**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

សម្តេចតេជោ បង្ហាញនូវជំនឿមុតមាំថា ទីម័រឡេស្តេអាចក្លាយជាសមាជិកអាស៊ានពេញសិទ្ធិ

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ​ឯកឧត្តម Kay Rala Xanana Gusmão នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅវិមានរដ្ឋាភិបាលទីម័រឡេស្តេ ទីក្រុងឌីលី។

ឯកឧត្តម ជា ធីរិទ្ធិ អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់ថា នៅក្នុងជំនួបនេះ ឯកឧត្តមនាយករដ្ឋមន្ត្រី បានស្វាគមន៏ចំពោះវត្តមានសម្តេចតេជោ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ។ ឯកឧត្តមនាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីដឹងគុណចំពោះកម្ពុជា ដែលបានជ្រោមជ្រែងទីម័រឡេស្តេ ឱ្យក្លាយជាប្រទេសសង្កេតការណ៏អាស៊ាននៅឆ្នាំ២០២២ នៅពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងការជួយជ្រោមជ្រែងទីម័រឡេស្តេ ដើម្បីអាចមានឱកាសក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន នៅពេលខាងមុខ។

ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណចំពោះឯកឧត្តម នាយករដ្ឋមន្ត្រីទីម័រឡេស្តេ ចំពោះការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងរាក់ទាក់បំផុត ចំពោះសម្តេចតេជោ និងប្រតិភូ។ សម្តេចតេជោ បានរំលេចថា បដិសណ្ឋារកិច្ចនេះ ជាបដិសណ្ឋារកិច្ចមួយ ដែលបានបង្ហាញពីភាពរឹងមាំនៃទំនាក់ទំនងនៃប្រទេសទាំងពីរ។ សម្តេចតេជោ បានបង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនង កម្ពុជា និងទីម័រឡេស្តេ ទោះបីជាទំនាក់ទំនង សេដ្ឋកិច្ច ពាណិជ្ជកម្ម នៅមានកម្រិតតិចតួចនៅឡើយ ប៉ុន្តែទំនាក់ទំនងផ្នែកនយោបាយវិញ គឺភាគីទាំងពីរមានទំនាក់ទំនងយ៉ាងស្អិតរមួត ទាំងក្របខណ្ឌនយោបាយអន្តរជាតិជាដើម ដែលនេះបង្ហាញពីចំណងមិត្តភាពដ៏រឹងមាំរបស់ប្រទេសទាំងពីរ។

សម្តេចតេជោ បានរំលេចពីចំណុចខ្លាំង និងចំណុចខ្សោយប្រទេសទាំងពីរផងដែរ ដែលសម្តេចតេជោ បញ្ជាក់ថា ទីម័រឡេស្តេមានចំណុចខ្លាំងខាងសន្តិសុខ ថាមពល ប៉ុន្តែខ្សោយខាងស្បៀង ចំណែកកម្ពុជាមានចំណុចខ្លាំង ខាងសន្តិសុខស្បៀង ប៉ុន្តែកម្ពុជាខ្សោយថាមពល។ ដូច្នេះរដ្ឋាភិបាលនៃប្រទេសទំាងពីរគួរតែពង្រីកនូវកិច្ចសហការ ដើម្បីបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ហើយសម្តេចតេជោ បានផ្តល់ជាគំនិតបន្ថែមថា ទីម័រឡេស្តេ គួរយកកម្ពុជា ធ្វើជាមជ្ឈមណ្ឌលផ្គត់ផ្គង់ស្បៀងអាហារនៅពេលខាងមុខ ហើយសម្តេចតេជោ សង្ឃឹមថា រដ្ឋាភិបាលនៃប្រទេសទំាងពីរ អាចជួបគ្នា និងពិភាក្សាគ្នានៅក្នុង កិច្ចប្រជុំកំពូលអាស៊ានខាងមុខនៅប្រទេសម៉ាឡេស៊ី។

ក្រៅពីនោះសម្តេចតេជោ បានកត់សម្គាល់ពីការពង្រីកបន្ថែមនូវវិស័យអប់រំ និងទេសចរណ៏រវាងប្រទេសទាំងពីរ។ សម្តេចតេជោ ក៏បញ្ជាក់ជូននាយករដ្ឋមន្ត្រីទីម័រដែរថា សម្តេចបានស្នើទៅរាជរដ្ឋាភិបាលកម្ពុជា ឱ្យបន្ថែមចំនួនអាហារូបករណ៍ដល់និស្សិតទីម័រឡេស្តេ។

នាយករដ្ឋមន្ត្រីទីម័រឡេស្តេ បានបង្ហាញនូវការចាប់អារម្មណ៏ចំពោះគំនិតរបស់សម្តេចតេជោ ហើយភាគីទាំងពីរ នឹងជជែក ពិភាក្សាគ្នានៅពេលខាងមុខ។ នៅក្នុងឱកាសនោះ នាយករដ្ឋមន្ត្រីទីម័រឡេស្តេ បានរំលេចជាថ្មីម្តងទៀត នូវការអរគុណចំពោះការជួយជ្រោយជ្រែងរបស់កម្ពុជា ជាពិសេសតួអង្គ សម្តេចតេជោ។

ឯកឧត្តមនាយករដ្ឋមន្ត្រីរំលេចថា ក្នុងស្ថានភាពនៃបញ្ហាពិភពលោក ស្ថិតក្នុងស្ថានភាពមិនពិតប្រាកដបែបនេះ វាកាន់តែមានសារៈសំខាន់ណាស់ ដែលទីម័រ ត្រូវតែចូលជាសមាជិកអាស៊ាន ដូច្នោះឯកឧត្តមសង្ឃឹមជឿជាក់ថា នៅពេលខាងមុខទីម័រឡេស្តេ នឹងអាចក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ក្រោមការជួយជ្រោមជ្រែងរបស់សម្តេចតេជោ តាំងពីសម្តេចនៅជានាយករដ្ឋមន្ត្រី។

នៅក្នុងឱកាសនោះ សម្តេចតេជោ ក៏បានបង្ហាញនូវជំនឿមុតមាំដែរថា ប្រទេសនៅក្នុងអាស៊ាន នឹងទទួលយកទីម័រឡេស្តេ ហើយទីម័រឡេស្តេអាចក្លាយជាសមាជិកអាស៊ានពេញសិទ្ធិ។ សម្តេចបញ្ជាក់ថា ស្ថានភាពទីម័រឡេស្តេនៅពេលបច្ចុប្បន្ននេះ គឺសាកសម នឹងអាចចូលជាសមាជិកអាស៊ានពេញសិទ្ធិបានហើយ ហើយកម្ពុជា គឺគាំទ្រយ៉ាងពេញទំហឹងតែម្តងចំពោះការបញ្ចូលទីម័រឡេស្តេជាសមាជិកអាស៊ានពេញសិទ្ធិ។

ភាគីទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្តូរគ្នាពីនយោបាយអន្តរជាតិ បញ្ហាសង្គ្រាមពាណិជ្ជកម្ម និងបញ្ហាតំបន់ បញ្ហាមីយ៉ាន់ម៉ានៅក្នុងជំនួបនេះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង