**រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង ៣លាននាក់ ដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត**ឯកឧត្ដម អ៊ុំ រាត្រី៖ សច្ចៈធម៌ជាប្រវត្តិសាស្រ្ត បានដក់ជាប់ស្ថិតស្ថេរក្នុងចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា ជារៀងរហូតមក ពិសេសដោយមានថ្ងៃជ័យជំនះ ៧ មករា**ការកាន់កាប់មូលបត្របំណុលរដ្ឋាភិបាលអាម៉េរិករបស់មហាយក្សចិន បានធ្លាក់ចុះទាបជាងចក្រភពអង់គ្លេសជាលើកដំបូង ចាប់តាំងពីដើមសតវត្សរ៍នេះ**សម្តេច ហេង សំរិន៖ មានតែសន្តិភាពទេ ទើបផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសិក្ខាសាលាផ្សព្វផ្សាយ«ច្បាប់ស្តីពី ការគ្រប់គ្រងទឹកស្អាត»**ប្រទេស​ដាណឺម៉ាក​ ប្រកាស​កញ្ចប់​ជំនួយ​យោធា​ថ្មី ​ដែល​មាន​តម្លៃ​៦១៨​លាន​ដុល្លារ​ សម្រាប់​អ៊ុយក្រែន**ជំងឺកូវីដ-១៩ បានលេចឡើងវិញដោយស្ងាត់ៗ ដែលបង្កក្ដីបារម្ភកាន់តែខ្លាំងឡើងនៅក្នុងតំបន់អាស៊ី **លោក Donald Trump ថាការសន្ទនាជាមួយលោក Vladimir Putin បានដំណើរការទៅយ៉ាងល្អ ហើយកិច្ចពិភាក្សារវាងទីក្រុងមូស្គូ និងគៀវនឹងគួរតែត្រូវចាប់ផ្តើមភ្លាមៗ**បេក្ខជនចំនួន ៤១នាក់ ជាប់ក្នុងវិញ្ញាសាសរសេរលើកទី១ ក្នុងការប្រឡងជ្រើសរើសមន្រ្តីច្បាប់ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី**សម្ដេចតេជោ៖ ២០ ឧសភា ជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត**សម្តេចធិបតី ណែនាំឱ្យពិនិត្យបានច្បាស់លាស់ ជៀសវាងការបូមខ្សាច់ខុសកន្លែង ឬខុសបច្ចេកទេស**សម្តេចធិបតី ណែនាំឱ្យក្រសួងរ៉ែ សា្ថប័នមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវសហការគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យគ្រប់រូបភាព**សម្តេចធិបតី អំពាវនាវដល់វិនិយោគិន សូមជ្រើសរើសយកកម្ពុជា ជាគោលដៅសម្រាប់ការវិនិយោគ**សម្តេចធិបតី ស្នើក្រសួងរ៉ែ និងថាមពល ពិនិត្យមើលលើសំណើរកំណត់អាជ្ញាប័ណ្ណ លើអាជីវកម្មក្រុមហ៊ុនស៊ីម៉ង់ត៍**សម្តេចធិបតី៖ រយៈពេល៣ថ្ងៃ សម្តេចសម្ពោធសមិទ្ធផលចំនួនពីរលើអតីតសមរភូមិសង្គ្រាម**សម្តេចធិបតី៖ នៅតំបន់ឱរ៉ាល់ខេត្តកំពង់ស្ពឺនេះ កាលពីមុនគឺជាទីតាំងសមរភូមិខ្មៅងងឹត ប៉ុន្ដែថ្ងៃនេះយើងកំពុងកសាងសមិទ្ធផលថ្មីបន្ថែមទៀតសម្រាប់កម្ពុជា**សម្តេចធិបតី៖ កម្ពុជាប្រែក្លាយពីប្រទេសនាំចូលស៊ីម៉ងត៍១០០ភាគរយពីបរទេស ទៅជាប្រទេសមានលទ្ធភាពផ្គត់ផ្គង់តម្រូវការទាំងស្រុងដោយខ្លួនឯង**សម្តេចធិបតី៖ ពាក្យសន្ដិភាពគឺសំខាន់ណាស់ គេរិះគន់នៅពេលដែលខ្ញុំនិយាយពីពាក្យសន្ដិភាពនេះ ប៉ុន្ដែខ្ញុំសុខចិត្តនិយាយពាក្យនេះទាល់តែគេយល់សប្ដិឃើញ ក៏ខ្ញុំនៅតែនិយាយ**សម្តេចធិបតី៖ ថ្ងៃ២០ឧសភា ជា «ទិវាជាតិនៃការចងចាំ» សម្រាប់ជាការរំឭកដល់ជនរងគ្រោះនឹងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ**សម្តេចធិបតី កោតសរសើរអាជ្ញាធរដែលរៀបចំទីតាំងរោងចក្រផលិតស៊ីម៉ងតិ៍មានបរិស្ថានល្អ សម្រាប់ការងាររបស់កម្មករនិយោជិតនៅទីនេះ

បទវិភាគ៖ការចាប់ផ្តើមដ៏ល្អប្រសើរបង្ហាញពីភាពធន់និងទីបង្អែកនៃសេដ្ឋកិច្ចរបស់ចិន

