ជីវិតដោយសារជំងឺផ្ដាសាយបក្សីH5N1**ឯកឧត្តម ស សុខា ផ្ដល់សារៈសំខាន់ដល់ការស្ដារនីតិសម្បទា ការវិនិយោគទីតាំងបន្សាបគ្រឿងញៀន និងយន្តការសហប្រតិបត្តិការពហុភាគី**លោក Trump ថាអ៊ីរ៉ង់ និងអ៊ីស្រាអែល យល់ព្រមលើបទឈប់បាញ់ពេញលេញ**លោក ម៉េង ស្រ៊ុន ចុះសួរសុខទុក្ខដល់គ្រួសារ លោកព្រិន្ទបាលទោ សេន តូរ៉ូ និងភរិយាឈ្មោះ អាត ចាន់ថន ដែលទើបនិងលំហែរមាតុភាព(ឆ្លងទន្លេ)**សិស្សអាហាររូបករណ៍គម្រោងរេដបូកនៅឃុំជីផាតបានចេញបំពេញការងារ ខណៈឪពុកម្តាយបង្ហាញការសប្បាយចិត្ត**ផ្ទះស្នាក់សហគមន៍ចំបក់កំពុងផ្តល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋ និងជាផ្នែកមួយជួយជីវភាពគ្រួសារពួកគាត់កាន់តែល្អប្រសើរ

កម្ពុជាមានសំណាងដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត មានទស្សនវិស័យជាសកល ការព្យាករណ៍ជាយុទ្ធសាស្ត្រ និងភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ លើការងារការទូត

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកសិក្ខាសាលាស្តីពី “លទ្ធផលនៃការងារការបរទេសរបស់កម្ពុជានិងសភាពការណ៍អន្តរជាតិ” ដែលបានប្រារព្ធធ្វើនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ប្រជាជនកម្ពុជាពិតជាមានសំណាងណាស់ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនៃនយោបាយឈ្នះ-ឈ្នះ ជាបិតាសន្តិភាពកម្ពុជា និងជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមនៃនយោបាយការបរទេសរបស់កម្ពុជា មានទស្សនវិស័យជាសកល ការព្យាករណ៍ជាយុទ្ធសាស្ត្រ និងភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ដែលបានដឹកនាំនាវាកម្ពុជាឆ្លងកាត់សង្គ្រាម រហូតស្វែងរកបាននូវសុខសន្តិភាពពេញលេញ រួចផុតពីប្រទេសដែលមានស្ថានភាពលំបាកលំបិន ទៅជាប្រទេសដែលពោរពេញដោយឱកាស។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា ក៏បានលើកឡើងផងដែរ កម្ពុជា ក៏មានសំណាងផងដែរ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាអ្នកដឹកនាំបន្តវេនជំនាន់ថ្មី។ ការដឹកនាំរបស់សម្តេចធិបតីបានធានានូវការបន្តគោលដៅ និងយុទ្ធសាស្ត្រនៃគោលនយោបាយការបរទេសរបស់កម្ពុជា។ ជាមួយនឹងសមាសភាពក្រុមការងារប្រកបដោយសមត្ថភាពការទូត និងគោលនយោបាយជាក់លាក់ មានការជឿជាក់យ៉ាងច្បាស់ថា កម្ពុជាអាចឆ្លងកាត់បញ្ហាប្រឈមជាសកល ដែលមិនមានភាពច្បាស់លាស់ ដោយភាពប្រុងប្រយ័ត្ន និងសុវត្ថិភាពជាទីបំផុត។

“យើងខ្ញុំ សូមសម្តែងនូវមោទនភាពដ៏ជ្រាលជ្រៅ ចំពោះមេដាយសន្តិភាពជាច្រើន ដែលត្រូវបានប្រគល់ជូន សម្តេចតេជោ ហ៊ុន សែន ពីស្ថាប័នអន្តរជាតិនានា។ លើសពីនេះទៅទៀត ការបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការដ៏ជោគជ័យ របស់សម្តេចតេជោទៅកាន់ប្រទេសឥណ្ឌូនេស៊ី និងទីម័រឡេស នាពេលថ្មីៗនេះ គឺជាសក្ខីភាពនៃការទទួលស្គាល់ជាអន្តរជាតិ របស់សម្តេចតេជោ ជារដ្ឋបុរសដ៏លេចធ្លោ និងឈ្លាសវៃ ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅទូទាំងតំបន់ទាំងមូល។”នេះជាការគូសបញ្ជាក់របស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី។

