**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

បទវិភាគ៖ប្រទេសចិនកំពុងបើក”ទ្វារ”នៃកិច្ចសហប្រតិបត្តិការយ៉ាងទូលាយជាបន្តបន្ទាប់ដើម្បីបង្កើតឱកាសឈ្នះ-ឈ្នះ

“ការធ្វើទេសចរណ៍នៅប្រទេសចិនមានភាពសន្ទុះខ្លាំងក្លា” “សេដ្ឋកិច្ចចិនកំពុងត្រូវបានជំរុញដោយការប្រើប្រាស់” ។ល។ ប្រព័ន្ធសារព័ត៌មានបរទេសបាននាំគ្នាប្រើពាក្យ”មានភាពសន្ទុះខ្លាំង”ដើម្បីពិពណ៌នាអំពីវិស្សមកាលទិវាពលកម្មអន្តរជាតិ១ ឧសភាដែលទើបបានកន្លងផុតទៅ ។ ក្នុងអំឡុងវិស្សមកាលនេះ ការធ្វើដំណើរទៅដើរលេងកម្សាន្តទទួលការពេញនិយម ការប្រើប្រាស់បានកើនឡើងខ្លាំង និងមានការដកបទពិសោធន៍បែបថ្មីគឺជាលក្ខណៈពិសេសយ៉ាងច្បាស់លាស់ ។
ទិន្នន័យបានបញ្ជាក់ពីភាពសន្ទុះខ្លាំងក្លានៃការប្រើប្រាស់មួយនេះថា ក្នុងអំឡុងវិស្សមកាលទិវាពលកម្មអន្តរជាតិ ១ ឧសភា អ្នកទេសចរដែលបានធ្វើដំណើរក្នុងស្រុកចិនមានចំនួន ៣ រយ ១៤ លាននាក់ ដែលបានកើនឡើង ៦,៤ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ទំហំចំណាយសរុបក្នុងការធ្វើទេសចរណ៍របស់អ្នកទេសចរក្នុងស្រុកចិនមានចំនួន ១៨០,២៦៩ ប៊ីលានយាន់ប្រាក់ចិនដែលបានកើនឡើង ៨,០ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ហើយទំហំលក់ដូរនៃសហគ្រាសលក់រាយនិងម្ហូបអាហារសំខាន់ៗនៅទូទាំងប្រទេសចិនបានកើនឡើង ៦,៣ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ ប្រការដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ពីការប្រើប្រាស់បែបថ្មី ដូចជាការបើកបរយន្តហោះនិងលេងលោតឆ័ត្រយោងដល់មុខរបរថ្មីៗ ដូចជាទេសចរណ៍បែបចិនថ្មីជាដើមរហូតដល់ទិដ្ឋភាពថ្មី ដូចជា”មហោស្រពតន្ត្រីក្នុងរូងភ្នំ”ជាដើម ទីផ្សារប្រើប្រាស់របស់ប្រទេសចិនកំពុងលើកកម្ពស់លំដាប់ថ្នាក់ដោយគ្រប់ជ្រុងជ្រោយ ។
ក្រោមជំនួយពីការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យា គុណភាពនៃផលិតផលទេសចរណ៍វប្បធម៌ក្នុងវិស្សមកាលនៅតំបន់នានាត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ បានបំពេញតម្រូវការខាងទេសចរណ៍ ដែលកាន់តែមានភាពសម្បូរបែបរបស់អ្នកផងទាំងពួង ។ ទិន្នន័យនៃវេទិកាពាក់ព័ន្ធបានបង្ហាញឱ្យឃើញថា ចំនួនអ្នកកក់សំបុត្រយន្តហោះជាលើកដំបូងបានកើនឡើង ៣០ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ក្នុងចំណោមនោះ និស្សិតនិងអ្នកទេសចរដែលមានអាយុលើសពី ៦០ ឆ្នាំមានការកើនឡើងខ្ពស់បំផុត ។ ប្រការនេះបានបង្ហាញថា បំណងចាយលុយរបស់ក្រុមពាក់ព័ន្ធមានភាពកាន់តែខ្លាំងក្លា ។ សក្តានុពលពហុស្រទាប់នៃទីផ្សារតម្រូវការក្នុងស្រុករបស់ចិនកំពុងត្រូវបានបញ្ចេញថែមមួយកម្រិតទៀត ។