នៅថ្ងៃទី ១៦ ខែមេសា តាមទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលជាតិស្ថិតិចិនបានបង្ហាញថា តាមការគណនានិងផ្ទៀងផ្ទាត់ជាបឋម ផលិតផលក្នុងស្រុកសរុបរបស់ចិនប្រចាំត្រីមាសទីមួយនៃឆ្នាំនេះមានចំនួន ៣១,៨៧៥៨ ទ្រីលានយាន់ប្រាក់ចិន បើគណនាតាមតម្លៃមិនប្រែប្រួល គឺបានកើនឡើង ៥,៤ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៤ ។ និយាយជារួម នៅត្រីមាសទីមួយនៃឆ្នាំនេះ សេដ្ឋកិច្ចចិនមានការចាប់ផ្តើមដ៏ល្អប្រសើរ ។
តើត្រូវវាយតម្លៃយ៉ាងណាចំពោះកំណើនសេដ្ឋកិច្ច ៥,៤ ភាគរយ ? ចាប់តាំងពីចូលឆ្នាំនេះមក សហរដ្ឋអាមេរិកបានដំឡើងពន្ធគយជាច្រើនជុំលើដៃគូពាណិជ្ជកម្មដែលបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក ។ សមិទ្ធផលបែបនេះគឺសម្រេចបានក្នុងបរិបទបែបនេះ ដែលបានមកដោយមិនងាយទេ ។
បើមើលយ៉ាងល្អិតល្អន់ពីរបាយការណ៍ស្តីពីសេដ្ឋកិច្ចចិនប្រចាំត្រីមាសទី១ឆ្នាំនេះអាចឃើញថា វាមានលក្ខណៈពិសេសយ៉ាងច្បាស់លាស់មួយគឺ “មូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចមានភាពរឹងមាំ។” ។ ចាប់តាំងពីត្រីមាសទី ១ នៃឆ្នាំនេះមក សន្ទស្សន៍នៃតម្រូវការផ្នែកផលិតកម្មសំខាន់ៗបានពន្លឿនការស្តារឡើងវិញ តម្លៃបន្ថែមខាងឧស្សាហកម្មទាំងអស់បានកើនឡើង ៦,៣ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ហើយតម្លៃបន្ថែមនៃមុខរបរសេវាកម្មបានកើនឡើង ៥,៣ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុននិងការវិនិយោគលើអចលនាទ្រព្យបានកើនឡើង៤,២ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ លើសពីនេះទៅទៀត សន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញក្នុងវិស័យផលិតកម្មនៅខែមីនាបានកើនឡើងក្នុងរយៈពេលពីរខែជាប់ៗគ្នា ប្រការនេះបង្ហាញថា ការរំពឹងទុករបស់ទីផ្សារត្រូវបានកែលម្អជាបន្តបន្ទាប់ ។
ឈរលើមូលដ្ឋានប្រកបដោយស្ថិរភាព កម្លាំងចលករក៏កាន់តែ”គ្រប់គ្រាន់”ដែរ ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ សេដ្ឋកិច្ចចិនបានធ្វើបរិវត្តកម្មប្រែពីការពឹងផ្អែកទៅលើការជំរុញដោយការវិនិយោគនិងការនាំចេញទៅជាការជំរុញរួមគ្នាដោយតម្រូវការក្នុងស្រុកនិងការច្នៃប្រឌិតថ្មី ។ បើមើលពីតម្រូវការក្នុងស្រុកអាចឃើញថា ក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៥ ទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមចិនបានកើនឡើង ៤,៦ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុនដែលលឿនជាង ១,១ ភាគរយបើប្រៀបធៀបនឹងឆ្នាំមុន ហើយកំពុងកើនឡើងវិញពីមួយខែទៅមួយខែ ។
