**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ការពង្រឹងបាននូវប្រសិទ្ធភាព ការងារព័ត៌មាន និងសាធារណមតិ គឺជាការរួមចំណែកដ៏សំខាន់ក្នុងថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយសង្គម និងការអភិវឌ្ឍ


ភ្នំពេញ៖ ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធាន គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) បានចាត់ទុកការងារ ព័ត៌មាននិ ង សា ធារណ មតិគឺជាការរួមចំណែកដ៏សំខាន់និងចាំបាច់បំផុតក្នុងការបន្តថែរក្សាសុខសន្តិភាពស្ថិរភាពនយោបាយសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម។

ថ្លែងបិទវគ្គបណ្តុះបណ្តាលស្ដីពី «ការពង្រឹងការងារព័ត៌មាននិងសាធារណមតិនៅ ក្នុងយុគសម័យ ឌីជី ថល» នៅខេត្តតាកែវ នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ស្វាយ ស៊ីថា បានណែនាំដល់ មន្ត្រី ព័ត៌ មាន ទាំងអស់ រួមទាំងយុវជនបណ្តាញសង្គមក្នុងខេត្ត ត្រូវតែយកចិត្តទុកដាក់ខ្ពស់ក្នុងកា រ ប្រឆាំងព័ត៌មានក្លែងក្លាយជាពិសេសព័ត៌មានបំពុលសង្គមដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងថា ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត ត្រូវបន្តពង្រឹង តាមដាន និងត្រួ តពិនិត្យការអនុវត្តភារកិច្ចរបស់មន្ត្រីទទួលបន្ទុកការងារព័ត៌មានគ្រប់កំរិតពីថ្នាក់ខេត្ត ដល់ ឃុំ-សង្កាត់ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារដែលមានលក្ខណៈជាប្រព័ន្ធតួអង្គតែមួយ ស្របតាម គោលការ ណ៍នៃការប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុប។

បន្ថែមពីលើនេះ មន្ត្រីព័ត៌មានទាំងអស់ ចាំបាច់ត្រូវតែខិតខំពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញ និងត្រូវស្វែងយល់ឱ្យកាន់តែច្បាស់អំពីតួនាទីភារកិច្ច និងរបៀបរបបការងារ ជាពិសេស ត្រូវផ្តោ តការ យកចិត្តទុកដាក់ខ្ពស់ពាក់ព័ន្ធនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ហើយត្រូវមានសមត្ថភាព ក្នុងការ ទាញ យកប្រយោជន៍ពីបច្ចេកវិទ្យាមួយនេះ សម្រាប់គោលដៅបម្រើឱ្យការបំពេញការងារប្រចាំថ្ងៃ ក្នុង ន័យ «រួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដើម្បីបន្តថែរក្សាសុខសន្តិភាពនិ ងការ អភិវឌ្ឍ សង្គ មជាតិឱ្យកាន់តែរីកចម្រើន តាមរយៈបង្កើនការផលិតខ្លឹមសារ មាតិកា និង សកម្មភាព ការងារ ជាច្រើនរបស់រាជរដ្ឋាភិបាល ជំរុញការផ្សាយព័ត៌មានពិតបានលឿនរហ័ស និងដល់គោលដៅ»។

ទោះ យ៉ាងណាដើម្បីសម្រេចបានជោគជ័យក្នុងការងារនេះ ឯកឧត្តមទេរដ្ឋមន្ត្រី ស្វាយ ស៊ីថា បាន សង្កត់ធ្ងន់ថា គ្រប់គ្នាត្រូវតែបង្កើនកិច្ចសហការឱ្យបានល្អរវាងមន្ត្រីទទួល បន្ទុកការងារព័ ត៌មាន នៅ មូលដ្ឋាន ជាមួយក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានគ្រប់ថ្នាក់ គ្រប់ផ្នែក ទើបធានា បាន នូវ ភាពគ្រប់ជ្រុងជ្រោយ ក្តាប់បាននូវបញ្ហាប្រឈម និងការភារកិច្ចដែល ត្រូវអនុវត្ត ប្រកប ដោយ ជោ គ ជ័យ។

