ចិនបញ្ជូនអវកាសយានិកបីនាក់ ទៅកាន់ស្ថានីយអវកាស Tiangong

ប៉េកាំង៖ ប្រទេសចិនបានបញ្ជូនអវកាសយានិកបីនាក់ទៅកាន់ស្ថានីយអវកាស Tiangong កាលពីថ្ងៃទី២៤ ខែមេសា នៅក្នុងការបាញ់បង្ហោះយានអវកាសលើកទី២០ នៃកម្មវិធី Shenzhou ដែលបានចាប់ផ្តើមកាលពីជាង៣ទសវត្សរ៍មុន។
យានអវកាស Shenzhou-20 និងក្រុមអវកាសយានិកដែលធ្វើដំណើរលើរ៉ុក្កែត Long March-2F ត្រូវបានបាញ់បង្ហោះពីមជ្ឈមណ្ឌលបាញ់ផ្កាយរណប Jiuquan នៅភាគពាយព្យប្រទេសចិននៅម៉ោង៥:១៧នាទីល្ងាច ម៉ោងនៅប្រទេសចិន។ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋ CCTV។ ទីភ្នាក់ងារព័ត៌មានរដ្ឋស៊ីនហួររាយការណ៍ថា យានអវកាសនេះបានចូលចតដោយជោគជ័យលើស្ថានីយអវកាស។
ការបាញ់បង្ហោះនេះធ្វើឡើងស្របពេលមហាយក្សចិនកំពុងបង្កើនការរុករុកលម្ហអាកាស និងពង្រីកឥទ្ធិពលលើលម្ហអាកាស ប្រជែងជាមួយប្រទេសជាច្រើន។ ជាក់ស្តែង ប្រទេសប៉ាគីស្ថាន មានបំណងបញ្ជូនអវកាសយានិកនៅលើជើងហោះហើរ Shenzhou នាពេលអនាគត ដែលអាចនឹងធ្វើឱ្យពួកគេក្លាយជាអវកាសយានិកបរទេសដំបូងគេដែលចូលក្នុងស្ថានីយអវកាសរបស់ប្រទេសចិន៕
