**បណ្ណាល័យមេគង្គ-ឡានឆាងទី៣ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅសាលាបឋមសិក្សាព្រែកលៀប**លោកXi Jinpingនឹងចូលរួមមហាសន្និបាតរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស**អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពមន្ត្រី-បុគ្គលិកសារមន្ទីរ**ប្រតិភូអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជួបពិភាក្សាជាមួយតំណាងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ**សម្ដេចធិបតី៖ កម្ពុជាមិនចង់ឃើញសង្គ្រាមផ្ទុះឡើងនោះទេ ព្រោះយើងធ្លាប់ហែលឆ្លងអស់ហើយ ប៉ុន្តែយើងមិនអាចឈរអោបដៃឱ្យគេបំពានបានដែរ**រដ្ឋមន្ត្រី ហួត ហាក់៖ មគ្គុទ្ទេសក៍ទាំងអស់បានខិតខំ ប្រឹងប្រែងលះបង់ទាំងឆន្ទៈ ប្រាជ្ញា ស្មារតី ពេលវេលា និងធនធាន ដោយបានដើរតួនាទីជាតួអង្គដ៏សំខាន់ ដើម្បីនាំកម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកាន់កម្ពុជា**ប្រធានសភា Mike Johnson បដិសេធច្បាប់សិទ្ធិសង្គ្រាម ក្នុងពេលតានតឹងជាមួយអុីរ៉ង់**រដ្ឋបាលខេត្តព្រៃវែង ជូនដំណឹងស្តីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិចារ ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង រយៈពេល ១៥ថ្ងៃ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែមិថុនា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែមិថុនា**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យ**ការដកហូតឬស្សីជាប្រភពចំណូលទី២ បន្ទាប់ពីការធ្វើស្រែចំការ របស់ប្រជាសហគមន៍ការពារធម្មជាតិចំបក់**ឯកឧត្តម វង្សី វិស្សុត និង លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា ដឹកនាំសិក្ខាសាលាស្តីពី «ការលើកកម្ពស់ចំណេះដឹងសកល ដើម្បីគាំទ្រក្នុងដំណើរឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»**ស្រ្តីម្នាក់ទៀតហើយ វ័យ៤១ឆ្នាំ រស់នៅខេត្តសៀមរាបស្លាប់បាត់បង់ជីវិតដោយសារជំងឺផ្ដាសាយបក្សីH5N1**ឯកឧត្តម ស សុខា ផ្ដល់សារៈសំខាន់ដល់ការស្ដារនីតិសម្បទា ការវិនិយោគទីតាំងបន្សាបគ្រឿងញៀន និងយន្តការសហប្រតិបត្តិការពហុភាគី**លោក Trump ថាអ៊ីរ៉ង់ និងអ៊ីស្រាអែល យល់ព្រមលើបទឈប់បាញ់ពេញលេញ**លោក ម៉េង ស្រ៊ុន ចុះសួរសុខទុក្ខដល់គ្រួសារ លោកព្រិន្ទបាលទោ សេន តូរ៉ូ និងភរិយាឈ្មោះ អាត ចាន់ថន ដែលទើបនិងលំហែរមាតុភាព(ឆ្លងទន្លេ)**សិស្សអាហាររូបករណ៍គម្រោងរេដបូកនៅឃុំជីផាតបានចេញបំពេញការងារ ខណៈឪពុកម្តាយបង្ហាញការសប្បាយចិត្ត**ផ្ទះស្នាក់សហគមន៍ចំបក់កំពុងផ្តល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋ និងជាផ្នែកមួយជួយជីវភាពគ្រួសារពួកគាត់កាន់តែល្អប្រសើរ**ឯកឧត្តម ឈា ប៊ុនរិទ្ធ ចុះពិនិត្យស្ថានភាពទឹក និង​​ការងារថែទាំប្រចាំប្រព័ន្ធធារាសាស្រ្ត ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ

លោក កើត ឆែ៖ ការបំពេញការងារ និងជីវិតប្រចាំថ្ងៃ គឺមិនអាចកាត់ផ្តាច់ចេញពីបច្ចេកវិទ្យាឌីជីថលបានឡើយ

ភ្នំពេញ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា ការបំពេញការងារប្រចាំថ្ងៃ គឺមិនអាចកាត់ផ្តាច់ចេញពី បច្ចេកវិទ្យាឌីជីថល ឬមិនអាចរស់នៅដោយគ្មានបច្ចេកវិទ្យាឌីជីថលបានឡើយ ហើយក្នុងនាមជាមន្ត្រីបំរើផលប្រយោជន៍ប្រជាពលរដ្ឋ ត្រូវចេះដឹងអំពីឌីជីថល បើមិនចេះបច្ចេវិទ្យាឌីជីថល គឺមិនអាចធ្វើជាមេដឹកនាំគេបានឡើយ។