ការលើកកម្ពស់លំដាប់ថ្នាក់នៃការប្រើប្រាស់ក៏មិនអាចឃ្លាតពីការគាំទ្រខាងគោលនយោបាយរបស់រដ្ឋាភិបាលដែរ ។ ពីសន្និសីទការងារសេដ្ឋកិច្ចមជ្ឈិមចិនដែលបើកធ្វើកាលពីឆ្នាំមុនដល់របាយការណ៍ការងាររដ្ឋាភិបាលនៅឆ្នាំនេះ សុទ្ធតែតម្កល់ទុកការពង្រីកតម្រូវការក្នុងស្រុកក្នុងឋានៈចម្បងនៃភារកិច្ចសំខាន់ៗ ។ នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ អត្រារួមចំណែករបស់អ្នកប្រើប្រាស់ចំពោះកំណើនសេដ្ឋកិច្ចចិនបានឡើងដល់ ៥១,៧ ភាគរយដែលកើនឡើង ៧,២ ភាគរយបើប្រៀបធៀបនឹងឆ្នាំមុន ។ ស្របពេលដែលសេដ្ឋកិច្ចចិនធ្វើបរិវត្តកម្មទៅរកកំណើនដែលជំរុញដោយការប្រើប្រាស់ សក្តានុពលនៃទីផ្សារទ្រង់ទ្រាយធំនឹងត្រូវបានបញ្ចេញជាបន្តបន្ទាប់ ។
ភាពសន្ទុះខ្លាំងក្លានៃទីផ្សារប្រើប្រាស់របស់ប្រទេសចិនក៏ជាដំណឹងល្អសម្រាប់ពិភពលោកផងដែរ ។ ក្នុងអំឡុងវិស្សមកាលទិវាពលកម្មអន្តរជាតិ ១ ឧសភា អ្នកទេសចរចិនបានចេញទៅដើរលេងនៅទីក្រុងចំនួន ១៨៣៧ នៅទូទាំងពិភពលោកដែលច្រើនជាង ៤០០ ក្រុងបើប្រៀបធៀបនឹងឆ្នាំមុន ។ ព្រមពេលជាមួយគ្នានេះ ក្រោមការជំរុញនៃគោលនយោបាយមួយចំនួន ដូចជាលើកលែងទិដ្ឋាការសម្រាប់ឆ្លងកាត់ដែនចិននិងកែលម្អគោលនយោបាយបង្វិលពន្ធសងវិញនៅពេលចេញពីដែនចិន មិត្តភក្តិអន្តរជាតិកាន់តែច្រើនកំពុង”មកដើរលេងកម្សាន្តនៅប្រទេសចិន” ។ ទិន្នន័យនៃវេទិកាពាក់ព័ន្ធបានបង្ហាញឱ្យឃើញថា ការបញ្ជាទិញសម្រាប់ការធ្វើទេសចរណ៍ក្នុងដែនប្រទេសចិនក្នុងអំឡុងវិស្សមកាលទិវាពលកម្មអន្តរជាតិ ១ ឧសភាបានកើនឡើង ១៧៣ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។
បើប្រៀបធៀបនឹងប្រទេសមួយចំនួនដែលបានបង្កើតរបាំង ដើម្បីផ្តាច់ទំនាក់ទំនង ផ្ទុយទៅវិញ ប្រទេសចិនកំពុងបើក”ទ្វារ”នៃកិច្ចសហប្រតិបត្តិការយ៉ាងទូលាយជាបន្តបន្ទាប់ ដើម្បីបង្កើតឱកាសឈ្នះ-ឈ្នះ ពោលគឺ ក្នុងអំឡុងវិស្សមកាលទិវាពលកម្មអន្តរជាតិ ១ ឧសភា នេះ ពិភពលោកទាំងមូលបានមើលឃើញកាន់តែច្បស់ពីចំណុចនេះ ៕

អត្ថបទដែលជាប់ទាក់ទង