កម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារចំនួន៣៧
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះ រដ្ឋាភិបាលកម្ពុជា-ចិន បានចុះហត្ថលេខាលើឯកសារចំនួន៣៧ ក្រោមអធិបតីភាព សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្ដម ស៊ី ជិនពីង ប្រធានាធិបតីចិន។
ឯកសារទាំងនេះត្រូវបានចុះហត្ថលេខានៅវិមានសន្តិភាព បន្ទាប់ពីមេដឹកនាំទាំងពីរ បានជួបពិភាក្សាទ្វេភាគី ក្នុងនោះគឺមានឯកសារពាក់ព័ន្ធនឹងការវិនិយោគ, វិស័យពាណិជ្ជកម្ម, វិស័យអប់រំ, វិស័យហិរញ្ញវត្ថុ, វិស័យព័ត៌មាន, ការងារយុវជន, វិស័យកសិកម្ម, វិស័យសុខាភិបាល, វិស័យធនធានទឹក, វិស័យទេសចរណ៍, វិស័យកិច្ចការនារី និងវិស័យផ្សេងទៀត៕