**មេដឹកនាំកោះតៃវ៉ាន់ បាននិយាយថា តៃវ៉ាន់ចង់បានសន្តិភាព និងកិច្ចសន្ទនាជាមួយចិន ខណៈគ្មាននរណាម្នាក់នឹងឈ្នះក្នុង សង្រ្គាមនោះទេ**អ្នកនាំពាក្យ៖ “បងប្អូនកម្មករអាចទៅធ្វើការនៅទីតាំងថ្មី និងទទួលយកដំណោះស្រាយដោយទូទាត់ជាអត្ថប្រយោជន៍ពីរោងចក្រសម្រាប់បងប្អូនដែលមិនចង់ទៅទីតាំងថ្មី”**រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង ៣លាននាក់ ដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត**ឯកឧត្ដម អ៊ុំ រាត្រី៖ សច្ចៈធម៌ជាប្រវត្តិសាស្រ្ត បានដក់ជាប់ស្ថិតស្ថេរក្នុងចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា ជារៀងរហូតមក ពិសេសដោយមានថ្ងៃជ័យជំនះ ៧ មករា**ការកាន់កាប់មូលបត្របំណុលរដ្ឋាភិបាលអាម៉េរិករបស់មហាយក្សចិន បានធ្លាក់ចុះទាបជាងចក្រភពអង់គ្លេសជាលើកដំបូង ចាប់តាំងពីដើមសតវត្សរ៍នេះ**សម្តេច ហេង សំរិន៖ មានតែសន្តិភាពទេ ទើបផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសិក្ខាសាលាផ្សព្វផ្សាយ«ច្បាប់ស្តីពី ការគ្រប់គ្រងទឹកស្អាត»**ប្រទេស​ដាណឺម៉ាក​ ប្រកាស​កញ្ចប់​ជំនួយ​យោធា​ថ្មី ​ដែល​មាន​តម្លៃ​៦១៨​លាន​ដុល្លារ​ សម្រាប់​អ៊ុយក្រែន**ជំងឺកូវីដ-១៩ បានលេចឡើងវិញដោយស្ងាត់ៗ ដែលបង្កក្ដីបារម្ភកាន់តែខ្លាំងឡើងនៅក្នុងតំបន់អាស៊ី **លោក Donald Trump ថាការសន្ទនាជាមួយលោក Vladimir Putin បានដំណើរការទៅយ៉ាងល្អ ហើយកិច្ចពិភាក្សារវាងទីក្រុងមូស្គូ និងគៀវនឹងគួរតែត្រូវចាប់ផ្តើមភ្លាមៗ**បេក្ខជនចំនួន ៤១នាក់ ជាប់ក្នុងវិញ្ញាសាសរសេរលើកទី១ ក្នុងការប្រឡងជ្រើសរើសមន្រ្តីច្បាប់ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី**សម្ដេចតេជោ៖ ២០ ឧសភា ជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត**សម្តេចធិបតី ណែនាំឱ្យពិនិត្យបានច្បាស់លាស់ ជៀសវាងការបូមខ្សាច់ខុសកន្លែង ឬខុសបច្ចេកទេស**សម្តេចធិបតី ណែនាំឱ្យក្រសួងរ៉ែ សា្ថប័នមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវសហការគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យគ្រប់រូបភាព**សម្តេចធិបតី អំពាវនាវដល់វិនិយោគិន សូមជ្រើសរើសយកកម្ពុជា ជាគោលដៅសម្រាប់ការវិនិយោគ**សម្តេចធិបតី ស្នើក្រសួងរ៉ែ និងថាមពល ពិនិត្យមើលលើសំណើរកំណត់អាជ្ញាប័ណ្ណ លើអាជីវកម្មក្រុមហ៊ុនស៊ីម៉ង់ត៍**សម្តេចធិបតី៖ រយៈពេល៣ថ្ងៃ សម្តេចសម្ពោធសមិទ្ធផលចំនួនពីរលើអតីតសមរភូមិសង្គ្រាម**សម្តេចធិបតី៖ នៅតំបន់ឱរ៉ាល់ខេត្តកំពង់ស្ពឺនេះ កាលពីមុនគឺជាទីតាំងសមរភូមិខ្មៅងងឹត ប៉ុន្ដែថ្ងៃនេះយើងកំពុងកសាងសមិទ្ធផលថ្មីបន្ថែមទៀតសម្រាប់កម្ពុជា**សម្តេចធិបតី៖ កម្ពុជាប្រែក្លាយពីប្រទេសនាំចូលស៊ីម៉ងត៍១០០ភាគរយពីបរទេស ទៅជាប្រទេសមានលទ្ធភាពផ្គត់ផ្គង់តម្រូវការទាំងស្រុងដោយខ្លួនឯង**សម្តេចធិបតី៖ ពាក្យសន្ដិភាពគឺសំខាន់ណាស់ គេរិះគន់នៅពេលដែលខ្ញុំនិយាយពីពាក្យសន្ដិភាពនេះ ប៉ុន្ដែខ្ញុំសុខចិត្តនិយាយពាក្យនេះទាល់តែគេយល់សប្ដិឃើញ ក៏ខ្ញុំនៅតែនិយាយ

