**ឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍធនធានមនុស្ស**អ្នកវិ​ភាគ​បង្ហាញ​សុទិដ្ឋិ​និយម​ចំពោះ​ដំណើរ​ទស្សនកិច្ចនៅ​ចិនរបស់សម្តេច​​តេជោ ​ហ៊ុន សែន ជុំវិញ​​ដំ​ណោះ​ស្រាយប​ញ្ហាព្រំដែ​នកម្ពុជា និងថៃ**អ្នកវិភាគព្រមានថា ការលួចឆ្លងដែនទៅធ្វើការនៅថៃដោយខុសច្បាប់ ប្រឈមគ្រោះថ្នាក់ដល់ជីវិត និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សមធម៌យេនឌ័រ និងការងារដែលគិតគូរលើការថែទាំ»**ក្រសួងការងារ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលខ្នាតអន្តរជាតិអ៊ីស្រាអែល ពិភាក្សាពង្រឹងកិច្ចសហការបណ្តុះបណ្តាលជំនាញឆ្លើយតបតម្រូវការទីផ្សារការងារ**សម្ដេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗចំនួន ៦**វិចារណកថា៖ ការពារបរិស្ថានរបស់យើង មុនពេលបាតុភូត អែលនីញ៉ូ (El Niño) មកដល់**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពសន្តិសុខ និងសុវត្ថិភាព នៃគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ខេត្តបន្ទាយមានជ័យ**អុីស្រាអែលប្រកាសយ៉ាងដាច់អហង្ការថា កងទ័ពរបស់ខ្លួននឹងដកចេញពីភាគខាងត្បូងប្រទេសលីបង់ លុះត្រាតែក្រុមហេសបូឡា ត្រូវបានរំសាយអាវុធទាំងស្រុង**សម្តេចតេជោ៖ ទំនាក់ទំនងរវាង គណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិន ជាផែនទីចង្អុលផ្លូវដ៏មានសារៈសំខាន់សម្រាប់ការអនុវត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ**សម្តេចតេជោ៖ ទំនាក់ទំនងកម្ពុជា-ចិន នៅតែរឹងមាំ**ក្នុងក្របខ័ណ្ឌនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្រុមការងារបច្ចេកទេសកម្ពុជា-វៀតណាម វៀតណាម-កម្ពុជា រៀបចំកិច្ចប្រជុំលើកទី២ បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបប្រតិភូក្រុមហ៊ុនចិន ដែលមានបំណងវិនិយោគបង្កើតរោងចក្រផលិតថ្នាំកសិកម្ម ក្នុងខេត្តកំពង់ធំ**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ

រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង ៣លាននាក់ ដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត

បាត់ដំបង៖ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាគណៈអធិបតីក្នុងទិវាជាតិនៃការចងចាំ ២០ ឧសភា ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង ៣លាននាក់ដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលពិធីនេះធ្វើឡើងនៅក្នុងបរិវេណវត្តពោធិ៍ក្នុង ស្ថិតនៅភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបងដោយមានការនិមន្តចូលរួមព្រះសង្ឃ និងមានការចូលរួមពីមន្រ្តីរាជការ អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ និស្សិត គរុនិស្សិត-សិស្ស សិស្សានុសិស្ស យុវជន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានគូសបញ្ជាក់ថា ថ្ងៃនេះ យើងជួបជុំគ្នានៅក្នុងបរិវេណវត្តពោធិ៍ក្នុង ដើម្បីសង្រួមកាយវាចាចិត្តគោរពវិញ្ញាណក្ខន្ធដល់ព្រះសង្ឃ បុព្វបុរស វីរជនស្នេហាជាតិ ជនជាតិ កម្មាភិបាល យុទ្ធជន យុទ្ធនារីកម្ពុជា និងប្រជារាស្ត្រស្លូតត្រង់ដែលបានបាត់បង់ជីវិតដោយអំពើអមនុស្សធម៌ សាហាវឃោឃៅយង់ឃ្នង់ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ (ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៩) ។នៅចំពោះមុខយើងនេះ គឺជាស្តូបមួយក្នុងចំណោមស្តូបរាប់ពាន់ រាប់ម៉ឺនក្នុងទូទាំងប្រទេសកម្ពុជា តម្កល់នូវអដ្ឋិធាតុរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់ដែលនៅរាយប៉ាយលើព្រះធរណីហើយត្រូវបានចាត់តាំងប្រមែប្រមូលអដ្ឋិធាតុថែរក្សាទុកដាក់ឱ្យបានសមរម្យសម្រាប់រៀបចំដើម្បីរំលឹកវិញ្ញាណក្ខន្ធជារៀងរាល់ឆ្នាំ និងជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់នូវលទ្ធផលនៃឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងររបស់បន ប៉ុល ពត ដែលបានសាបព្រោះមកលើប្រជាជាតិខ្លួនឯង។

