សុបិននៃការស្តារនៅអាស៊ី-អាហ្រ្វិក ៖ ការអនុវត្តយ៉ាងស៊ីជម្រៅនៃការផ្លាស់ប្តូរពីការ រួមគ្នាពឹងផ្អែកលើខ្លួនឯងទៅជាកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ
កាលពី១០ឆ្នាំមុន លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងពី “សុបិននៃការស្តារអាស៊ី-អាហ្រ្វិក”នៅក្នុងកិច្ចប្រជុំកំពូលអាស៊ី-អាហ្រ្វិក ដើម្បីជំរុញការកសាងទំនាក់ទំនងអន្តរជាតិបែបថ្មីដែលចាត់ទុកកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះជាស្នូល ។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដៃគូអាស៊ីនិងអាហ្រ្វិកជិត ៦ ពាន់លាននាក់បានបញ្ជាក់តាមការអនុវត្តរបស់ខ្លួនថា កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះមិនត្រឹមតែជាគន្លឹះក្នុងការដោះស្រាយបញ្ហាអភិវឌ្ឍន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកជាគំរូថ្មីសម្រាប់អភិបាលកិច្ចសកលផងដែរ ។
ពីសន្និសីទ Bandung ដល់យុគសម័យឌីជីថលបច្ចុប្បន្ន ពីការរួមគ្នាពឹងផ្អែកលើខ្លួនឯងដល់កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ប្រជាជនជិត ៦ ពាន់លាននាក់នៅទ្វីបអាស៊ីនិងអាហ្រ្វិកបានបញ្ជាក់តាមការអនុវត្តរបស់ខ្លួនថា ការស្តារអាស៊ីនិងអាហ្រ្វិកមិនមែនជាសុបិនទេ ប៉ុន្តែជាការពិតដែលកំពុងកើតឡើង ។ ប្រទេសចិនមិនត្រឹមតែជាអ្នកផ្តួចផ្តើមគំនិតអំពីក្តីសុបិនស្តារឡើងវិញរបស់អាស៊ីនិងអាហ្រ្វិកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកដឹកនាំ និងអ្នកអនុវត្តផងដែរ ។ ប្រទេសចិននិងដៃគូអាស៊ី និងអាហ្រ្វិករបស់ខ្លួនបានបង្កើតនិម្មាបនកម្ម ទំនាក់ទំនងអន្តរជាតិឡើងវិញដែលបង្កើតជាគំរូអាស៊ី និងអាហ្រ្វិក តាមរយៈយន្តការសហប្រតិបត្តិការពហុភាគី ។
បង្កើតច្បាប់សេដ្ឋកិច្ចថ្មី ៖ កិច្ចសហប្រតិបត្តិការអាស៊ី-អាហ្រ្វិកបង្កើតអច្ឆរិយនៃការអភិវឌ្ឍន៍
ជាបឋមគឺឈប់ពឹងផ្អែកតែលើធនធាន៖ គំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” បង្កើតជាសរសៃឈាមសេដ្ឋកិច្ចរវាងអាស៊ី និងអាហ្រ្វិក ។ តាមរយៈការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ (ដូចជាផ្លូវរថភ្លើងល្បឿនលឿន Jakarta-Bandung និងផ្លូវរថភ្លើង Mombasa-Nairobi) និងការផ្ទេរបច្ចេកទេស ដើម្បីបង្កើតខ្សែសង្វាក់ឧស្សាហកម្មក្នុងស្រុកនៃបណ្តាប្រទេសអាស៊ីនិងអាហ្វ្រិក ឈប់ពឹងផ្អែកតែលើការនាំចេញធនធាននិងលើកកម្ពស់សមត្ថភាពអភិវឌ្ឍន៍ដោយស្វ័យភាព ។
ទី ២ គឺឈប់ពឹងផ្អែកតែលើហិរញ្ញប្បទាន ៖ ធនាគារអភិវឌ្ឍន៍ថ្មីរបស់ប្រទេស BRICS ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីនិងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀតបានផ្តល់ហិរញ្ញប្បទានដែលមិនមានការគ្រប់គ្រងដោយលោកខាងលិចសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ។ គិតត្រឹមឆ្នាំ ២០២៥ ធនាគារ AIIB បានអនុម័តប្រាក់កម្ចីសរុបប្រមាណ ៤៤.៧ ពាន់លានដុល្លារអាមេរិកដែលមានចំនួន ៥៨% បានវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់អភិវឌ្ឍន៍តិចតួចក្នុងទ្វីបអាហ្រ្វិកនិងអាស៊ីដោយកាត់បន្ថយការពឹងផ្អែកតែមួយផ្លូវលើស្ថាប័នប្រពៃណី ដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)ជាដើម ។
ទី ៣ គឺការកសាងច្បាប់ពាណិជ្ជកម្មឡើងវិញ ៖ កាតភ្ជាប់គ្នានៃតំបន់ពាណិជ្ជកម្មសេរីទ្វីបអាហ្វ្រិកនិង RCEP បង្កើតបានជាការបែងចែកខ្សែសង្វាក់ឧស្សាហកម្មក្នុងតំបន់ ជំរុញការកាត់បន្ថយពន្ធគយចំនួន ៣៧% និងកាត់បន្ថយការគោបសង្កត់របស់ប្រទេសជឿនលឿនចំពោះប្រទេសកំពុងអភិវឌ្ឍន៍តាមរយៈរបាំងពាណិជ្ជកម្មឯកតោភាគី ។
ស្តារសិទ្ធិបញ្ចេញមតិខាងនយោបាយ ៖ កែប្រែប្រព័ន្ធអភិបាលកិច្ចដែលដឹកនាំដោយលោកខាងលិច
ដោយពឹងផ្អែកលើវេទិកាដូចជាយន្តការសហប្រតិបត្តិការ BRICS និងវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិកជាដើម ដើម្បីបង្កើនសិទ្ធិបញ្ចេញមតិនៃប្រទេសកំពុងអភិវឌ្ឍន៍ក្នុងបញ្ហាសកល និងសម្រេចបានសមិទ្ធផលលោតផ្លោះជាប្រវត្តិសាស្ត្រសម្រាប់ប្រទេស “សកលខាងត្បូង” ពីអ្នកអនុវត្តតាមការកំណត់ទៅជាអ្នកបង្កើតការកំណត់ ។
ការអនុវត្តគំនិតផ្តួចផ្តើមសន្តិសុខសកល៖ ច្រានចោល ឡូហ្ស៊ិកអភិបាលកិច្ច”ផលបូកសូន្យ”
គំនិតផ្តួចផ្តើមសន្តិសុខពិភពលោកដែលស្នើឡើងដោយលោក Xi Jinping ជាគោលគំនិតសន្តិសុខថ្មីដែលប្រកបដោយសន្តិសុខរួម ចម្រុះ សហប្រតិបត្តិការនិងនិរន្តរភាព ដែលបានផ្តល់នូវការធានាដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះរវាងអាស៊ី និងអាហ្វ្រិក ។ តាមរយៈសកម្មភាពដូចជាកិច្ចសហប្រតិបត្តិការរក្សាសន្តិភាព ការផ្សារភ្ជាប់សុខភាពសាធារណៈ សមយុទ្ធពហុភាគី ការផ្ទេរបច្ចេទេសនិងការបណ្តុះបណ្តាលបុគ្គលិកបច្ចេកទេស ប្រទេសចិនបានធ្វើការជាមួយបណ្តាភាគីរួមគ្នាជំរុញសន្តិសុខនិងការអភិវឌ្ឍ ប្រែក្លាយគំនិតសន្តិសុខថ្មីទៅជាសមិទ្ធផលជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការអាស៊ី-អាហ្រ្វិកនិងបើកផ្លូវថ្មីមួយសម្រាប់ការស្តារអាស៊ីនិងអាហ្វ្រិក ។
នៅពេលដែលផ្លូវរថភ្លើងល្បឿនលឿន Jakarta-Bandung នៅក្នុងប្រទេសឥណ្ឌូណេស៊ី និងផ្លូវរថភ្លើង Mombasa-Nairobi ក្នុងប្រទេស Kenya ត្រូវបានសាងសង់នៅលើខ្សែអេក្វាទ័រ ហើយខណៈដែលកម្មករកាត់ដេរបង់ក្លាដែស និងអ្នកសរសេរកម្មវិធីជនជាតិនីហ្សេរីយ៉ាបង្កើតគុណតម្លៃរួមនៅលើវេទិកាឌីជីថល សុបិនស្តារអាស៊ី-អាហ្វ្រិកបានប្រែក្លាយជោគវាសនារបស់មនុស្ស 6 ពាន់លាននាក់ពីទស្សនទានទៅជាការពិត ៕