**ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់រដ្ឋបាលខេត្តបាត់ដំបង**បណ្ណាល័យមេគង្គ-ឡានឆាងទី៣ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅសាលាបឋមសិក្សាព្រែកលៀប**លោកXi Jinpingនឹងចូលរួមមហាសន្និបាតរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស**អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពមន្ត្រី-បុគ្គលិកសារមន្ទីរ**ប្រតិភូអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជួបពិភាក្សាជាមួយតំណាងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ**សម្ដេចធិបតី៖ កម្ពុជាមិនចង់ឃើញសង្គ្រាមផ្ទុះឡើងនោះទេ ព្រោះយើងធ្លាប់ហែលឆ្លងអស់ហើយ ប៉ុន្តែយើងមិនអាចឈរអោបដៃឱ្យគេបំពានបានដែរ**រដ្ឋមន្ត្រី ហួត ហាក់៖ មគ្គុទ្ទេសក៍ទាំងអស់បានខិតខំ ប្រឹងប្រែងលះបង់ទាំងឆន្ទៈ ប្រាជ្ញា ស្មារតី ពេលវេលា និងធនធាន ដោយបានដើរតួនាទីជាតួអង្គដ៏សំខាន់ ដើម្បីនាំកម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកាន់កម្ពុជា**ប្រធានសភា Mike Johnson បដិសេធច្បាប់សិទ្ធិសង្គ្រាម ក្នុងពេលតានតឹងជាមួយអុីរ៉ង់**រដ្ឋបាលខេត្តព្រៃវែង ជូនដំណឹងស្តីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិចារ ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង រយៈពេល ១៥ថ្ងៃ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែមិថុនា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែមិថុនា**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យ**ការដកហូតឬស្សីជាប្រភពចំណូលទី២ បន្ទាប់ពីការធ្វើស្រែចំការ របស់ប្រជាសហគមន៍ការពារធម្មជាតិចំបក់**ឯកឧត្តម វង្សី វិស្សុត និង លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា ដឹកនាំសិក្ខាសាលាស្តីពី «ការលើកកម្ពស់ចំណេះដឹងសកល ដើម្បីគាំទ្រក្នុងដំណើរឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»**ស្រ្តីម្នាក់ទៀតហើយ វ័យ៤១ឆ្នាំ រស់នៅខេត្តសៀមរាបស្លាប់បាត់បង់ជីវិតដោយសារជំងឺផ្ដាសាយបក្សីH5N1**ឯកឧត្តម ស សុខា ផ្ដល់សារៈសំខាន់ដល់ការស្ដារនីតិសម្បទា ការវិនិយោគទីតាំងបន្សាបគ្រឿងញៀន និងយន្តការសហប្រតិបត្តិការពហុភាគី**លោក Trump ថាអ៊ីរ៉ង់ និងអ៊ីស្រាអែល យល់ព្រមលើបទឈប់បាញ់ពេញលេញ**លោក ម៉េង ស្រ៊ុន ចុះសួរសុខទុក្ខដល់គ្រួសារ លោកព្រិន្ទបាលទោ សេន តូរ៉ូ និងភរិយាឈ្មោះ អាត ចាន់ថន ដែលទើបនិងលំហែរមាតុភាព(ឆ្លងទន្លេ)**សិស្សអាហាររូបករណ៍គម្រោងរេដបូកនៅឃុំជីផាតបានចេញបំពេញការងារ ខណៈឪពុកម្តាយបង្ហាញការសប្បាយចិត្ត**ផ្ទះស្នាក់សហគមន៍ចំបក់កំពុងផ្តល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋ និងជាផ្នែកមួយជួយជីវភាពគ្រួសារពួកគាត់កាន់តែល្អប្រសើរ

ចក្រភពអង់គ្លេស បានសម្រេចចិត្តផ្អាកកិច្ចចរចាពាណិជ្ជកម្មសេរីជាមួយអ៉ីស្រាអែល

បរទេស៖ ចក្រភពអង់គ្លេស កាលពីថ្ងៃអង្គារ ទី២០ ខែឧសភា បានសម្រេចចិត្តផ្អាកកិច្ចចរចាពាណិជ្ជកម្មសេរីជាមួយអ៉ីស្រាអែល កោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួន និងប្រកាសពីការដាក់ទណ្ឌកម្មប្រឆាំងនឹង និគមជនអ៉ីស្រាអែលក្នុងតំបន់ West Bank ខណៈប្រមុខការទូតអង់គ្លេសថ្កោលទោសការកើនឡើងជម្លោះយោធាដ៏ឃោរឃៅក្នុងតំបន់ហ្កាហ្សា។

យោធាអ៉ីស្រាអែលបានប្រកាសបើកប្រតិបត្តិការវាយលុកថ្មីមួយកាលពីសប្ដាហ៍មុន ហើយក្រុមគ្រូពេទ្យក្នុងតំបន់ហ្កាហ្សា បានអះអាងថាការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលបានសម្លាប់មនុស្សជាង ៥០០នាក់ ក្នុងរយៈពេល ៨ថ្ងៃមកនេះ។ អ៉ីស្រាអែលក៏បានបិទខ្ទប់ការនាំចូលជំនួយចូលទៅក្នុងតំបន់ហ្កាហ្សាផងដែរចាប់តាំងពីដើមខែមីនាមក ដោយជំរុញឱ្យក្រុមអ្នកជំនាញអន្តរជាតិព្រមានពីហានិភ័យ នៃគ្រោះទុរភិក្ស បើទោះជាជំនួយមួយចំនួនត្រូវបានអនុញ្ញាតឱ្យចូលក្នុងតំបន់ហ្កាហ្សាកាលពីថ្ងៃចន្ទក៏ដោយ។

ថ្លែងទៅកាន់សមាជិកសភា រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy បាននិយាយថាប្រតិបត្តិការយោធាថ្មីរបស់អ៉ីស្រាអែលគឺជាដំណាក់កាលដ៏ខ្មៅងងឹតថ្មីមួយនៅក្នុងសង្រ្គាមហ្កាហ្សា ជាមួយការអំពាវនាវឱ្យអ៉ីស្រាអែលលុបចោលការបិទខ្ទប់ជំនួយ ខណៈថ្កោលទោសការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៉ីស្រាអែល លោក Bezalel Smotrich ដែលមានលក្ខណៈចង់បោសសម្អាតពូជសាសន៍ ការបំផ្លិចបំផ្លាញតំបន់ហ្កាហ្សា និងការបណ្ដេញប្រជាជនប៉ាឡេស្ទីនទៅកាន់ប្រទេសទី៣។ «នៅថ្ងៃនេះ ខ្ញុំសូមប្រកាសថាយើងបានសម្រេចចិត្តផ្អាកកិច្ចចរចា ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីមួយជាមួយ រដ្ឋាភិបាលអ៉ីស្រាអែលមួយនេះ»។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ក៏បាននិយាយដែរថាលោកមានការរន្ធត់ជាខ្លាំងចំពោះការកើនឡើងជម្លោះក្នុងតំបន់ហ្កហ្សា បន្ទាប់ពីចេញសេចក្ដីថ្លែងការណ៍រួមមួយ ជាមួយមេដឹកនាំបារាំង និងកាណាដា។ តាមលោក Lammy ចក្រភពអង់គ្លេសនឹងចាត់វិធានការសកម្មភាពបន្ថែមទៀត ប្រសិនបើអ៉ីស្រាអែលនៅតែបន្តប្រតិបត្តិការវាយលុកថ្មីរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង