**ឯកឧត្ដម អ៊ុំ រាត្រី៖ សច្ចៈធម៌ជាប្រវត្តិសាស្រ្ត បានដក់ជាប់ស្ថិតស្ថេរក្នុងចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា ជារៀងរហូតមក ពិសេសដោយមានថ្ងៃជ័យជំនះ ៧ មករា**ការកាន់កាប់មូលបត្របំណុលរដ្ឋាភិបាលអាម៉េរិករបស់មហាយក្សចិន បានធ្លាក់ចុះទាបជាងចក្រភពអង់គ្លេសជាលើកដំបូង ចាប់តាំងពីដើមសតវត្សរ៍នេះ**សម្តេច ហេង សំរិន៖ មានតែសន្តិភាពទេ ទើបផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសិក្ខាសាលាផ្សព្វផ្សាយ«ច្បាប់ស្តីពី ការគ្រប់គ្រងទឹកស្អាត»**ប្រទេស​ដាណឺម៉ាក​ ប្រកាស​កញ្ចប់​ជំនួយ​យោធា​ថ្មី ​ដែល​មាន​តម្លៃ​៦១៨​លាន​ដុល្លារ​ សម្រាប់​អ៊ុយក្រែន**ជំងឺកូវីដ-១៩ បានលេចឡើងវិញដោយស្ងាត់ៗ ដែលបង្កក្ដីបារម្ភកាន់តែខ្លាំងឡើងនៅក្នុងតំបន់អាស៊ី **លោក Donald Trump ថាការសន្ទនាជាមួយលោក Vladimir Putin បានដំណើរការទៅយ៉ាងល្អ ហើយកិច្ចពិភាក្សារវាងទីក្រុងមូស្គូ និងគៀវនឹងគួរតែត្រូវចាប់ផ្តើមភ្លាមៗ**បេក្ខជនចំនួន ៤១នាក់ ជាប់ក្នុងវិញ្ញាសាសរសេរលើកទី១ ក្នុងការប្រឡងជ្រើសរើសមន្រ្តីច្បាប់ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី**សម្ដេចតេជោ៖ ២០ ឧសភា ជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត**សម្តេចធិបតី ណែនាំឱ្យពិនិត្យបានច្បាស់លាស់ ជៀសវាងការបូមខ្សាច់ខុសកន្លែង ឬខុសបច្ចេកទេស**សម្តេចធិបតី ណែនាំឱ្យក្រសួងរ៉ែ សា្ថប័នមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវសហការគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យគ្រប់រូបភាព**សម្តេចធិបតី អំពាវនាវដល់វិនិយោគិន សូមជ្រើសរើសយកកម្ពុជា ជាគោលដៅសម្រាប់ការវិនិយោគ**សម្តេចធិបតី ស្នើក្រសួងរ៉ែ និងថាមពល ពិនិត្យមើលលើសំណើរកំណត់អាជ្ញាប័ណ្ណ លើអាជីវកម្មក្រុមហ៊ុនស៊ីម៉ង់ត៍**សម្តេចធិបតី៖ រយៈពេល៣ថ្ងៃ សម្តេចសម្ពោធសមិទ្ធផលចំនួនពីរលើអតីតសមរភូមិសង្គ្រាម**សម្តេចធិបតី៖ នៅតំបន់ឱរ៉ាល់ខេត្តកំពង់ស្ពឺនេះ កាលពីមុនគឺជាទីតាំងសមរភូមិខ្មៅងងឹត ប៉ុន្ដែថ្ងៃនេះយើងកំពុងកសាងសមិទ្ធផលថ្មីបន្ថែមទៀតសម្រាប់កម្ពុជា**សម្តេចធិបតី៖ កម្ពុជាប្រែក្លាយពីប្រទេសនាំចូលស៊ីម៉ងត៍១០០ភាគរយពីបរទេស ទៅជាប្រទេសមានលទ្ធភាពផ្គត់ផ្គង់តម្រូវការទាំងស្រុងដោយខ្លួនឯង**សម្តេចធិបតី៖ ពាក្យសន្ដិភាពគឺសំខាន់ណាស់ គេរិះគន់នៅពេលដែលខ្ញុំនិយាយពីពាក្យសន្ដិភាពនេះ ប៉ុន្ដែខ្ញុំសុខចិត្តនិយាយពាក្យនេះទាល់តែគេយល់សប្ដិឃើញ ក៏ខ្ញុំនៅតែនិយាយ**សម្តេចធិបតី៖ ថ្ងៃ២០ឧសភា ជា «ទិវាជាតិនៃការចងចាំ» សម្រាប់ជាការរំឭកដល់ជនរងគ្រោះនឹងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ**សម្តេចធិបតី កោតសរសើរអាជ្ញាធរដែលរៀបចំទីតាំងរោងចក្រផលិតស៊ីម៉ងតិ៍មានបរិស្ថានល្អ សម្រាប់ការងាររបស់កម្មករនិយោជិតនៅទីនេះ**សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រតិភូសម្ព័ន្ធសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៏សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ចូលជួបសម្ដែងការគួរសម