បុរសជនជាតិអាម៉េរិកម្នាក់ត្រូវបានបាញ់សម្លាប់ ក្រោយប្លន់យន្តហោះ Tropic Air នៅប្រទេសបេលី

បែលម៉ូប៉ង់៖ បើយោងតាមស្នងការប៉ូលិស លោក ឆែស្ទើរ វីលៀម (Chester Williams) បានប្រាប់អ្នកសារព័ត៌មានថាបុរសជនជាតិអាម៉េរិកម្នាក់ត្រូវបានបាញ់សម្លាប់ ក្រោយប្លន់យន្តហោះ Tropic Air ខ្នាតតូចមួយគ្រឿងនៅប្រទេសបេលី។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ទី១៧ ខែមេសា។

ស្នងការប៉ូលិស បានប្រាប់ថា ចោរប្លន់បានទាញកាំបិតភ្ជង់ប្លន់ ខណៈយន្តហោះកំពុងហោះហើរលើអាកាស ហើយចោរចិត្តឆៅរូបនោះបានទាមទារឱ្យជើងហោះហើរក្នុងស្រុកដឹកលោកហោះចេញពីប្រទេសនេះ។

លោក វីលៀម បានបន្ថែមថា ចោរប្លន់នោះត្រូវបានគេកំណត់អត្តសញ្ញាណថាជាអតីតយុទ្ធជនយោធាអាម៉េរិក ឈ្មោះ អាគីនយេឡា សាវ៉ា ថេល័រ (Akinyela Sawa Taylor)។

ស្នងការប៉ូលិសរូបនេះបានបន្តទៀតថា ពេលជនល្មើសកំពុងធ្វើសកម្មភាព យន្តហោះបានហោះវង់លើដែនអាកាសភាគខាងជើងនៃប្រទេសបេលី ស្របពេលប្រេងឥន្ធនៈកាន់តែជិតអស់ ហើយពិតជាគួរឱ្យគ្រោះថ្នាក់ណាស់។

គួរជម្រាបថា ចោរប្លន់ជនជាតិអាម៉េរិករូបនោះបានចាក់មនុស្ស៣ នាក់នៅលើយន្តហោះឱ្យរបួស រួមទាំងអ្នកបើកយន្តហោះ និងអ្នកដំណើរម្នាក់ទៀត ដែលបានបាញ់សម្លាប់ចោរប្លន់រូបនោះ ក្រោយមកយន្តហោះក៏បានចុះចតនៅខាងក្រៅទីក្រុងបេលី។ អ្នក ដំណើរ ម្នាក់ ត្រូវ បាន គេ បញ្ជូន ទៅ មន្ទីរ ពេទ្យ ជា បន្ទាន់ ហើយចោរប្លន់អស់បុណ្យរូបនោះក៏ត្រូវអស់ជីវិតដោយ សារ គ្រាប់ កាំភ្លើង។ យ៉ាងណា គេនៅមិនទាន់ដឹងច្បាស់ទេថា តើចោរនោះឡើងយន្តហោះដោយរបៀបណាទេ? ជុំវិញបញ្ហានេះ អាជ្ញាធរនៃប្រទេសបេលីបានទាក់ទងទៅស្ថានទូតអាម៉េរិកប្រចាំប្រទេសនេះ ដើម្បីសុំជំនួយក្នុងការស៊ើបអង្កេតឧប្បត្តិហេតុនេះ៕

អត្ថបទដែលជាប់ទាក់ទង