ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យគោលដៅសំខាន់ៗ ដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ទី១២ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យគោលដៅសំខាន់ៗ ដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋជិតឆ្ងាយ គ្រប់ទិសទី ភ្ងៀវជាតិ-អន្តរជាតិ ដែលអញ្ជើញមកទស្សនាកម្សាន្តលេងសប្បាយ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានមានប្រសាសន៍ណែនាំកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ តាមគោលដៅទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងកិច្ចការពា អនុវត្ត បំពេញ តួនាទី ភារកិច្ច ដើម្បីទទួលបាននូវលទ្ធផលល្អ ៕