អភិបាលខេត្តបន្ទាយមានជ័យ លើកទឹកចិត្តដល់គ្រប់បណ្តាវត្តអារាមនានា បន្តកសាង និងចូលរួមថែរក្សាព្រះពុទ្ធសាសនា ឱ្យនៅស្ថិតស្ថេរគង់វង្ស

ភ្នំពេញ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានលើកទឹកចិត្តដល់គ្រប់បណ្តាវត្តអារាមនានា និងប្រជាពុទ្ធបរិស័ទ និងនៅតាមបណ្តាវត្តអារាមនានាទាំងអស់ សូមបន្តខិតខំប្រឹងប្រែងក្នុងការរៀបចំកសាង អភិវឌ្ឍ និងចូលរួមថែរក្សាព្រះពុទ្ធសាសនាឱ្យនៅស្ថិតស្ថេរគង់វង្សជាអង្វែងតទៅ។

ការលើកឡើងរបស់ ឯកឧត្ដម អ៊ុំ រាត្រី នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងពិធីសម្ពោធឆ្លងសមិទ្ធិផលនានា នៅវត្តគិរីញាណក្ខន្ធបទារាម ហៅវត្តកក់ ស្ថិតនៅឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥។

លោក ហឿន វីរៈ អភិបាល ស្រុកព្រះនេត្រព្រះ បានបញ្ជាក់ ថា សមិទ្ធផលនានា នៅក្នុងវត្តគិរីញាណក្ខន្ធបទារាម (វត្តកក់) ព្រះវិហារមានទទឹង៨ម៉ែត្រ និងបណ្តោយ១៦ម៉ែត្រ មានរបងព័ទ្ធជុំវិញ ចំនួន៦៤ ប្រឡោះ កសាងអស់ទឹកប្រាក់សរុប ៧០,១៨២.៤៥ដុល្លារ, កុដិមួយខ្នង ទំហំ ទទឹង ៥ម៉ែត្រ បណ្តោយ ៨ម៉ែត្រ អស់ទឹកប្រាក់ចំនួន ៣,៥០០ដុល្លារជាទឹកប្រាក់សប្បុរសជន, បន្ទប់ទឹកមានមួយបន្ទប់ និងបង្គន់អនាម័យមានបួនបន្ទប់ កសាងអស់ ទឹកប្រាក់ ៣,១៥០ដុល្លារ, ស្រះទឹកមុខព្រះវិហារមានទទឹង ២០ម៉ែត្រ បណ្តោយ ៤០ម៉ែត្រ ជម្រៅ ៣,៥០ម៉ែត្រ មានជណ្តើរបេតុងមួយ មានចាក់សាបនៅមុខជណ្តើរ និងជីកស្រះមួយនៅជ្រុងខាងជើងឆៀងខាងលិចដីវត្តមួយកន្លែង រួមទាំងការកាយពង្រាបដី ទិញដី ក្រហម ចាក់ក្រាលផង អស់ទឹកប្រាក់សរុប ៧,០០០ដុល្លារសហរដ្ឋអាមេរិក, ខ្លោងទ្វារចូលវត្តនៅស្របនឹងផ្លូវជាតិលេខ៦ កសាងអស់ទឹកប្រាក់ ៣,៨០០ដុល្លារ រាល់សមិទ្ធផលទាំងអស់សរុបជា ទឹកប្រាក់ចំនួន ៨៧,៦៣២.៤៥ដុល្លារ។

នាឱកាសនោះ ឯកឧត្ដម អ៊ុំ រាត្រី បានលើកឡើងថា ក្រោមម្លប់សន្តិភាព ដែលបានមកដោយនយោបាយឈ្នះ-ឈ្នះ ដែលបានដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយលោកក៏ជាអគ្គមគ្គុទេសក៍ឯកនាំមកនូវ “សន្តិភាព” ជូនប្រជាជនកម្ពុជា ជាស្ថាបនិក ប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ នៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង និងមានស្ថិរភាពនយោបាយ ហើយសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ក៏ត្រូវបានថែរក្សាការពារយ៉ាងគត់មត់ក្នុងរយៈពេលជិត៣០ឆ្នាំកន្លងទៅនេះ ដូចមានទិសស្លោកថា “មានសន្តិភាព គឺមានការអភិវឌ្ឍ និងមានអ្វីៗដូចថ្ងៃនេះ និងតទៅអនាគត។

ឯកឧត្ដមអភិបាលខេត្ត បានបន្តថា កត្តានេះជាមូលដ្ឋានគ្រឹះដ៏រឹងមំា និងជាកាលានុវត្តភាពយ៉ាងធំធេង សម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ក្នុងនោះវិស័យសាសនាក៏មានការរីចម្រើនគួរឱ្យកត់សម្គាល់ទាំងបរិមាណ និងគុណភាព។ ផ្អែកលើគុណតម្លៃ និងតួនាទី របស់ព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាបានកំណត់យ៉ាង ច្បាស់ថា “ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ” ហើយប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់ប្រមាណជា៩៧% បានគោរព និងប្រតិបត្តិព្រះពុទ្ធសាសនា ៕

អត្ថបទដែលជាប់ទាក់ទង