**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប

រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ «សូមយើងរួមគ្នាប្រឆាំងជាមួយនឹងជំងឺមហារីក!»

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានការធ្វើបទបង្ហាញស្តីពី «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥ ២០៣០ តំណាងដោយលោកជំទាវ រ័ត្ន បូតា ទីប្រឹក្សាក្រសួងសុខាភិបាល និងជាអគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត។

ជាកិច្ចចាប់ផ្តើមឆ្លុះបញ្ចាំងអំពីខ្លឹមសារ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា ឯកសារដ៏មានសំខាន់នេះ គឺជាលទ្ធផលនៃការងាររយៈពេលវែង ដែលបានប្រមូលផ្តុំអ្នកជំនាញជាច្រើន នៅក្នុងក្រុមការងារបច្ចេកទេសកម្រិតខ្ពស់ នៃក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក រួមទាំងតំណាងក្រសួង ស្ថាប័ន និងអង្គការនានា។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ចំពោះសហភាតរៈទាំងអស់ ដែលបានចូលរួមចំណែក ក្នុងការធ្វើឱ្យផែនការជាតិនេះលេចជារូបរាងឡើងនាថ្ងៃដ៏នក្ខត្តឫក្សនេះ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបញ្ជាក់ថា ជំងឺមហារីកជានិមិត្តរូបនៃសំណាងអាក្រក់ ដូច្នេះហើយយើងត្រូវប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់។ គ្រូពេទ្យមានកាតព្វកិច្ច ជា «មធ្យោបាយព្យាបាល ថែទាំ» រីឯអ្នកពាក់ព័ន្ធទាំងឡាយ ជាអ្នកដែលត្រូវ «ទទួលស្គាល់លទ្ធផល» ដែលទាំងអស់គ្នាត្រូវប្រឹងប្រែងប្រែក្លាយសំណាងអាក្រក់នេះឱ្យទៅជាសេចក្តីសង្ឃឹម។ អ្នកដែលចាប់ផ្តើមប្រែក្លាយឱ្យទៅជាសេចក្តីសង្ឃឹមនេះគឺអ្នកដឹកនាំ គ្រូពេទ្យ អ្នកថែទាំ អ្នកស្រាវជ្រាវ អ្នកជំងឺ ក្រុមគ្រួសារអ្នកជំងឺ សហគមន៍ ដែលត្រូវធ្វើយ៉ាងណាដើម្បីឱ្យមានការយល់ដឹងឱ្យបានច្យាស់លាស់ទាំងអស់គ្នាអំពីជំងឺមហារីកនេះ។ សរុបមកបញ្ហាប្រឈមនៃជំងឺមហារីកនេះជាភារកិច្ចរបស់មនុស្សគ្រប់រូបទាំងអស់គ្នា។

ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជាអនុសាសន៍ និងសូមផ្ញើសារទៅប្រជាពលរដ្ឋគ្រប់រូបអំពីការការពារ និងការប្រយុទ្ធប្រឆាំងនៃជំងឺមហារីកដូចតទៅ៖

ក. ចំពោះអ្នកវិជ្ជាជីវសុខាភិបាល៖ សូមទំនាក់ទំនងជាមួយអ្នកជំងឺ ក្រុមគ្រួសារអ្នកជំងឺ ដោយធ្វើការស្វែងយល់ចិត្តអ្នកជំងឺ នៅពេលពួកគាត់ទទួលដំណឹងថាមានជំងឺមហារីក ធ្វើយ៉ាងណាកុំឱ្យអ្នកជំងឺបាក់ទឹកចិត្ត បាត់បង់ស្មារតី។

ខ. ចំពោះអ្នកពាក់ព័ន្ធ៖ ត្រូវចូលរួមប្រឆាំងជាមួយជំងឺមហារីក សូម គ្រប់ក្រសួង ស្ថាប័ន ចូលរួមទាំងអស់គ្នា ក្នុងការបង្ការឱ្យស្រប និងគោលនយោបាយរបស់ក្រសួងសុខាភិបាល ដូចជា ការចូលរួមចាក់ថ្នាំបង្ការមហារីកមាត់ស្បូន ការអប់រំសុខភាព តាមសាលា តាមសហគមន៍ ត្រួតពិនិត្យផលិតផលកសិកម្ម ទៅលើសាច់នាំចូល។ល។

គ. ចំពោះប្រជាពលរដ្ឋ៖ សូមឱ្យស្វែងយល់អំពីការគំរាមគំហែងនៃជំងឺមហារីក ទំនាក់ទំនងជំងឺមហារីកជាមួយជីវភាពរស់នៅប្រចាំថ្ងៃ សុខភាពរបស់ក្រុមគ្រួសារ សុវត្ថិភាពសុខភាពយូរអង្វែង ក្តីសង្ឃឹម ការព្រាត់ប្រាស់ បំណុល។ល។ ដែលយើងអាចកាត់ចេញបាននៃកត្តាខាងក្រៅរបស់ជំងឺមហារីក។ ជាងនេះទៅទៀត សូមប្រជាពលរដ្ឋទាំងអស់ ឆាប់ទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាព ដែលនៅជិតលំនៅដ្ឋាន ដើម្បីទទួលបានការពិនិត្យ និងព្យាបាលថែទាំទាន់ពេលវេលា។

មុននឹងបញ្ចប់ពិធី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជូនពរ «ត្រូវរួមគ្នា ដើម្បីកម្ពុជាយើងកាត់បន្ថយអត្រាហានិភ័យនៃជំងឺមហារីកនេះ ហើយមានសង្ឃឹមថាកម្មវិធីជាតិប្រយុទ្ធនឹងជំងឺមហារីក នឹងទទួលបានជោគជ័យទៅតាមដំណើរការ ដើម្បីសុខភាពរបស់ជាតិកម្ពុជារបស់យើង» ៕

អត្ថបទដែលជាប់ទាក់ទង