**រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង ៣លាននាក់ ដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត**ឯកឧត្ដម អ៊ុំ រាត្រី៖ សច្ចៈធម៌ជាប្រវត្តិសាស្រ្ត បានដក់ជាប់ស្ថិតស្ថេរក្នុងចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា ជារៀងរហូតមក ពិសេសដោយមានថ្ងៃជ័យជំនះ ៧ មករា**ការកាន់កាប់មូលបត្របំណុលរដ្ឋាភិបាលអាម៉េរិករបស់មហាយក្សចិន បានធ្លាក់ចុះទាបជាងចក្រភពអង់គ្លេសជាលើកដំបូង ចាប់តាំងពីដើមសតវត្សរ៍នេះ**សម្តេច ហេង សំរិន៖ មានតែសន្តិភាពទេ ទើបផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសិក្ខាសាលាផ្សព្វផ្សាយ«ច្បាប់ស្តីពី ការគ្រប់គ្រងទឹកស្អាត»**ប្រទេស​ដាណឺម៉ាក​ ប្រកាស​កញ្ចប់​ជំនួយ​យោធា​ថ្មី ​ដែល​មាន​តម្លៃ​៦១៨​លាន​ដុល្លារ​ សម្រាប់​អ៊ុយក្រែន**ជំងឺកូវីដ-១៩ បានលេចឡើងវិញដោយស្ងាត់ៗ ដែលបង្កក្ដីបារម្ភកាន់តែខ្លាំងឡើងនៅក្នុងតំបន់អាស៊ី **លោក Donald Trump ថាការសន្ទនាជាមួយលោក Vladimir Putin បានដំណើរការទៅយ៉ាងល្អ ហើយកិច្ចពិភាក្សារវាងទីក្រុងមូស្គូ និងគៀវនឹងគួរតែត្រូវចាប់ផ្តើមភ្លាមៗ**បេក្ខជនចំនួន ៤១នាក់ ជាប់ក្នុងវិញ្ញាសាសរសេរលើកទី១ ក្នុងការប្រឡងជ្រើសរើសមន្រ្តីច្បាប់ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី**សម្ដេចតេជោ៖ ២០ ឧសភា ជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត**សម្តេចធិបតី ណែនាំឱ្យពិនិត្យបានច្បាស់លាស់ ជៀសវាងការបូមខ្សាច់ខុសកន្លែង ឬខុសបច្ចេកទេស**សម្តេចធិបតី ណែនាំឱ្យក្រសួងរ៉ែ សា្ថប័នមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវសហការគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យគ្រប់រូបភាព**សម្តេចធិបតី អំពាវនាវដល់វិនិយោគិន សូមជ្រើសរើសយកកម្ពុជា ជាគោលដៅសម្រាប់ការវិនិយោគ**សម្តេចធិបតី ស្នើក្រសួងរ៉ែ និងថាមពល ពិនិត្យមើលលើសំណើរកំណត់អាជ្ញាប័ណ្ណ លើអាជីវកម្មក្រុមហ៊ុនស៊ីម៉ង់ត៍**សម្តេចធិបតី៖ រយៈពេល៣ថ្ងៃ សម្តេចសម្ពោធសមិទ្ធផលចំនួនពីរលើអតីតសមរភូមិសង្គ្រាម**សម្តេចធិបតី៖ នៅតំបន់ឱរ៉ាល់ខេត្តកំពង់ស្ពឺនេះ កាលពីមុនគឺជាទីតាំងសមរភូមិខ្មៅងងឹត ប៉ុន្ដែថ្ងៃនេះយើងកំពុងកសាងសមិទ្ធផលថ្មីបន្ថែមទៀតសម្រាប់កម្ពុជា**សម្តេចធិបតី៖ កម្ពុជាប្រែក្លាយពីប្រទេសនាំចូលស៊ីម៉ងត៍១០០ភាគរយពីបរទេស ទៅជាប្រទេសមានលទ្ធភាពផ្គត់ផ្គង់តម្រូវការទាំងស្រុងដោយខ្លួនឯង**សម្តេចធិបតី៖ ពាក្យសន្ដិភាពគឺសំខាន់ណាស់ គេរិះគន់នៅពេលដែលខ្ញុំនិយាយពីពាក្យសន្ដិភាពនេះ ប៉ុន្ដែខ្ញុំសុខចិត្តនិយាយពាក្យនេះទាល់តែគេយល់សប្ដិឃើញ ក៏ខ្ញុំនៅតែនិយាយ**សម្តេចធិបតី៖ ថ្ងៃ២០ឧសភា ជា «ទិវាជាតិនៃការចងចាំ» សម្រាប់ជាការរំឭកដល់ជនរងគ្រោះនឹងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ**សម្តេចធិបតី កោតសរសើរអាជ្ញាធរដែលរៀបចំទីតាំងរោងចក្រផលិតស៊ីម៉ងតិ៍មានបរិស្ថានល្អ សម្រាប់ការងាររបស់កម្មករនិយោជិតនៅទីនេះ

