**ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់រដ្ឋបាលខេត្តបាត់ដំបង**បណ្ណាល័យមេគង្គ-ឡានឆាងទី៣ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅសាលាបឋមសិក្សាព្រែកលៀប**លោកXi Jinpingនឹងចូលរួមមហាសន្និបាតរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស**អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពមន្ត្រី-បុគ្គលិកសារមន្ទីរ**ប្រតិភូអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជួបពិភាក្សាជាមួយតំណាងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ**សម្ដេចធិបតី៖ កម្ពុជាមិនចង់ឃើញសង្គ្រាមផ្ទុះឡើងនោះទេ ព្រោះយើងធ្លាប់ហែលឆ្លងអស់ហើយ ប៉ុន្តែយើងមិនអាចឈរអោបដៃឱ្យគេបំពានបានដែរ**រដ្ឋមន្ត្រី ហួត ហាក់៖ មគ្គុទ្ទេសក៍ទាំងអស់បានខិតខំ ប្រឹងប្រែងលះបង់ទាំងឆន្ទៈ ប្រាជ្ញា ស្មារតី ពេលវេលា និងធនធាន ដោយបានដើរតួនាទីជាតួអង្គដ៏សំខាន់ ដើម្បីនាំកម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកាន់កម្ពុជា**ប្រធានសភា Mike Johnson បដិសេធច្បាប់សិទ្ធិសង្គ្រាម ក្នុងពេលតានតឹងជាមួយអុីរ៉ង់**រដ្ឋបាលខេត្តព្រៃវែង ជូនដំណឹងស្តីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិចារ ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង រយៈពេល ១៥ថ្ងៃ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែមិថុនា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែមិថុនា**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យ**ការដកហូតឬស្សីជាប្រភពចំណូលទី២ បន្ទាប់ពីការធ្វើស្រែចំការ របស់ប្រជាសហគមន៍ការពារធម្មជាតិចំបក់**ឯកឧត្តម វង្សី វិស្សុត និង លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា ដឹកនាំសិក្ខាសាលាស្តីពី «ការលើកកម្ពស់ចំណេះដឹងសកល ដើម្បីគាំទ្រក្នុងដំណើរឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»**ស្រ្តីម្នាក់ទៀតហើយ វ័យ៤១ឆ្នាំ រស់នៅខេត្តសៀមរាបស្លាប់បាត់បង់ជីវិតដោយសារជំងឺផ្ដាសាយបក្សីH5N1**ឯកឧត្តម ស សុខា ផ្ដល់សារៈសំខាន់ដល់ការស្ដារនីតិសម្បទា ការវិនិយោគទីតាំងបន្សាបគ្រឿងញៀន និងយន្តការសហប្រតិបត្តិការពហុភាគី**លោក Trump ថាអ៊ីរ៉ង់ និងអ៊ីស្រាអែល យល់ព្រមលើបទឈប់បាញ់ពេញលេញ**លោក ម៉េង ស្រ៊ុន ចុះសួរសុខទុក្ខដល់គ្រួសារ លោកព្រិន្ទបាលទោ សេន តូរ៉ូ និងភរិយាឈ្មោះ អាត ចាន់ថន ដែលទើបនិងលំហែរមាតុភាព(ឆ្លងទន្លេ)**សិស្សអាហាររូបករណ៍គម្រោងរេដបូកនៅឃុំជីផាតបានចេញបំពេញការងារ ខណៈឪពុកម្តាយបង្ហាញការសប្បាយចិត្ត**ផ្ទះស្នាក់សហគមន៍ចំបក់កំពុងផ្តល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋ និងជាផ្នែកមួយជួយជីវភាពគ្រួសារពួកគាត់កាន់តែល្អប្រសើរ

នាយឧត្តមសេនីយ៍ វង្ស ពិសេន ណែនាំដល់កងកម្លាំងទាំងអស់ ដែលប្រើប្រាស់បណ្ដាញសង្គម មុនបង្ហោះត្រូវមានការទទួលខុសត្រូវ ចេះថ្លឹងថ្លែង និងពិចារណាគ្រប់ជ្រុងជ្រោយ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បាននាំយកអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់អង្គភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ធៃប្រទេស។

ក្នុងមតិសំណេះសំណាល ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីសភាពការណ៍មួយចំនួននៅតំបន់ព្រំដែន ដែលមកដល់ពេលនេះមានស្ថានភាពល្អប្រសើរ ហើយទាំងនេះដោយសារការខិតខំរបស់រាជរដ្ឋាភិបាលតាំងពីអាណត្តិដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងបន្តមកដល់អាណត្តិដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការកសាងតំបន់ព្រំដែនជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

ឯកឧត្តម បានធ្វើការកត់សម្គាល់ចំពោះការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយមួយចំនួននៅតាមបណ្តាញសង្គម ដែលមានចរិតញុះញង់ ធ្វើឲ្យជះឥទ្ធិពលអាក្រក់ដល់សង្គមជាតិ បង្កភាពចលាចល ភាពច្របូកច្របល់ ជាពិសេសការបាត់បង់ជំនឿទុកចិត្ត ការរើសអើង អរិភាពក្នុងសង្គម និងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ។

ក្នុងន័យនេះ ឯកឧត្តម អគ្គមេបញ្ជាការ បានណែនាំដល់កងកម្លាំងទាំងអស់ ដែលបានប្រើប្រាស់បណ្ដាញសង្គម មុនបង្ហោះបង្ហើរត្រូវមានការទទួលខុសត្រូវ ចេះថ្លឹងថ្លែង និងពិចារណាគ្រប់ជ្រុងជ្រោយ មានប្រភពច្បាស់លាស់ ដើម្បីចៀសវាងផ្សាយព័ត៌មានក្លែងក្លាយ នាំឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ។

ក្នុងភារកិច្ចចំពោះមុខ ឯកឧត្តម អគ្គមេបញ្ជាការ ក៍បានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ បន្តបំពេញតួនាទីភារកិច្ចតាមបទបញ្ជា ដើម្បីរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ និងប្តូរផ្ដាច់ការពាររាជរដ្ឋាភិបាលស្របច្បាប់ កំចាត់ចោលភ្លាមក្រុមជ្រុលនិយមដែលបំផ្លាញសន្តិភាព និងភាពសុខសាន្តរបស់ប្រជាជន ទោះក្នុងតម្លៃណាក៏ដោយ។

នៅទីបញ្ចប់ ឯកឧត្តម បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ និងប្រសិទ្ធិពរជ័យពីសំណាក់សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុនសែន, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត, លោកជំទាវបណ្ឌិត និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនដល់កងកម្លាំង សូមមានសុខភាពល្អបរិបូរណ៍ និងទទួលជោគជ័យក្នុងភារកិច្ចបម្រើជាតិ៕

អត្ថបទដែលជាប់ទាក់ទង