**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ

ឯកឧត្តម គួច ចំរើន អំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូប ត្រូវប្រុងប្រយ័ត្ននិងចូលរួមអនុវត្តវិធានការការពារពីជំងឺកូវីដប្រភេទថ្មី

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្ដកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូប ត្រូវប្រុងប្រយ័ត្ននិងចូលរួមអនុវត្តវិធានការការពារពីជំងឺកូវីដប្រភេទថ្មី។

ប្រជាពលរដ្ឋ ៧គ្រួសារ មានទីលំនៅក្នុងភូមិលេខ៤ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល ដែលបានរងផលប៉ះពាល់ដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ កាលពីសប្តាហ៍កន្លងទៅ ជាប្រភេទផ្ទះឈើ ដំបូលប្រក់ស័ង្កសី បានទទូលជំនួយសង្គ្រោះជាលើកទី២ ពីសាខា កក្រក ខេត្តកណ្តាល ដើម្បីជួយសម្រួលការលំបាករបស់បងប្អូនរងគ្រោះ។

ក្នុងឱកាសអញ្ជើញចុះជួបផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋទាំង ៧គ្រួសារ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្ដកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំមកនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនទៅដល់បងប្អូនដែលរងគ្រោះទាំងអស់ដោយក្តីនឹករលឹក។ ជានិច្ចកាលសម្តេចតែងបានណែនាំជាប្រចាំឱ្យមន្ត្រីថ្នាក់មូលដ្ឋាន ស្រុក និងខេត្ត ត្រូវពិនិត្យមើល និងជួយដោះស្រាយរាល់ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋជានិច្ច។

ឯកឧត្តមប្រធានបានបញ្ជាក់ដែរថា ការផ្តល់ជូនជំនួយសង្រ្គោះបន្ទាន់ជូនបងប្អូនទាំង៧គ្រួសារនេះ គឺជាលើកទី២ហើយ ដោយកាលពីក្រោយពេលកើតហេតុភ្លាមៗ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្អាង បានយកជំនួយមកផ្តល់ជូនម្តងរួចហើយ។

ឯកឧត្តមក៏បានផ្តាំផ្ញើដល់បងប្អូនទាំងអស់ នៅក្នុងរដូវវស្សាអាចមានភ្លៀងធ្លាក់ច្រើន ហើយមានទឹកដក់ និងលិចនៅទីតាំងមួយចំនួន ដូចនេះសូមបងប្អូនថែទាំសុខភាពជាចម្បង និងអនុវត្អនូវអនាម័យ៣ប្រការជាប់ជានិច្ច ពិសេសករណីក្មេងលង់ទឹកស្លាប់ ព្រមទាំងត្រូវប្រុងប្រយ័ត្នលើបញ្ហាសត្វពស់ និងសត្វមានពិសផ្សេងៗ ដោយក្នុងនោះឯកឧត្តមក៏បានណែនាំដល់មន្ត្រីសុខាភិបាល ត្រូវផ្តល់ថ្នាំពស់ចឹកមកដល់ស្រុកនិងមូលដ្ឋាន ដើម្បីការពារក្នុងករណីចាំបាច់ផងដែរ ។

ជាមួយគ្នានេះដែរឯកឧត្តម គួច ចំរើន ក៏បានអំពាវនាវសុំឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវប្រុងប្រយ័ត្ននិងចូលរួមអនុវត្តវិធានការការពារពីជំងឺកូវីដប្រភេទថ្មី ដែលសព្វថ្ងៃកំពុងតែកើតមានច្រើននៅប្រទេសជិតខាងយើង ដោយក្នុងនោះក្រសួងសុខាភិបាល ក៏ទើបតែបានចេញនូវសេចក្តីជូនដំណឹងពីបញ្ហាជំងឺកូវីដប្រភេទថ្មីនេះផងដែរ។

សូមបញ្ជាក់ជូនថា អំណោយមនុស្សធម៌ ដែលសាខាបានឧបត្ថម្ភជូនគ្រួសាររងគ្រោះខាងលើ ដោយក្នុង១គ្រួសារៗទទួលបាននូវ៖ អង្ករ ២៥ គីឡូក្រាម មី១កេស កៅស៊ូតង់១ផ្ទាំង ទឹកត្រី១យួរ ទឹកស៊ីអុីវ១យួរ ទឹកសុទ្ធ ១កេស ត្រីខ១យួរ ឃីតសម្ភារៈប្រើប្រាស់ ១កញ្ចប់ និងថវិកាចំនួន ៣០០,០០០រៀល (សាមសិបម៉ឺនរៀលគត់)៕

អត្ថបទដែលជាប់ទាក់ទង