ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលទ្ធផលនៃការចុះធ្វើសវនកម្មលើការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលទ្ធផលនៃការចុះធ្វើសវនកម្មលើការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា នៅទីស្ដីការក្រសួងមហាផ្ទៃ។
ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម បួន ហេង អគ្គនាយករងនិងជាអគ្គលេខាធិការរងនៃ គ.គ.ស. តំណាងក្រុមហ៊ុនKPMG និងមន្ត្រីគម្រោងជាច្រើនរូបទៀត ៕