ឯកឧត្តម សុខ លូ មានប្រសាសន៍បន្ថែមថា ក្នុងនាមខេមរជនដែលនៅមានជីវិតរស់រានរួចផុតពីអំពើប្រល័យពូជសាសន៍ ក៏ដូចជាជនរួមជាតិជំនាន់ក្រោយ មានមោទនភាពយ៉ាងក្រៃលែង និងសូមសម្ដែងនូវការគាំទ្រ ព្រមទាំងកត្តញ្ញូតាធម៌ដឹងគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រដែលបានផ្តល់តម្លៃគតិយុត្តដល់ទិវារំលឹកវិញ្ញាណក្ខន្ធប្រជាពលរដ្ឋ ២០ ឧសភា ទៅជាទិវាជាតិក្នុងប្រតិទិនប្រចាំឆ្នាំរបស់រដ្ឋតាមស្មារតីអនុក្រឹត្យលេខ ១៩ អនក្រ.បក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ របស់រាជរដ្ឋភិបាលកម្ពុជាស្ដីពីទិវាជាតិនៃការចងចាំ។ក្នុងអំឡុងពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ គឺជាពេលវេលាដ៏ ល្វីងជូរចត់បំផុតដែលមាតុភូមិកម្ពុជាដ៏ស្រស់បំព្រងរបស់យើងនេះត្រូវបានក្លាយទៅជាគុកឥតជញ្ជាំង ជាវាលពិឃាដ ។ សូរស័ព្ទសម្រែកភ័យរន្ធត់យ៉ាងគ្រលួចលាន់ឡើងឥតលោះព្រោះតែអំពើកាប់សម្លាប់ និងការធ្វើទារុណកម្មឥតញញើតដៃ ។

ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍បន្តទៀតថា រយៈពេលជាង៤ទសវត្សរ៍កន្លងមកនេះ នាវាកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ និងប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមគ្គុទេសដ៏ឆ្នើមក្នុងការដឹកនាំ អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាធ្វើឱ្យមានកំណើន និងលើក កម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងធ្វើកិច្ចសហប្រតិបត្តិការទំនាក់ទំនងអន្តរជាតិ មិត្តភាព ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក លើកកម្ពស់នូវកិត្តិយស និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ។ដោយឡែកខេត្តបាត់ដំបង អាស្រ័យដោយមានការណែនាំចង្អុលទិសដឹកនាំជាប្រចាំពីសម្តេចក្រឡាហោម ស ខេង ,ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងដោយមានការចូលរួមពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុមការងាររាជរដ្ឋាភិបាលក្រុង ស្រុក និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ សង្កាត់ បានធ្វើឱ្យទឹកដីខេត្តបាត់ដំបងសម្រេចបានស្នាដៃសមិទ្ធផលជាច្រើន ការរីកចម្រើនលើគ្រប់វិស័យក្នុងខេត្តបាត់ដំបង គឺអាស្រ័យដោយការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម សុខ លូ មានប្រសាសន៍សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភាក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវ “យុទ្ធសាស្តបញ្ចកោណដំណាក់កាលទី១” ដើម្បីកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាពដោយបានកំណត់ យកអាទិភាពគន្លឹះ៥ គឺមនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យាព្រមទាំងបានកំណត់ដាក់ចេញនូវគោលដៅ យុទ្ធសាស្ដ្រជាក់លាក់តាមបណ្តាវិស័យផងដែរ។ពីបច្ចុប្បន្នដល់អនាគត យើងមានក្ដីសង្ឃឹមជឿជាក់ដ៏មុតមាំថា មាតុភូមិកម្ពុជានឹងបន្តឈានទៅសម្បូរថ្កុំថ្កើងរុងរឿង ប្រជាពលរដ្ឋរស់នៅក្នុងភាពសុខដុមរមនា សុភមង្គល និងវឌ្ឍភាព។
ជាមួយគ្នានោះ ឯកឧត្តម សុខ លូ សូមអំពាវនាវ និងសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលមាននៅក្នុងបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៤ សូមអញ្ជើញទៅធ្វើជីវមាត្រ និងបងប្អូនប្រជាពលរដ្ឋជាយុវជនគ្រប់អាយុ១៨ឆ្នាំ សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅតាមមូលដ្ឋានឃុំ សង្កាត់របស់ខ្លួន ដោយសារនៅសល់រយៈពេលតែប្រាំពីរថ្ងៃប៉ុណ្ណោះនឹងបញ្ចប់ការធ្វើជីវមាត្រ និងចុះឈ្មោះបោះឆ្នោតនៅត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។ ជាមួយនេះក៏សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរដែលមាន អាយុចាប់ពី១៥ឆ្នាំឡើងទៅរួមទាំងព្រះសង្ឃសូមនិមន្ត និងអញ្ជើញទៅធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់សាមីដែលជាអត្តសញ្ញាណបណ្ណអេឡិចត្រូនិកដំបូងគេនៅក្នុងព្រះរាជា ណាចក្រកម្ពុជាយើង៕

អត្ថបទដែលជាប់ទាក់ទង