បើមើលពីការច្នៃប្រឌិតថ្មីអាចឃើញថា ក្នុងត្រីមាសទីមួយនៃឆ្នាំនេះ តម្លៃបន្ថែមនៃផលិតកម្មកម្មន្ដសាលបច្ចេកវិទ្យាខ្ពស់របស់ចិនបានកើនឡើង ៩,៧ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុនដែលខ្ពស់ជាងល្បឿនកំណើននៃតម្លៃបន្ថែមនៃសហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំនៅទូទាំងប្រទេសចំនួន ៣,២ ភាគរយ ប្រការនេះបង្ហាញថា តួនាទីនាំមុខនៃការច្នៃប្រឌិតថ្មីមានសភាពកាន់តែខ្លាំងឡើងៗ ហើយកម្លាំងចលករថ្មីបានពន្លឿនការពូនជ្រំនិងការអភិវឌ្ឍ ។
ខណៈពេលដែលខិតខំតស៊ូឆ្ពោះទៅមុខក្នុងកាលៈទេសៈដ៏ស្មុគ្រស្មាញ ប្រទេសចិនបានអនុវត្តវិធានការជាក់ស្តែងជាច្រើនដើម្បីអភិវឌ្ឍសេដ្ឋកិច្ច ។ ចាប់ពីឆ្នាំ ២០២៤ មក ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសចិនបានដាក់ចេញគោលនយោបាយជំរុញកំណើនមួយចំនួន ហើយសន្និសីទការងារសេដ្ឋកិច្ចមជ្ឈិមចិនដែលបើកធ្វើកាលពីឆ្នាំមុនបានតម្រូវឱ្យគោលនយោបាយម៉ាក្រូកាន់តែវិជ្ជមាននិងកាន់តែមានប្រសិទ្ធភាព ។
មូលដ្ឋានគ្រឹះមានភាពរឹងមាំ កម្លាំងចលករគ្រប់គ្រាន់និងវិធានការជាក់ស្តែងជាច្រើនត្រូវបានដាក់ចេញ ថែមទាំងបានបន្តពង្រីកការបើកទូលាយនិងពង្រីក”រង្វង់មិត្តភក្ដិ”នៃវិស័យពាណិជ្ជកម្ម ហេតុនេះហើយបានជាកម្លាំងទាក់ទាញនៃសេដ្ឋកិច្ចចិនក៏កាន់តែខ្លាំងឡើងៗ ដែរ។ ប៉ុន្មានថ្ងៃកន្លងទៅនេះ ពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកទី ៥ និងពិព័រណ៍ទំនិញនាំចេញនាំចូលនៃប្រទេសចិន(ពិព័រណ៍ Caton )លើកទី ១៣៧ បានប្រារព្ធធ្វើនៅប្រទេសចិនដែលជាសក្សីនៃភាពបន្ស៊ីគ្នានៃការរីកចម្រើនរបស់ចិននិងពិភពលោក ។
បច្ចុប្បន្ននេះ បរិយាកាសខាងក្រៅមានសភាពកាន់តែស្មុគស្មាញនិងតឹងរ៉ឹង ហើយគាំពារនិយមផ្នែកពាណិជ្ជកម្មកំពុងកើនឡើង ។ ការដំឡើងពន្ធគយខ្ពស់របស់អាមេរិកចំពោះប្រទេសចិននឹងនាំមកនូវសម្ពាធយ៉ាងខ្លាំងដល់សេដ្ឋកិច្ចចិនក្នុងរយៈពេលដ៏ខ្លីខាងមុខ តែវាមិនអាចកែប្រែនិន្នាការទូទៅនៃការទៅរកភាពល្អប្រសើរក្នុងរយៈពេលយូររបស់សេដ្ឋកិច្ចចិនបានឡើយ ។ ទន្ទឹមនឹងបានអនុវត្តគោលនយោបាយម៉ាក្រូកាន់តែវិជ្ជមាននិងកាន់តែមានប្រសិទ្ធភាព ប្រទេសចិនមានទីបង្អែក មានជំនឿចិត្តនិងមានសមត្ថភាពក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមខាងក្រៅនិងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដែលកំណត់ជាស្រេច៕

អត្ថបទដែលជាប់ទាក់ទង