**មេដឹកនាំកោះតៃវ៉ាន់ បាននិយាយថា តៃវ៉ាន់ចង់បានសន្តិភាព និងកិច្ចសន្ទនាជាមួយចិន ខណៈគ្មាននរណាម្នាក់នឹងឈ្នះក្នុង សង្រ្គាមនោះទេ**អ្នកនាំពាក្យ៖ “បងប្អូនកម្មករអាចទៅធ្វើការនៅទីតាំងថ្មី និងទទួលយកដំណោះស្រាយដោយទូទាត់ជាអត្ថប្រយោជន៍ពីរោងចក្រសម្រាប់បងប្អូនដែលមិនចង់ទៅទីតាំងថ្មី”**រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង ៣លាននាក់ ដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត**ឯកឧត្ដម អ៊ុំ រាត្រី៖ សច្ចៈធម៌ជាប្រវត្តិសាស្រ្ត បានដក់ជាប់ស្ថិតស្ថេរក្នុងចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា ជារៀងរហូតមក ពិសេសដោយមានថ្ងៃជ័យជំនះ ៧ មករា**ការកាន់កាប់មូលបត្របំណុលរដ្ឋាភិបាលអាម៉េរិករបស់មហាយក្សចិន បានធ្លាក់ចុះទាបជាងចក្រភពអង់គ្លេសជាលើកដំបូង ចាប់តាំងពីដើមសតវត្សរ៍នេះ**សម្តេច ហេង សំរិន៖ មានតែសន្តិភាពទេ ទើបផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសិក្ខាសាលាផ្សព្វផ្សាយ«ច្បាប់ស្តីពី ការគ្រប់គ្រងទឹកស្អាត»**ប្រទេស​ដាណឺម៉ាក​ ប្រកាស​កញ្ចប់​ជំនួយ​យោធា​ថ្មី ​ដែល​មាន​តម្លៃ​៦១៨​លាន​ដុល្លារ​ សម្រាប់​អ៊ុយក្រែន**ជំងឺកូវីដ-១៩ បានលេចឡើងវិញដោយស្ងាត់ៗ ដែលបង្កក្ដីបារម្ភកាន់តែខ្លាំងឡើងនៅក្នុងតំបន់អាស៊ី **លោក Donald Trump ថាការសន្ទនាជាមួយលោក Vladimir Putin បានដំណើរការទៅយ៉ាងល្អ ហើយកិច្ចពិភាក្សារវាងទីក្រុងមូស្គូ និងគៀវនឹងគួរតែត្រូវចាប់ផ្តើមភ្លាមៗ**បេក្ខជនចំនួន ៤១នាក់ ជាប់ក្នុងវិញ្ញាសាសរសេរលើកទី១ ក្នុងការប្រឡងជ្រើសរើសមន្រ្តីច្បាប់ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី**សម្ដេចតេជោ៖ ២០ ឧសភា ជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត**សម្តេចធិបតី ណែនាំឱ្យពិនិត្យបានច្បាស់លាស់ ជៀសវាងការបូមខ្សាច់ខុសកន្លែង ឬខុសបច្ចេកទេស**សម្តេចធិបតី ណែនាំឱ្យក្រសួងរ៉ែ សា្ថប័នមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវសហការគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យគ្រប់រូបភាព**សម្តេចធិបតី អំពាវនាវដល់វិនិយោគិន សូមជ្រើសរើសយកកម្ពុជា ជាគោលដៅសម្រាប់ការវិនិយោគ**សម្តេចធិបតី ស្នើក្រសួងរ៉ែ និងថាមពល ពិនិត្យមើលលើសំណើរកំណត់អាជ្ញាប័ណ្ណ លើអាជីវកម្មក្រុមហ៊ុនស៊ីម៉ង់ត៍**សម្តេចធិបតី៖ រយៈពេល៣ថ្ងៃ សម្តេចសម្ពោធសមិទ្ធផលចំនួនពីរលើអតីតសមរភូមិសង្គ្រាម**សម្តេចធិបតី៖ នៅតំបន់ឱរ៉ាល់ខេត្តកំពង់ស្ពឺនេះ កាលពីមុនគឺជាទីតាំងសមរភូមិខ្មៅងងឹត ប៉ុន្ដែថ្ងៃនេះយើងកំពុងកសាងសមិទ្ធផលថ្មីបន្ថែមទៀតសម្រាប់កម្ពុជា**សម្តេចធិបតី៖ កម្ពុជាប្រែក្លាយពីប្រទេសនាំចូលស៊ីម៉ងត៍១០០ភាគរយពីបរទេស ទៅជាប្រទេសមានលទ្ធភាពផ្គត់ផ្គង់តម្រូវការទាំងស្រុងដោយខ្លួនឯង**សម្តេចធិបតី៖ ពាក្យសន្ដិភាពគឺសំខាន់ណាស់ គេរិះគន់នៅពេលដែលខ្ញុំនិយាយពីពាក្យសន្ដិភាពនេះ ប៉ុន្ដែខ្ញុំសុខចិត្តនិយាយពាក្យនេះទាល់តែគេយល់សប្ដិឃើញ ក៏ខ្ញុំនៅតែនិយាយ