ក្នុងពិធីបើក «វគ្គបណ្តុះបណ្តាលស្តីពីសន្តិសុខសាយប័រ ការបង្ក្រាបការយល់ដឹងអំពីសន្តិសុខបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ លោក កើត ឆែ បានមានប្រសាសន៍បន្តថា វគ្គបណ្តុះបណ្តាល «សន្តិសុខសាយប័រ» ដែលបាន រៀបចំនេះ គឺពិតជាមានសារៈសំខាន់ និងជាប្រធានបទដែលមានភាពជាក់ស្តែងផងដែរ។ ការរៀបចំវគ្គបណ្តុះបណ្តាលជាលើកទី៤ ពាក់ព័ន្ធនឹង «វិស័យឌីជីថល និងសន្តិសុខសាយប័រព័ត៌មានវិទ្យា»នេះ ក៏ជាការធ្វើបច្ចុប្បន្នភាពចំណេះដឹងបន្ថែម ព្រោះថា ការបំពេញការងារប្រចាំថ្ងៃ គឺមិនអាចកាត់ផ្តាច់ចេញពី បច្ចេកវិទ្យាឌីជីថល ឬនិយាយម៉្យាងទៀត យើងមិនអាចរស់នៅដោយគ្មានបច្ចេកវិទ្យាឌីជីថលបានឡើយ។ចរន្តនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ បាន និងកំពុងជះឥទ្ធិពលយ៉ាងខ្លាំងលើសេដ្ឋកិច្ចនិងសង្គមតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលបានធ្វើឱ្យមានផ្លាស់ប្តូរយ៉ាង ឆាប់រហ័ស នៅលើគ្រប់វិស័យទាំងអស់ រួមមាន៖ វិស័យអប់រំ សុខាភិបាល ពាណិជ្ជកម្ម ធុរកិច្ច ការងារ និង រដ្ឋបាលសាធារណៈជាដើម។

លោកបន្ថែមថា រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ ថាមពល និងគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ហើយបច្ចេកវិទ្យា» ក៏ត្រូវបាន កំណត់នៅក្នុងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលផ្តោតលើ «ការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមឌីជីថល»។ បរិវត្តកម្មឌីជីថល គឺជាលក្ខខណ្ឌចាំបាច់មួយដែលមិនអាចខ្វះបាន ដើម្បីកសាងសេដ្ឋកិច្ច សង្គមកម្ពុជា នាពេលបច្ចុប្បន្ន ដែលប្រជាពលរដ្ឋ ធុរជន និងមន្ត្រីរាជការ ត្រូវតែយល់ដឹង និងទាញយកឱ្យអស់នូវសក្តានុពល ពីវិស័យនេះ ដើម្បីពង្រឹងសមត្ថភាព ប្រសិទ្ធភាពការងារ និងបង្កើតនូវកាលានុវត្តភាពថ្មីៗបន្ថែមទៀត។ យើងដឹងហើយថា៖ អ្វីៗទាំងអស់គឺត្រូវធ្វើ «ឌីជីថូបនីយកម្ម» ឧទាហរណ៍ ពលរដ្ឋឌីជីថល, រដ្ឋាភិបាលឌីជីថល, រដ្ឋបាលឌីជីថល ធុរកិច្ចឌីជីថល ជាដើម។

លោក កើត ឆែ ថា ទន្ទឹមនឹងអត្ថប្រយោជន៍ដែលទទួលបានខាងលើ ក៏នៅមានបញ្ហាប្រឈមដ៏ធំមួយគឺបញ្ហា “សុវត្ថិភាព ទិន្នន័យ» ដែលតម្រូវឱ្យមានការដាក់ចេញនូវវិធានការបង្ការ និងបង្ក្រាបនានា ឆ្លើយតបទៅនឹងចរន្តនៃការលួច យកទិន្នន័យ និងប្រើប្រាស់បន្តក្នុងគោលបំណងខុសច្បាប់ ដែលមិនត្រឹមតែធ្វើឱ្យខូចប្រយោជន៍ដល់ម្ចាស់ ទិន្នន័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កឱ្យប៉ះពាល់សន្តិសុខជាតិថែមទៀតផង។

ក្នុងឱកាសនោះដែរ លោក កើត ឆែ ក៏បានផ្តាំផ្ញើឱ្យមន្ត្រីទាំងអស់យកចិត្តទុកដាក់ ចូលរួមឱ្យបានពេញលេញ ដើម្បីទទួលបានចំណេះដឹង ជាប្រយោជន៍ដល់ការបំពេញការងារ និងការរស់នៅ ប្រចាំថ្ងៃ។ក្នុងនាមជាមន្ត្រីបំរើផលប្រយោជន៍ប្រជាពលរដ្ឋ ត្រូវចេះដឹងអំពីឌីជីថលនេះ គឺយើងអាចការពារខ្លួនឯងបាន,ការពារបងប្អូនជុំវិញខ្លួនយើង និងការពារប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់យើងបាន។សម័យនេះហើយ បើយើងមិនចេះបច្ចេវិទ្យាឌីជីថល យើងមិនអាចធ្វើជាមេដឹកនាំគេបានឡើយ៕

អត្ថបទដែលជាប់ទាក់ទង