កម្ពុជា និងកាហ្សាក់ស្ថាន ចាត់ទុកទេសចរណ៍ជាវិស័យអាទិភាព និងបេ្តជ្ញាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ

ភ្នំពេញ៖ ឆ្លៀតក្នុងដំណើរទស្សនកិច្ចការងារនៅសាធារណរដ្ឋកាហ្សាក់ស្ថាន ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានអញ្ជើញពិសារអាហារថ្ងៃត្រង់ និងពិភាក្សាការងារផ្លាស់ប្តូរបទពិសោធជាមួយឯកឧត្តម Yerkinbayev Yerzhan អនុរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡា នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍បន្ថែមទៀតនាឆ្នាំ២០២៥ នេះ តាមរយៈការចុះអនុស្សារណៈស្តីពីការយោគយល់គ្នាលើវិស័យទេសចរណ៍នាពេលដ៏ឆាប់ខាងមុខ ដោយសារមើលឃើញនូវកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសុវត្ថិភាពដល់អ្នកទេសចរកាហ្សាក់ស្ថានកន្លងមក តាមរយៈកំណើនទេសចរកាហ្សាក់ស្ថានមកទស្សនាកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ ការថតភាពយន្តទេសចរណ៍នៅកម្ពុជាដោយជោគជ័យរបស់ផលិតកម្ម DAUBAY ជាពិសេសគឺប្រទេសកម្ពុជា និងសាធារណរដ្ឋកាហ្សាក់ស្ថានមានចំណុចរួមគ្នាជាច្រើនដូចជាភាពរួសរាយរាក់ទាក់ បដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាពលរដ្ឋទាំងពីរចំពោះភ្ញៀវ និងអ្នកវិនិយោគបរទេស ម្ហូបអាហារជាលក្ខណៈប្រពៃណីដ៏សំបូរបែប និងមានឱជារស វប្បធម៌ និងទំនៀមទំលាប់ដ៏យូរលង់ និងសំបូរបែប រួមទាំងទំនាក់ទំនងការទូតជាង៣០ឆ្នាំកន្លងមក ហើយអ្វីដែលប្រជាជននិងរដ្ឋាភិបាលកាហ្សាក់ស្ថាននៅតែចងចាំ និងមិនអាចបំភ្លេចបាន គឺដំណើរទស្សនកិច្ចរបស់សមេ្តចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាអំឡុងឆ្នាំ១៩៨២។

ឯកឧត្តមអនុរដ្ឋមន្រី្ត បានធ្វើដំណើរពីរដ្ឋធានី Astana មកដល់ទីក្រុង Almaty តាំងពីព្រឹកព្រលឹម រង់ចាំទទួលស្វាគមន៏ដំណើរទស្សនកិច្ចការងាររបស់ ឯកឧត្តមរដ្ឋមន្រ្តី និងបានឆ្លៀតពេលវេលាចំអិនម្ហូបជាច្រើន​មុខត្រៀមទទួលឯកឧត្តមរដ្ឋមន្រ្តីដោយផ្ទាល់ដៃ តាមទំនៀមទំលាប់ប្រពៃណីបដិសណ្ឋារកិច្ចភ្ញៀវរបស់ប្រជាជនកាហ្សាក់ស្ថានពីដើមរៀងមក ៕

អត្ថបទដែលជាប់ទាក់ទង