សម្តេចតេជោ ប្រាប់ពីភាពជោគជ័យចំពោះការអប់រំកូនចៅ ហើយផ្តាំកុំឱ្យមានភាពលំអៀង ត្រូវផ្តល់ការស្រឡាញ់ស្មើៗគ្នា

ភ្នំពេញ៖ ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រាប់ពីភាពជោគជ័យចំពោះការអប់រំកូនចៅ តាំង ពីតូចរហូតដល់ធំ ហើយសម្តេចក៏បានផ្តាំផងដែរថាកុំមាន ភាពលំអៀងចំពោះពួកគេឲ្យសោះ ត្រូវស្រលាញ់ស្មើៗគ្នា។
តាមរយៈបណ្តាញសង្គមហ្វេសបុក នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កាលពីចៅនៅតូចៗគឺបែបនេះដណ្តើមគ្នាឲ្យតា ព ឬអោបដល់ធំឡើងបានមកត្រឹមក្បែរ។ នៅសល់ចៅទី២១ និង២២គ្រាន់មកជិតនិងថើបលោកតា។ជិវិតមនុស្សកាន់តែចាស់កាន់តែឯកោតែនេះជាក្រិត្យក្រមធម្មជាតិដែលជៀសមិនរួច។
សម្តេចតេជោ បានលើកឡើងទៀតថា« ខ្ញុំអប់រំកូននិងចៅបែបនេះគឺប្រើប្រាស់ភាពជិតស្និតមើលថែពួកគេពីតូចរហូតដល់ធំទោះពួកគេមិនមានពេលច្រើនជួបយើងទៀតក៏ដោយ។វិន័យខ្ញុំប្រើតែជាមួយកូនតែមិនបានប្រើចំពោះចៅទេ។ប្រសិនមានកូននិងចៅច្រើនសូមកុំលំអៀងឲ្យសោះត្រូវផ្តល់ការស្រឡាញ់ស្មើៗគ្នា កុំលើកមួយដាក់មួយដែលនេះគឺជាចំណែកតូចមួយនៃជោគជ័យក្នុងការអប់រំកូននិងចៅរបស់ខ្ញុំ»៕

