**សម្តេចធិបតី៖ រាជរដ្ឋាភិបាលផ្ដល់​អាទិភាពខ្ពស់ចំពោះវិស័យអប់រំ និង ការបណ្តុះបណ្តាលវិជ្ជាជីវៈ**សម្តេច ឃួន សុដារី៖ នៅក្នុងនីតិកាលទី៧ការទូតសភា បានចូលរួមលើកកម្ពស់ តួនាទីរបស់កម្ពុជា ក្នុងការជំរុញកិច្ចសន្ទនាដើម្បីសន្តិភាពនិងវិបុលភាព ជូនប្រជាពលរដ្ឋ**សម្តេចធិបតី៖ សមត្ថភាពគ្រូសំខាន់ណាស់ សម្រាប់ការបណ្តុះបណ្តាល រៀនក្រោមដើមឈើអាចនឹងមានលទ្ធផលល្អ បើមានគ្រូពូកែ**សម្តេចធិបតី គាំទ្រនិងឯកភាពលើគោលនយោបាយរបស់ក្រសួងអប់រំ ចំពោះការពង្រឹងសមត្ថភាពគុណវុឌ្ឍិរបស់គ្រូបង្រៀនឱ្យមានគុណភាព**១០ថ្ងៃ មន្ត្រីមូលដ្ឋានផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពជាង ៣ពាន់លើកទូទាំងប្រទេស!**អភិសន្ដិបណ្ឌិត ស សុខា នឹងអញ្ជើញជាអធិបតីក្នុងពិធីចាប់ពូលការប្រកួតបាល់បាត់ពានរង្វាន់ SOCCER LEAGUE លើកទី៨ ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥**សម្តេចធិបតី អញ្ជើញសម្ពោធសមិទ្ធផល កំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងប្រគល់សញ្ញាបត្រជូននិស្សិត និងគរុនិស្សិត**ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះផ្សព្វផ្សាយស្តីពីការចូលរួមទប់ស្កាត់ និងប្រឆាំងពលកម្មលើកុមារគ្រប់រូបភាពនៅខេត្តកណ្តាល**ក្រសួងការងារ ចុះផ្សព្វផ្សាយស្តីពីការចូលរួមទប់ស្កាត់ និងប្រឆាំងពលកម្មលើកុមារគ្រប់រូបភាពនៅខេត្តប៉ៃលិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងផ្ដល់យោបល់លើសេចក្ដីព្រាងផែនការយុទ្ធសាស្ត្រស្ដីពីការគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ**រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពីធីរំលឹក ទិវាជាតិនៃការចងចាំ ២០ ឧសភា**កងកម្លាំងជួរមុខការពារព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ទទួលបានអាវភ្លៀងជាអំណោយយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**ប្រតិភូនគរបាលឥណ្ឌូនេស៊ីថា សន្តិសុខនៅកម្ពុជា មានភាពល្អប្រសើរ ខុសពីអ្វីដែលធ្លាប់បានលឺ ពីការផ្សព្វផ្សាយនូវព័ត៌មានមួយចំនួន ដែលធ្លាប់បន្ទុចបង្អាប់កម្ពុជាកន្លងមក**ឯកឧត្តម ជា សុមេធី ទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Bawitlung Vanlalvawna ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា**ឯកឧត្តម ជា សុមេធី ទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា**ព្រោះស្រលាញ់ ប្រពន្ធគាំទ្រ និងថ្នាក់ដឹកនាំផ្ដល់ឱកាស លោក ជុំ នី ឈប់រត់ម៉ូតូឌុប ចូលធ្វើប្រជាការពារ!**សេវាកម្មអ៊ីនធឺណេតផ្កាយរណប Starlink របស់លោក អ៊ីឡុន ម៉ាស បានបើកដំណើរការក្នុងប្រទេសបង់ក្លាដែស**លោក ហ្សេលេនស្គី៖ ទីក្រុងកៀវនិងបណ្តាដៃគូរបស់ខ្លួន កំពុងពិចារណារៀបចំឱ្យមានកិច្ចប្រជុំកម្រិតខ្ពស់រវាងអ៊ុយក្រែន រុស្ស៉ី សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ដើម្បីជាផ្នែកនៃកិច្ចប្រឹងប្រែងជំរុញឱ្យសង្រ្គាមនៅអ៊ុយក្រែន**ប៉ូឡូញ រឹបអូសសំបកកង់យន្តហោះប្រភេទ Boeing ដឹកអ្នកដំណើរ ទម្ងន់សរុបប្រហែល ៥តោន ដែលត្រូវដឹកជញ្ជូនឆ្លងកាត់ប្រទេសបេឡារុស និងរុស្ស៉ី

សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេស អាចអបអរសាទរ និងសប្បាយរីករាយពិធីបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកជាផ្លូវការព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត ឆ្នាំ២០២៥» នៅខេត្តសៀមរាប នាថ្ងៃ ទី ១៤ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅបរិវេណមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កត្តាសុខសន្តិភាព បានរួមចំណែកធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេស អាចអបអរសាទរ និងសប្បាយរីករាយ ប្រារព្ធនូវពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះឡើង។

សម្តេចធិបតី ថាមិនមែនយោងតាមរបាយការណ៍នោះទេ តែបានមើលឃើញនិងភ្នែក នូវការជំរុញបំផុសនូវស្មារតីស្នេហាជាតិ តាមរយៈការប្រមូលកម្លាំងសរុបរបស់ជាតិ ដោយមិនប្រកាន់និន្នាការ មិនប្រកាន់សាសនា មិនប្រកាន់វិស័យ រួមគ្នាទាំងអស់ ដើម្បីប្រារព្ធពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ តាមរយៈព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឱ្យបានល្អ ដើម្បីលើកតម្កើននូវវប្បធម៌សិល្បៈរបស់ខ្មែរ។

សម្តេចធិបតី បន្តថា ការពិតបើគ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍណាមួយកើតឡើងនោះទេ ហើយក៏គ្មានការជួបជុំសប្បាយរីករាយនោះដែរ ក្នុងន័យនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាព ប្តេជ្ញាការពារសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីធានាថា ប្រទេសកម្ពុជា នឹងក្លាយទៅ ជាប្រទេស ដែលមានការអភិវឌ្ឍរឹងមាំ មិនធ្លាក់នៅក្នុងសង្គ្រាមរាំរៃ ដូចពីអតីតកាលនោះទេ ហើយជាពិសេសដើម្បីសម្រេចបាន នៅចក្ខុវិស័យឆ្នាំ២០៥០។

សម្តេចធិបតី ក៏បានបញ្ជាក់ថា ពលរដ្ឋទាំងចាស់ និងក្មេង ទទួលបាននូវភាពសប្បាយរីករាយ ជាមួយសង្ក្រាន្តនានាទូទាំងប្រទេស ជាពិសេសការរៀប ចំអង្គរសង្ក្រាន្ត ផ្តល់នូវភាពសប្បាយរីករាយ ដែលមានមនុស្សជាច្រើន មិនថា អ្នកសៀមរាប និងប្រជាជនទូទាំងប្រទេស ចង់ឱ្យមានព្រឹត្តិការណ៍បែបនេះ ដើម្បីអបអរសាទរឆ្នាំថ្មីរបស់ខ្មែរ៕

អត្ថបទដែលជាប់ទាក់ទង