ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមពិធីបើកមហាសន្និបាតអាណត្តិទី៤ របស់សម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីបើកមហាសន្និបាតអាណត្តិទី៤ របស់សម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ក្រោមអធិបតីភាព ឯកឧត្តម ឌី សុកផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅសណ្ឋាគារភ្នំពេញ។
ក្នុងពិធីបើកមហាសន្និបាតអាណត្តិទី៤នេះ ក៏មានការអញ្ជើញចូលរួមពីអនុរដ្ឋលេខាធិការ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល ព្រមទាំងសមាជិកសមាជិកានៃអង្គមហាសន្និបាតសរុបប្រមាណ ៤៥០នាក់។
សូមជម្រាបជូនថា ពិធីមហាសន្និបាតអាណត្តិទី៤ របស់សម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវបានរៀបចំឡើងក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១-២២ ខែឧសភា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ៕