សូមជម្រាបថា សភាពការណ៍អន្តរជាតិបច្ចុប្បន្ន មានភាពតានតឹង ស្រពិចស្រពិល រួមរឹតដោយវិបត្តិសេដ្ឋកិច្ច សន្តិសុខ ការប្រកួតប្រជែងភូមិសាស្ត្រ និងបច្ចេកវិទ្យា ហើយថ្មីៗនេះសង្គ្រាមពាណិជ្ជកម្មបាននិងកំពុងអង្រួនស្ថានភាពរបស់ពិភពលោកកាន់តែរញ្ជួយមួយកម្រិតទៀត។ ជម្លោះប្រដាប់អាវុធ ដែលកំពុងកើតឡើងនៅក្នុងតំបន់នីមួយៗទាំងប្រពៃណី និងមិនប្រពៃណី សុទ្ធតែបានបំផ្លាញដល់សន្តិសុខមនុស្សជាតិ មិត្តភាព កិច្ចសហប្រតិបត្តិការ និងសណ្តាប់ធ្នាប់ពិភពលោក ជាពិសេសធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់ និងកំណើនសេដ្ឋកិច្ច ពិភពលោក។

ប្រឈមបញ្ហាស្មុគស្មាញនេះ ការងារការទូតរបស់កម្ពុជា ដែលមានយុទ្ធសាស្ត្រច្បាស់លាស់ ផែនការសកម្មភាពជាក់ស្តែង ភាពជាអ្នកដឹកនាំដ៏ពូកែ និងសមត្ថភាពស្ថាប័នដ៏រឹងមាំ កម្ពុជាបានការពារនិងលើកកម្ពស់ផលប្រយោជន៍ស្នូលរបស់ជាតិ គឺសន្តិភាព សន្តិសុខ ស្ថិរភាព អត្តសញ្ញាណជាតិ និងវិបុលភាព ព្រមទាំងអាចការពារបានយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យ បូរណភាពទឹកដី និងឯករាជ្យភាពជាតិ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្រដ៏ច្បាស់លាស់ ពីថ្នាក់ដឹកនាំកំពូល និងភាពប៉ិនប្រសប់ប្រកបដោយវិជ្ជាជីវៈរបស់អ្នកការទូតរបស់កម្ពុជា រួមផ្សំនឹងការអនុវត្តគោលនយោបាយការបរទេស ដែលផ្អែកលើផលប្រយោជន៍ជាតិជាធំ នាំឱ្យនយោបាយការបរទេសរបស់កម្ពុជា ប្រែក្លាយទៅជានយោបាយមួយប្រកបដោយថាមពល និងពោរពេញដោយភាពរឹងមាំគួរជាទីមោទនៈ។

សម្តេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីការទូតទាំងអស់ សម្រាប់ការលះបង់ដ៏ធំធេង និងកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ ក្នុងការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តម ជាតំណាងឱ្យជាតិមាតុភូមិ ដើម្បីការពារ និងលើកកម្ពស់ផលប្រយោជន៍ជាតិ។

សូមជម្រាបថា សិក្ខាសាលាស្តីពី «លទ្ធផលនៃការងារការបទេសរបស់កម្ពុជា និងសភាពការណ៍អន្តរជាតិ» ជាកាលានុវត្តភាពសម្រាប់កិច្ចសន្ទនារវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដើម្បីពិនិត្យលើវឌ្ឍនភាពគោលនយោបាយការបរទេសរបស់កម្ពុជា សម្រាប់បរិបទពិភពលោកដែលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស និងប្រឈមនឹងបញ្ហាជាច្រើន។ សិក្ខាសាលានេះ ជាវេទិកាមួយក្នុងចំណោមសិក្ខាសាលាជាច្រើន ដែលបានរៀបចំឡើងជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០២៥នេះ ដែលសភាកម្ពុជា បានរៀបចំឡើងជាមួយក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នា រវាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិនៅក្នុងការបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពឡើង៕

អត្ថបទដែលជាប់ទាក់ទង