សម្ដេចធិបតី អំពាវនាវឲ្យរួមគ្នាទប់ស្កាត់ព៌ត័មានក្លែងក្លាយ ជាពិសេសក្នុងយុគសម័យទំនើប ជឿនលឿន នៃបច្ចេកវិទ្យា AI

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍អំពាវនាវឲ្យរួមគ្នាទប់ស្កាត់ព៌ត័មានក្លែងក្លាយ ជាពិសេសក្នុងយុគសម័យទំនើប ជឿនលឿន នៃបច្ចេកវិទ្យា AI។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មាន លើកទី៧ ដើម្បីអបអរសាទរទិវាសេរីភាពសារព័ត៌មាន នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា អាវុធទំនើបយ៉ាងណាក៏ដោយវាមិនដែលសម្លាប់មនុស្សទេ មានតែមនុស្សទេដែលសម្រេចចិត្តបាញ់គ្នា។
សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ត្រូវរួមគ្នាទប់ស្កាត់នូវព័ត៌ មានក្លែងក្លាយឲ្យខាងតែបាន ខណៈផ្សព្វផ្សាយព័ត៌ត្រឹមត្រូវ និងប្រកបដោយវិជ្ជាជីវៈនោះ នឹងមិនបាត់បង់នូវទំនុកចិត្តពីបងប្អូនប្រជាពលរដ្ឋនោះឡើយ ថែមទាំងទទួលស្គាល់ និងមានការគាំទ្រពីប្រជាពលរដ្ឋកាន់តែច្រើនផងដែរ ៕