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ វីរភាពសម្តេចតេជោ ហ៊ុន សែន ភ្លឺចិញ្ចែងលើឆាកតំបន់ និងអន្តរជាតិ

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា ដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូនេស៊ី និងទីម័រឡេស្តេ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀតដែលមានអត្ថន័យដ៏ធំធេងមហិមាសម្រាប់កម្ពុជានិងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ តាមរយៈការទទួលបដិសណ្ឋារកិច្ចដ៏វិសេសវិសាល និងតាមរយៈពាក្យពេចន៍របស់មេដឹកនាំនៃប្រទេសម្ចាស់ផ្ទះទាំងពីរ ក៏ដូចជាគ្រឿងឥស្សរិយយសខ្ពស់បំផុតដែលសម្តេចទទួលបាន សបញ្ជាក់យ៉ាងច្បាស់ថា វីរភាពសម្តេចតេជោ ហ៊ុន សែន បន្តរះចិញ្ចែងលើឆាកតំបន់ និងអន្តរជាតិ។

ឯកឧត្តម ប៉ែន បូណាបន្តថា នៅឥណ្ឌូនេស៊ី ក្រៅពីការទទួលបដិសណ្ឋារកិច្ចប្រកបដោយកិត្តិយសចំពោះសម្តេចតេជោ ហ៊ុន សែន យ៉ាងអធិកអធមក្រៃលែងនោះ ប្រធានាធិបតីឥណ្ឌូនេស៊ី ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានហៅសម្តេច ហ៊ុន សែនថា ជារដ្ឋបុរសដ៏មានបទពិសោធនៅអាស៊ីអាគ្នេយ៍។ ថ្នាក់ដឹកនាំព្រឹទ្ធសភា និងរដ្ឋសភាឥណ្ឌូនេស៊ីក៏បានផ្តល់តម្លៃយ៉ាងខ្ពស់ដល់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជារដ្ឋបុរសដ៏មានឥទ្ធិពល និងបានកោតសរសើរមិនដាច់ពីមាត់ពីវីរភាពរបស់សម្តេចក្នុងបុព្វហេតុជាតិមាតុភូមិដែលបានទាញកម្ពុជាពីភាពកំសត់ ទុគ៌តដ៏គួរឱ្យអាណិតអាសូរ មកជាប្រទេសដែលមានមុខមាត់លើឆាកតំបន់និងអន្តរជាតិ។