សូមបញ្ជាក់ថា ក្នុងវគ្គបណ្តុះបណ្តាលរយៈពេលមួយថ្ងៃពេញ ក៏មានការចូលរួមជាវាគ្មិនសំខាន់ៗមួ យ ចំនួនដែលមានបទពិសោធន៍ និងការអនុវត្តការងារជាក់ស្តែងលើការងារព័ត៌មាននិង សាធារ ណ មតិ រួមមាន៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ (គ.ស.ព.ស.) និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ទិត សុធា រដ្ឋលេខាធិការ ទី ស្តី ការគណៈរដ្ឋមន្ត្រី និងជាប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស ឯកឧត្តម ទេព អស្នារិទ្ធ ប្រ ធាន លេខាធិការដ្ឋាន (គ.ស.ព.ស.) មន្ត្រីជំនាញការងារបច្ចេកវិទ្យារបស់លេខាធិការដ្ឋាន (គ.ស.ព.ស.) និងការធ្វើបទបង្ហាញអំពីការវិវឌ្ឍនៃបញ្ហាសប្បនិម្មិត AI នៃនាយកដ្ឋានបរិវត្ត កម្មរ ដ្ឋាភិ បា ល ឌីជីថលរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ផងដែរ។

វគ្គបណ្តុះបណ្តាលនេះ ក៏មានការអញ្ជើញចូលរួមពីវាគ្មិនជំនាញៗពីថ្នាក់ដឹក នាំដែលប្រឡូកក្នុងកិច្ច កា រព័ត៌មាននិងសាធារណមតិ រួមចំណែកក្នុងការចែករំលែកនូវបទពិសោធន៍លើវិស័យព័ត៌មាន ដោ យ បានបង្ហាញនូវ គន្លឹះនៃការផ្តល់ព័ត៌មាន មូលដ្ឋានគ្រឹះនៃការសរសេរអត្ថបទ ការងារឆ្លើយតប ចំណេះដឹងពីការវិវឌ្ឍនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI), សារៈសំខាន់ ផលប៉ះពាល់ និងគ្រោះ ថ្នាក់ នៃ AI និងព័ត៌មានក្លែងក្លាយ, របៀបកាត់តវីដេអូក្នុងទូរស័ព្ទស្មាតហ្វូន និងការរៀបចំចងក្រង ប ណ្តាញសម្រាប់បម្រើដល់ការងារព័ត៌មានជាប្រព័ន្ធតួអង្គតែមួយផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានគូសបញ្ជាក់ថា ក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ ក្នុង ក្រប ខ័ណ្ឌនៃការអនុវត្តយន្តការសម្របសម្រួល ដើម្បីធានាប្រក្រតីភាព ប្រសិទ្ធភាព និងនិរន្តរភា ពការងារ (គ.ស.ព.ស. ) បានសហការរៀបចំដាក់ឱ្យដំណើរការនូវក្រុមការងារព័ត៌មាននិងសាធា រណ មតិដែលមានសមាសភាពមន្ត្រី៥រូបនៅតាមបណ្តារាជធានី-ខេត្តទាំង២៥ និងការចូលរួមយ៉ាង សក ម្មពីមន្ទីរព័ត៌មាន ក្នុងការដើរតួនាទីដ៏សំខាន់ជាអ្នកដឹកនាំ សម្របសម្រួលដោយផ្ទាល់ជាមួយ ក្រុម ការងា រគ្រប់ កំរិតក្នុងសមត្ថកិច្ចរបស់ខ្លួន និងជាសេនាធិការបន្ថែមដល់រដ្ឋបាលរាជធានី-ខេត្ត ទាំង អស់លើការងារព័ត៌មាននិងសាធារណមតិ ដោយអនុវត្តន៍តាមអភិក្រមបុរេសកម្ម (Pro-active Approach) ក៏ដូចជាការចងក្រងបណ្តាញធ្វើការងារឱ្យមានលក្ខណៈជាប្រព័ន្ធតួអង្គតែមួយ ស្រប តាម គោលការណ៍នៃការប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុប ធ្វើយ៉ាងណាឱ្យប្រជាពល រដ្ឋ ទទួ លបាននូវព័ត៌មានពិត ព័ត៌មានច្បាស់ការ មានប្រភពច្បាស់លាស់។
មុននឹងបញ្ចប់វគ្គបណ្តុះបណ្តាល ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានផ្ដាំផ្ញើដល់ សិក្ខាកាម ដែល ជាថ្នាក់ដឹកនាំ និងជាមន្ត្រីទទួលបន្ទុកការងារព័ត៌មាននិងសាធារណមតិទាំងអស់នៅក្នុងខេត្តតាកែវ ត្រូវប្រើប្រាស់បណ្តាញសង្គម និងការតាមដានព័ត៌មាន និងការប្រើប្រាស់បច្ចេកវិទ្យាឌី ជីថ លថ្មីៗ ឱ្យអស់លទ្ធភាព និងបង្កើនល្បឿននៃការផ្សព្វផ្សាយ ល្បឿននៃការប្រតិកម្មឱ្យបានទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង