**ឯកឧត្ដម អ៊ុំ រាត្រី៖ សច្ចៈធម៌ជាប្រវត្តិសាស្រ្ត បានដក់ជាប់ស្ថិតស្ថេរក្នុងចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា ជារៀងរហូតមក ពិសេសដោយមានថ្ងៃជ័យជំនះ ៧ មករា**ការកាន់កាប់មូលបត្របំណុលរដ្ឋាភិបាលអាម៉េរិករបស់មហាយក្សចិន បានធ្លាក់ចុះទាបជាងចក្រភពអង់គ្លេសជាលើកដំបូង ចាប់តាំងពីដើមសតវត្សរ៍នេះ**សម្តេច ហេង សំរិន៖ មានតែសន្តិភាពទេ ទើបផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសិក្ខាសាលាផ្សព្វផ្សាយ«ច្បាប់ស្តីពី ការគ្រប់គ្រងទឹកស្អាត»**ប្រទេស​ដាណឺម៉ាក​ ប្រកាស​កញ្ចប់​ជំនួយ​យោធា​ថ្មី ​ដែល​មាន​តម្លៃ​៦១៨​លាន​ដុល្លារ​ សម្រាប់​អ៊ុយក្រែន**ជំងឺកូវីដ-១៩ បានលេចឡើងវិញដោយស្ងាត់ៗ ដែលបង្កក្ដីបារម្ភកាន់តែខ្លាំងឡើងនៅក្នុងតំបន់អាស៊ី **លោក Donald Trump ថាការសន្ទនាជាមួយលោក Vladimir Putin បានដំណើរការទៅយ៉ាងល្អ ហើយកិច្ចពិភាក្សារវាងទីក្រុងមូស្គូ និងគៀវនឹងគួរតែត្រូវចាប់ផ្តើមភ្លាមៗ**បេក្ខជនចំនួន ៤១នាក់ ជាប់ក្នុងវិញ្ញាសាសរសេរលើកទី១ ក្នុងការប្រឡងជ្រើសរើសមន្រ្តីច្បាប់ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី**សម្ដេចតេជោ៖ ២០ ឧសភា ជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត**សម្តេចធិបតី ណែនាំឱ្យពិនិត្យបានច្បាស់លាស់ ជៀសវាងការបូមខ្សាច់ខុសកន្លែង ឬខុសបច្ចេកទេស**សម្តេចធិបតី ណែនាំឱ្យក្រសួងរ៉ែ សា្ថប័នមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវសហការគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យគ្រប់រូបភាព**សម្តេចធិបតី អំពាវនាវដល់វិនិយោគិន សូមជ្រើសរើសយកកម្ពុជា ជាគោលដៅសម្រាប់ការវិនិយោគ**សម្តេចធិបតី ស្នើក្រសួងរ៉ែ និងថាមពល ពិនិត្យមើលលើសំណើរកំណត់អាជ្ញាប័ណ្ណ លើអាជីវកម្មក្រុមហ៊ុនស៊ីម៉ង់ត៍**សម្តេចធិបតី៖ រយៈពេល៣ថ្ងៃ សម្តេចសម្ពោធសមិទ្ធផលចំនួនពីរលើអតីតសមរភូមិសង្គ្រាម**សម្តេចធិបតី៖ នៅតំបន់ឱរ៉ាល់ខេត្តកំពង់ស្ពឺនេះ កាលពីមុនគឺជាទីតាំងសមរភូមិខ្មៅងងឹត ប៉ុន្ដែថ្ងៃនេះយើងកំពុងកសាងសមិទ្ធផលថ្មីបន្ថែមទៀតសម្រាប់កម្ពុជា**សម្តេចធិបតី៖ កម្ពុជាប្រែក្លាយពីប្រទេសនាំចូលស៊ីម៉ងត៍១០០ភាគរយពីបរទេស ទៅជាប្រទេសមានលទ្ធភាពផ្គត់ផ្គង់តម្រូវការទាំងស្រុងដោយខ្លួនឯង**សម្តេចធិបតី៖ ពាក្យសន្ដិភាពគឺសំខាន់ណាស់ គេរិះគន់នៅពេលដែលខ្ញុំនិយាយពីពាក្យសន្ដិភាពនេះ ប៉ុន្ដែខ្ញុំសុខចិត្តនិយាយពាក្យនេះទាល់តែគេយល់សប្ដិឃើញ ក៏ខ្ញុំនៅតែនិយាយ**សម្តេចធិបតី៖ ថ្ងៃ២០ឧសភា ជា «ទិវាជាតិនៃការចងចាំ» សម្រាប់ជាការរំឭកដល់ជនរងគ្រោះនឹងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ**សម្តេចធិបតី កោតសរសើរអាជ្ញាធរដែលរៀបចំទីតាំងរោងចក្រផលិតស៊ីម៉ងតិ៍មានបរិស្ថានល្អ សម្រាប់ការងាររបស់កម្មករនិយោជិតនៅទីនេះ**សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រតិភូសម្ព័ន្ធសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៏សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ចូលជួបសម្ដែងការគួរសម

អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិននៅកម្ពុជា

ភ្នំពេញ៖ លោកបណ្ឌិតជាមុនីឫទ្ធិប្រធានសមាគមស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានបង្ហាញការពេញចិត្ត ចំពោះលទ្ធផលផ្លែផ្កា ដែលបានមកពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមស៊ីជីនពីងប្រធានាធិបតីចិននៅកម្ពុជាក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ។
លោកបណ្ឌិតជាមុនីឫទ្ធិបានមានប្រសាសន៍ថា លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីចិននៅកម្ពុជារយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី៨ ខែមេសានេះ បានគូសរំលេចយ៉ាងច្បាស់ថាភាគីទាំងពីរ កម្ពុជានិងចិន ដែលតែងឈរជាប់ជានិច្ចលើគោលការណ៍សមភាព និងបើកចំហកាន់តែទូលាយនៃទីផ្សារពាណិជ្ជកម្ម ព្រមទាំងគោរពផ្តល់តម្លៃគ្នាទៅវិញទៅមកលើមាគ៌ាអភិវឌ្ឍរៀងៗខ្លួន ដោយឈរលើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងឈរយ៉ាងរឹងមាំលើកិច្ចកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាលថែមទៀតផង ដែលក្នុងនោះរួមមាន៖
សំឡេង៖ « ១- ការកែលម្អសេដ្ឋកិច្ចនៅនឹងមូលដ្ឋានដូចជាតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុជាទឡ្ហីករណ៍ស្រាប់ក្នុងការបង្កើតការងារថ្មីសម្រាប់យុវជន ការជំរុញល្បឿននៃសហគ្រាសធុនតូចនិងមធ្យមនិងការវិនិយោគក្នុងស្រុក។ ២- ការចូលរួមចែករំលែកបច្ចេកវិទ្យា តាមរយៈយន្តការដែលមានស្រាប់ដែលបានឯកភាពលើ«ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» ដើម្បីជំរុញបន្ថែមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដោយផ្តល់ជូនដល់ប្រជាជនកម្ពុជាទទួលបានជំនាញតាមរយៈការបណ្ដុះបណ្ដាល និងការផ្ទេរបច្ចេកវិទ្យាពីចិនមកកម្ពុជា ដូចជាគម្រោងកសិកម្មឆ្លាតវៃ ថាមពលកកើតឡើងវិញ និងផែនការហេដ្ឋារចនាសម្ព័ន្ធដោយប្រើប្រាស់បច្ចេកវិទ្យា។ ៣- ការលើកស្ទួយតួនាទីអន្តរជាតិរបស់កម្ពុជា ដែលតាមរយៈដំណើរទស្សនកិច្ចនេះពិភពលោកនឹងបានឃើញកាន់តែច្បាស់ថាកម្ពុជាគឺជាមជ្ឈមណ្ឌលសហការនយោបាយ និងសេដ្ឋកិច្ចពហុប៉ូលដែលនឹងបង្កើនភាពទាក់ទាញសម្រាប់វិនិយោគពីបរទេសថែមទៀត។»
នៅក្នុងឱកាស ដំណើរទស្សនកិច្ចរបស់ឯកឧត្តមស៊ីជីនពីងនេះ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន បានសម្រេចព្រមព្រៀង និងផ្លាស់ប្តូរឯកសារជាផ្លូវការ សរុបចំនួន ៣៧ ។ កិច្ចព្រមព្រៀង ទាំងនោះគឺគ្របដណ្តប់លើវិស័យសំខាន់ៗចំនួនរួមមាន៖ ការវិនិយោគ ពាណិជ្ជកម្ម អប់រំ ហិរញ្ញវត្ថុ វិស័យព័ត៌មាន ការងារយុវជន កសិកម្ម សុខាភិបាល ធនធានទឹក ទេសចរណ៍ កិច្ចការនារី និងវិស័យផ្សេងទៀត៕

អត្ថបទដែលជាប់ទាក់ទង