ក្រសួងការងារ៖ ពលករខ្មែរម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារគ្រោះរញ្ជួយដីនៅថៃ
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីជូនដំណឹងបញ្ជាក់ថា មានពលករខ្មែរម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារគ្រោះរញ្ជួយដីនៅថៃ ដោយជនរងគ្រោះមានឈ្មោះ ផល្លា រតនា មានអាយុ ២៤ឆ្នាំ ជាកូនរបស់លោក សៅ ផល្លា និងលោកស្រី ឆាយ សោភ័ណ្ឌ៕