ឯកឧត្តមអ្នកនាំពាក្យរាជរដ្ឋាភិបាលបន្ថែមថា នៅទីម័រឡេស្តេ ពិធីបដិសណ្ឋារកិច្ចរឹតតែវិសេសវិសាលថែមទៀត ដោយឯកឧត្តម ចូហ្សេរ៉ាមូដ អរតា បានបើករថយន្តដោយផ្ទាល់ជូនដំណើរសម្តេចតេជោពីព្រលានយន្តហោះឆ្ពោះទៅកាន់សណ្ឋាគារក្រោមការសាទរយ៉ាងកងរំពងពីសំណាក់ប្រជាពលរដ្ឋនិងសិស្សានុសិស្សដែលឈរអបអរសាទរតាមដងផ្លូវយ៉ាងច្រើនកុះករ។ ឯកឧត្តមប្រធានាធិបតីបានហៅសម្តេចតេជោ ហ៊ុន សែន ថាជាអ្នករំដោះជីវិតប្រជាពលរដ្ឋខ្មែរ និងជាស្ថាបនិកកសាងកម្ពុជាសម័យទំនើប ជាមិត្តដ៏ល្អអស្ចារ្យរបស់ទីម័រឡេស្តេ។ ឯកឧត្តមប្រធានាធិបតីក៏បានបំពាក់គ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុតជូនសម្តេចប្រធានព្រឹទ្ធសភាកម្ពុជាក្នុងឋានៈជាឥស្សរជនដែលមានគុណបំណាច់និងបានចូលរួមវិភាគទានយ៉ាងធំធេងចំពោះទីម័រឡេស្តេ។

ឯកឧត្តម ប៉ែន បូណាបានឱ្យដឹងទៀតថា មិនមែនមានតែថ្នាក់ដឹកនាំប្រទេសទាំងពីរទេដែលបានផ្តល់តម្លៃនិងការគោរពយ៉ាងខ្លាំងដល់សម្តេចតេជោ ហ៊ុន សែន បែបនេះ ប៉ុន្តែ បណ្តាប្រទេសផ្សេងទៀតទាំងក្នុងតំបន់និងក្រៅតំបន់ក៏បានផ្តល់តម្លៃដូចគ្នាដែរ។ គុណតម្លៃនេះស្តែងឡើងតាមរយៈការលះបង់និងស្នាដៃដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានតស៊ូយកជីវិតធ្វើដើមទុនដើម្បីសង្គ្រោះជីវិតខ្មែររាប់លាននាក់ចេញពីសេចក្តីស្លាប់ បានកសាងប្រទេសឡើងវិញពីគំនរផេះផង់ឱ្យរីកចម្រើនយ៉ាងឆាប់រហ័សមិនដែលធ្លាប់មានក្នុងប្រវត្តិសាស្ត្រសម័យទំនើបជាង ៥០០ ឆ្នាំចុងក្រោយ និងបានបញ្ចប់សង្គ្រាមដែលអូសបន្លាយជិត៣ទសវត្សរ៍ ហើយនាំមកនូវសន្តិភាពពេញលេញជូនប្រទេសជាតិតាមរយៈនយោបាយឈ្នះឈ្នះ។ សម្តេចក៏បានចូលរួមវិភាគទានយ៉ាងច្រើនសម្រាប់ផលប្រយោជន៍តំបន់។

ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា កេរ្តិ៍ឈ្មោះនិងឥទ្ធិពលរបស់សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែទទួលបានការផ្តល់តម្លៃពីសំណាក់ប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ តែបានហៀរចេញពីព្រំដែនកម្ពុជាជ្រាបចូលទៅក្នុងតំបន់និងក្នុងពិភពលោកតាមរយៈការចូលរួមចំណែកយ៉ាងសំខាន់របស់សម្តេចក្នុងការកសាងសន្តិភាពសម្រាប់មនុស្សជាតិនៅលើភពផែនដី។ ស្នាដៃនិងគុណតម្លៃរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាធនធានមិនចេះរីងស្ងួតសម្រាប់មនុស្សជាតិ ពិតជាស័ក្តិសមណាស់ក្នុងការទទួលបាននូវមហាកិត្តិយសដែលផ្តល់ជូនដោយប្រជាពលរដ្ឋខ្មែរ និងថ្នាក់ដឹកនាំក្នុងតំបន់ និងពិភពលោក។ ប្រជាពលរដ្ឋខ្មែរពិតជាមានមោទនភាពយ៉ាងក្រៃលែងចំពោះរដ្ឋបុរសដ៏ឆ្នើមរបស់ខ្លួនដែលបាននិងកំពុងរះចិញ្ចែងលើឆាកតំបន់ និងអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង