លោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង ចូលរួមកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៤

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ លោក ឈឹម វុទ្ធា អភិបាលរងខេត្ត តំណាងឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង។
កិច្ចប្រជុំដើម្បីពិនិត្យលទ្ធផលការងារដែលរដ្ឋបាលខេត្តសម្រេចបានក្នុងខែកន្លងមក និងបានពិភាក្សា ដោះស្រាយបញ្ហាប្រឈម ព្រមទាំងដាក់ចេញទិសដៅការងារសំខាន់ៗសម្រាប់អនុវត្តបន្ត ដើម្បីជំរុញការអភិវឌ្ឍខេត្តឱ្យកាន់តែរីកចម្រើន៕

