ព្រះខ័នរាជស្វាយរៀង នឹងទទួលក្រុមខ្លាំង FK Arkadag មកពីតួកម៉េនីស្ថាន ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់លំដាប់ទី៣អាស៊ី នៅពហុកីឡដ្ឋានជាតិមរតតេជោ
កីឡា៖ ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមក្រុម បាល់ទាត់ Arkadag មកពីតួកម៉េនីស្ថាន ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់លំដាប់ទី៣អាស៊ី AFC Challenge League 2024-25 នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ដែលការ ប្រកួតនេះនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតតេជោ។
ក្រុមស្វាយរៀង បានកក់លុយ ៥០ម៉ឺនដុល្លាររួចរាល់ក្រោយឈ្នះ Madura United ទាំងពីរជើង និងត្រៀម ប្រជែង ជើងឯកជាមួយទឹកប្រាក់១លានដុល្លារ។
គួររំលឹកផងថា ព្រះខ័នរាជស្វាយរៀង មុនការឈានមកដល់វគ្គផ្តាច់ព្រ័ត្រ AFC Challenge League 2024-25 ក្រុមនៃលីគកំពូលកម្ពុជាមួយនេះ បានឆ្លងកាត់ការលេងវគ្គចែកពូលនាមជាក្រុមលេខ២ ចេញពីពូល E បន្ទាប់ពីរកបាន ៣ពិន្ទុ ហើយនៅវគ្គ ៨ក្រុមបន្តយកឈ្នះក្រុម Shan United សរុបទាំងពីរជើង ៧-៤ ខណៈជើងទី២ លេងស្មើជាមួយក្រុម Madura United ៣-៣ យ៉ាងស្វិតស្វាញ តែសរុបទាំងពីរជើង ៦-៣ ដោយជើងទី១យកឈ្នះ ៣-០។
សម្រាប់គូប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់លំដាប់ទី៣អាស៊ី AFC Challenge League 2024-25 របស់ព្រះខ័នរាជស្វាយរៀង មានអាយុទើបតែ ២ឆ្នាំប៉ុណ្ណោះ និងបង្កើតឡើង ដោយប្រធានាធិបតីរបស់ ប្រទេសតួរមេនីស្ថាន៕