**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

អភិបាលទីក្រុងកៀវ៖ អ៊ុយក្រែនប្រហែលជាត្រូវលះបង់ទឹកដី ទើបអាចមានសន្តិភាពជាមួយរុស្ស៉ី

កៀវ៖ ក្នុងបទសម្ភាសមួយចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី២៥ ខែមេសា អភិបាលទីក្រុងកៀវ លោក Vitali Klitschko បាននិយាយថា អ៊ុយក្រែនប្រហែលជាត្រូវលះបង់ទឹកដី ទើបអាចមានសន្តិភាពជាមួយរុស្ស៉ី។

បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP លោកអភិបាលបាននិយាយដូច្នេះថា «សេណារីយ៉ូមួយដែលអាចទៅរួច គឺលះបង់ទឹកដី។ វាមិនមានយុត្តិធម៌។ ប៉ុន្តែដើម្បីសន្តិភាព, ដើម្បីសន្តិភាពបណ្តោះអាសន្នមួយ ប្រហែលវាអាចជាដំណោះស្រាយមួយ… ជាបណ្តោះអាសន្ន»។

ការលើកឡើងបែបនេះរបស់លោក Klitschko គឺបន្ទាប់ពីការវាយប្រហារទ្រង់ទ្រាយធំដោយមីស៉ីលនិងដ្រូនរបស់រុស្ស៉ី កាលពីថ្ងៃព្រហស្បតិ៍ បានផ្តាច់ជីវិតមនុស្ស យ៉ាងហោច១២នាក់ និងបង្កឱ្យរបួសជាង៨០នាក់ផ្សេងទៀត នៅទីក្រុងរបស់លោក។

លោក Klitschko បានប្រាប់ BBC ថា រូបលោកជាអ្នកទទួលខុសត្រូវសម្រាប់រដ្ឋធានីអ៊ុយក្រែន ហើយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រហែលជាត្រូវទទួលយក «ដំណោះស្រាយដ៏ឈឺចាប់» មួយ ដើម្បីអាចសម្រេចបានសន្តិភាព។ ទោះជាបែបនេះក៏ដោយ លោក Klitschko បានបន្ថែមថា ប្រជាជនអ៊ុយក្រែននឹងគ្មានថ្ងៃយល់ព្រមរស់នៅ ក្រោមការត្រួតត្រារបស់រុស្ស៉ីនោះឡើយ។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងព្យាយាមដាក់សម្ពាធលើអ៊ុយក្រែននិងរុស្ស៉ី ដើម្បីឱ្យភាគីទាំងពីរយល់ព្រម ទទួលយកកិច្ចព្រមព្រៀងមួយ ហើយបើតាមសេចក្តីរាយការណ៍ថ្មីៗនេះ ការធ្វើសម្បទានទឹកដី រួមមានទាំងការទទួលស្គាល់របស់ សហរដ្ឋអាមេរិក ចំពោះការគ្រប់គ្រងរបស់រុស្ស៉ីលើតំបន់ឧបទ្វីបគ្រីមៀ ដែលរុស្ស៉ីកាត់យកពីអ៊ុយក្រែនដោយខុសច្បាប់កាលពីឆ្នាំ ២០១៤ គឺជាផ្នែកមួយនៃសំណើរបស់លោក។ រុស្ស៉ីបានបើកការឈ្លានពានលើអ៊ុយក្រែន កាលពីឆ្នាំ២០២២ ហើយបច្ចុប្បន្នកំពុង ត្រួតត្រាលើទឹកដីប្រហែល២០ភាគរយ របស់អ៊ុយក្រែន៕

អត្ថបទដែលជាប់ទាក់ទង