**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

អ៉ីរ៉ង់ចោទប្រកាន់លោក ដូណាល់ ត្រាំ ថាភូតកុហកនៅពេលដំណើរទស្សនកិច្ចនៅតំបន់ឈូងសមុទ្រពែរ្សថាលោកចង់បានសន្តិភាពនៅក្នុងតំបន់

តេហេរ៉ង់៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃសៅរ៍ ទី១៧ ខែឧសភា មេដឹកនាំកំពូលនៃប្រទេសអ៉ីរ៉ង់ លោក Ayatollah Ali Khamenei បានចោទប្រកាន់លោក ដូណាល់ ត្រាំ ថាភូតកុហកនៅពេលលោកប្រធានាធិបតីអាមេរិក និយាយកាលពីអំឡុងដំណើរទស្សនកិច្ច នៅតំបន់ឈូងសមុទ្រពែរ្សក្នុងសប្តាហ៍នេះថា រូបលោកចង់បានសន្តិភាពនៅក្នុងតំបន់។

លោក Khamenei បានបន្តថា ផ្ទុយមកវិញ ជាក់ស្តែងគឺសហរដ្ឋអាមេរិក ប្រើប្រាស់អំណាចរបស់ខ្លួន ដើម្បីផ្តល់គ្រាប់បែកធុនធ្ងន់ ឱ្យទៅអ៉ីស្រាអែលយកទម្លាក់លើកុមារនៅឯតំបន់ហ្កាហ្សា។

លោក Khamenei បានបន្តថា សម្តីចង់បានសន្តិភាពរបស់លោក ត្រាំ គឺជាសម្តីគួរឱ្យអាម៉ាស់មួយ ទាំងសម្រាប់ម្ចាស់សម្តីផ្ទាល់ និងសម្រាប់ប្រជាជនអាមេរិកទាំងមូល។ លោក Khamenei សង្កត់ធ្ងន់ថា ប្រភពពីសង្រ្គាមនិងជម្លោះនៅក្នុងតំបន់ គឺអ៉ីស្រាអែលដែលប្រៀបដូចជាដុំសាច់មហារីកដ៏គ្រោះថ្នាក់បំផុតមួយ។

កាលពីថ្ងៃដដែល ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian ក៏បានលើកឡើងដែរថា នៅពេលនិយាយអំពីសន្តិភាព ទន្ទឹមគ្នាលោក ត្រាំ បានប្រើពាក្យសម្តីគំរាមកំហែង ជាហេតុធ្វើឱ្យពិបាកនឹងជឿជាក់។ លោក Pezeshkian បាននិយាយថា ទីក្រុងតេហេរ៉ង់នឹងបន្តកិច្ចចរចានុយក្លេអ៊ែរជាមួយអាមេរិក ប៉ុន្តែមិនខ្លាចការគំរាមកំហែងឡើយ ហើយក៏មិនចង់ឱ្យមានសង្រ្គាមដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅលើយន្តហោះ Air One Force ក្រោយចាកចេញពី អេមីរ៉ាតអារ៉ាប់រួមថា អ៉ីរ៉ង់ចាំបាច់ត្រូវតែសម្រេចចិត្តឱ្យបានឆាប់ លើសំណើរបស់អាមេរិក សម្រាប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ព្រោះបើពុំដូច្នោះទេ រឿងអាក្រក់មុខជានឹងកើតឡើងមិនខាន។ យ៉ាងណាមិញ រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ បានអះអាងថា ទីក្រុងតេហេរ៉ង់ មិនបានទទួលសំណើណាមួយឡើយ។

កិច្ចចរចាជុំទី៤ រវាងអ៉ីរ៉ង់-អាមេរិក បានប្រព្រឹត្តទៅនៅប្រទេសអូម៉ង់ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ខណៈកិច្ចចរចាជុំថ្មីទៀត មិនទាន់កំណត់ពេលវេលានៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង