**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ឯកឧត្តមសន្តិបណ្ឌិត ស សុខា អំពាវនាវដល់យុវជនទាំងអស់ត្រូវជៀសឆ្ងាយពីគ្រឿងញៀន

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តពានរោង ស្ថិតនៅក្នុងភូមិពានរោង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

បើតាមរបាយការណ៍លោក ប៉ិច សុង អភិបាល នៃគណៈអភិបាលស្រុកស្វាយអន្ទរ សមិទ្ធផលដែលសម្ពោធនាឱកាសនោះ រួមមាន៖ ឧបដ្ឋានសាលា ១ខ្នង សង់ពីបេតុង ប្រក់ក្បឿងក្បាច់ ក្លោងទ្វារវត្ត ១កន្លែង កុដិឈើ ១ខ្នង ផ្ទះបាយ ១ខ្នង អាស្រម តាពៅ លោកយាយទេព ២កន្លែង វិជ្ជកុដិ ១ខ្នង ផ្លូវបេតុងអាមេ ១ខ្សែ និងចាក់ដីបំពេញទីធ្លាក្នុងវត្តពានរោង ចំណាយអស់ថវិកាជាង ១២០០លានរៀល។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន និងសមាជិកសមាជិកាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ និងជាពិសេសព្រះគ្រូចៅអធិការ ព្រះសង្ឃគ្រប់ព្រះអង្គ គណៈកម្មការ លោកតាអាចារ្យវត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមទាំងបងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកស្វាយអន្ទរ ដែលបានដឹកនាំ និងចូលរួមសហការយ៉ាងស្អិតរមួតក្នុងការសាងសង់សមិទ្ធផលជាច្រើនដែលសម្រេចបាន និងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ។

ឯកឧត្តមសន្តិបណ្ឌិត ស សុខា ក៏បាននាំយកនូវអនុសាសន៍ផ្តាំផ្ញើសួសុខទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ អំពីសុខទុករបស់ប្រជាពលរដ្ឋ ក៏ដូចជាយុវជនទាំងអស់ ដែលជាគ្រឹះ និងជាទំពាំស្នងឫស្សី ជាយុវជនត្រូវបន្តវេននៅក្នុងសង្គម ស្របពេលដែលប្រទេស កំពុងតែមានសុខសន្តិភាពពេញលេញ ប្រកបដោយសក្តានុពលខ្ពស់ ដើម្បីបន្តពង្រឹងនិងពង្រីកកំណើនសេដ្ឋកិច្ច ដែលជាគោលដៅរួមក្នុងឆ្នាំ២០៣០ កម្ពុជានិងក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងបន្តដល់ឆ្នាំ២០៥០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់។

ជាមួយគ្នានោះ ប្រមុខក្រសួងមហាផ្ទៃ ក៏បានលើកឡើងអំពីបញ្ហាក្មេងទំនើង ថ្វីត្បិតតែមួយរយៈនេះមានការថយចុះក៏ពិតមែន ក៏នៅតែជាបញ្ហាមួយដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ និងមិនអាចមើលស្រាលស្ថានការបានឡើយ ព្រោះការថយចុះនូវករណីក្មេងទំនើងនេះ គឺមិនទាន់ដល់ចំណុចដែលគ្រប់គ្នាចង់បានឡើយ។

ឯកឧត្តមសន្តិបណ្ឌិត ក៏បានអំពាវនាវដល់យុវជនទាំងអស់ត្រូវជៀសឆ្ងាយពីគ្រឿងញៀន ដែលក្នុងនោះទាមទាឱ្យមានការចូលរួមពីសំណាក់អាណាព្យាបាល សហការជាមួយសមត្ថកិច្ច ព្រមទាំងផ្នែកដែលពាក់ព័ន្ធ ព្រោះបញ្ហាគ្រឿងញៀននេះ មិនមែនទទួលខុសត្រូវតែលើកងកម្លាំងប្រដាប់អាវុធនោះទេ គឺត្រូវរួមគ្នាពួតដៃទប់ស្កាត់ បង្ការ និងបង្រ្កាបទើបការងារនេះ ទទួលបានជោគជ័យដ៏ធំធេង។

ឯកឧត្តមសន្តិបណ្ឌិត ស សុខា បានផ្តល់អនុសាសន៍ផ្តាំផ្ញើ ដល់រដ្ឋបាលខេត្ត អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដី ឱ្យបន្តយកចិត្តទុកដាក់ឆ្លើយតបដោះស្រាយនូវរាល់សំណូមពរ ក៏ដូចជាតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យបានទាន់ពេលវេលា ពិសេសប្រជាជន ដែលមានបញ្ហាខ្វះខាតផ្នែកជីវភាព និងងាយរងគ្រោះ និងត្រៀមលក្ខណៈ ទាំងធនធាន និងមធ្យោបាយ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិ ដូចជា៖ ភ្លៀង ផ្គររន្ទះ គ្រោះអគ្គិភ័យ ទឹកជំនន់ ឱ្យបានទាន់ពេលវេលា និងបន្តអនុវត្តឱ្យមានប្រសិទ្ធភាពបន្ថែមទៀតនូវ “គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ជាពិសេសត្រូវបន្តបង្ក្រាបករណីជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ ក្រុមក្មេងទំនើងជាដើម ព្រមទាំងបន្តជំរុញការងារបញ្ជាក់អត្តសញ្ញាណកម្ម ក៏ដូចជាអត្រានុកូលដ្ឋាន ជូនដល់បងប្អូន ប្រជាពលរដ្ឋ ដែលគ្រប់អាយុ និងមានតម្រូវការប្រើប្រាស់ ៕

អត្ថបទដែលជាប់ទាក់ទង