**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

ឯកឧត្តម សុខ សូកេន អញ្ជើញប្រកាសបញ្ចូលសមាជិកគណបក្សថ្មីនៅទូទាំងស្រុករមាសហែកចំនួន៦៧០នាក់ ក្នុងនោះបានកៀរគរសមាជិកមកពីគណបក្សផ្សេងៗចំនួន ១៧២នាក់

ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម សុខ សូកេន សមាជិកអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករមាសហែក បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសបញ្ចូលសមាជិកគណបក្សថ្មីនៅទូទាំងស្រុករមាសហែកចំនួន៦៧០នាក់ ក្នុងនោះបានកៀរគរសមាជិកមកពីគណបក្សផ្សេងៗចំនួន ១៧២នាក់ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា ដែលជាក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករមាសហែកនិងឃុំទាំង១៦ គណៈកម្មាធិការបក្សស្រុក និងឃុំទាំង១៦ និងសាខាបក្សភូមិទាំងអស់នៃស្រុករមាសហែក នៅទីស្នាក់ការគណបក្សស្រុករមាសហែក។

ថ្លែងក្នុងអង្គពិធី ឯកឧត្តម សុខ សូកេន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសមាជិក សមាជិកាថ្មីទាំងអស់ដែលបានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងបានពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង និងឯកឧត្តម សៅ សុខា អតីតប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករមាសហែក ជូនចំពោះសមាជិក សមាជិកាគ្រប់ជាន់ថ្នាក់ទាំងអស់ដែលកំពុងមានវត្តមាននៅទីនេះ។

បន្ថែមពីនេះ ឯកឧត្តម បានស្នើឱ្យក្រុមការងារគណបក្សគ្រប់ជាន់ថ្នាក់នៃស្រុករមាសហែក ត្រូវបន្តអនុវត្តការងារគណបក្សរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ និងស្រុះដៃគ្នា ក៏ដូចជាការផ្ដល់នូវទំនុកចិត្តបន្ថែមទៀតជូនប្រជាជននៃស្រុករមាសហែកដើម្បីឱ្យពួកគាត់បន្តជឿជាក់ និងគាំទ្រពេញទំហឹងដល់គណបក្សប្រជាជនកម្ពុជា និងបានណែនាំឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរូបមន្តរបស់សម្តេចតេជោប្រធានគណបក្ស គឺច១ជ១ (ចុះ ជួប) និងច២ជ២ (ចុះ ជួប ជួយ ចាយ)។

ឆ្លៀតក្នុងឱ្យកាសនោះ ឯកឧត្តម បានលើកឡើងថាគណបក្សប្រជាជនកម្ពុជាគឺជាគណបក្សដែលមានមូលដ្ឋានកើតចេញពីស្មារតីរួបរួមសាមគ្គី ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលសម្ដេចបានកសាងប្រទេសពីបាតដៃទទេ ដោយបានពុះពារឆ្លងកាត់គ្រប់ឧបសគ្គ ជាពិសេសការបញ្ចប់សង្គ្រាមដ៏រុំារ៉ៃ រហូតទទួលបាននូវសុខសនិ្តភាព និងឯកភាពជាតិពេញលេញ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ។

បន្ថែមពីនេះ ឯកឧត្តម ក៏បានលើកឡើងនូវការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាល អាណត្តិទី៧ បានអនុវត្ត និងសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនជូនជាតិមាតុភូមិ និងប្រជាជននាពេលនេះ។

ជាកិច្ចបញ្ចប់ ឯកឧត្តមប្រធានក្រុមការងារ ក៏បានណែនាំឱ្យសមាជិក សមាជិកាទាំងអស់ត្រូវតែមានជំហររឹងមាំខាងនយោបាយ និងសតិអារម្មណ៍ និងប្រឆាំងដាច់ខាតនូវឧបាយកលរបស់ពួកប្រឆាំងជ្រុលនិយមដែលប៉ុនប៉ងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីបង្កនូវអស្ថិរភាពនយោបាយ និងអុជអាលញុះញង់បង្កការបែកបាក់ជាតិ និងបានផ្ដល់នូវអនុសាសន៍សំខាន់ៗមួយចំនួនដល់ក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់ជាន់ថ្នាក់ដើម្បីយកទៅអនុវត្ត ជាពិសេសបានផ្ដាំផ្ញើដល់សមាជិកថ្មីទាំង៦៧០នាក់ ត្រូវស្វែងយល់ឱ្យបានច្បាស់អំពីគណបក្សប្រជាជនកម្ពុជា មានភាពស្មោះត្រង់ មានកត្តញ្ញូ និងភាពដឹងគុណចំពោះ គណបក្សនិងថ្នាក់ដឹកនាំ និងត្រូវមានកតវេទីចំពោះគណបក្ស៕

អត្ថបទដែលជាប់ទាក់ទង