**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប

រដ្ឋមន្រ្តីសុខាភិបាល ចុះសួរសុខទុក្ខ និងពិនិត្យការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មា

ភ្នំពេញ៖ នាថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចុះពិនិត្យការបម្រើសេវាសុខាភិបាលដល់ប្រជាពលរដ្ឋ និងសួរសុខទុក្ខមន្រ្តីរាជការ បុគ្គលិកសុខាភិបាល នៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មា បន្ទាប់ពីពីធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៧១សេ។

ក្នុងឱកាសចុះពិនិត្យនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី កត់សម្គាល់ឃើញថា ១) ហេដ្ឋារចនាសម្ព័ន្ធល្អសមស្រប ការបំពាក់សម្ភារបរិក្ខារវេជ្ជសាស្រ្តល្អតាមស្តង់ដា, ២) មានការបម្រើសេវា ផ្នែកសម្ភពនិងរោគស្រ្តី សង្រ្គោះបន្ទាន់ ផ្នែកជំងឺទូទៅ ផ្នែកវះកាត់ ផ្នែកមន្ទីរពិសោធន៍ ផ្នែកវិទ្យុសាស្រ្ត (X-ray បន្ទប់អេកូ Ultrasound) ផ្នែកជំងឺមាត់ធ្មេញ ឱសថស្ថានជាដើម, ៣) ចំពោះធនធានមនុស្សមានលក្ខណៈសមស្រប ឥរិយាបថល្អ មានការលើកទឹកចិត្តនិងការបណ្តុះបណ្តាលបន្ត, ៤) ការរក្សាទុកឱសថ និងវ៉ាក់សាំងសមស្របតាមបច្ចេកទេសនិងត្រឹមត្រូវ, ៥) កំពុងរៀបចំជាទំរង់ប្រព័ន្ធរបាយការណ៍, ៦) ការទទួលអ្នកជំងឺ និងបម្រើសេវាជូនប្រជាពលរដ្ឋសមរម្យ, ៧) ចំពោះអនាម័យ ការគ្រប់គ្រងកាកសំណល់ និងការសម្អាតមេរោគសមរម្យ, ៨) ការប្រើប្រាស់មូលនិធិសមធម៌ ប.ស.ស. ដំណើរការបានល្អ, ៩) មានការផ្តល់អតិភាពកម្មវិធីមួយចំនួន លើសុខភាពមាតាទារក កម្មវិធីអាហារូបត្ថម្ភ ជំងឺមិនឆ្លង និងជំងឺគ្រុនឈាម និង១០) ភាពជាអ្នកដឹកនាំនិងការសហកា មន្ទីរពេទ្យ និងអាជ្ញាធរមានលក្ខណៈល្អ និងការអនុវត្តស្របតាមកំណែទំរង់របស់ក្រសួងសុខាភិបាល។

ទន្ទឹមនឹងនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ក៏បានផ្ដល់អនុសាសន៍ ដល់ថ្នាក់ដឹកនាំមន្ទីរ ការិយាល័យប្រតិបត្តិស្រុក និងមន្ទីរពេទ្យបង្អែក លើការងារកែលម្អ បន្ទប់វះកាត់ ឱ្យស្របតាមស្តង់ដារ បង្កភាពងាយស្រួលក្នុងពេលវះកាត់ និងវះកាត់រួច។ ក្នុងនោះ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានបង្ហាញពីវិធីសាស្ត្រមើលថែ និងព្យាបាលអ្នកជំងឺ ដល់ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកស្រុក ដើម្បីឱ្យការបម្រើសេវាប្រកបដោយគុណភាព និងប្រសិទ្ធភាព។

ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានណែនាំដល់ថ្នាក់ដឹកនាំ មន្រ្ដី បុគ្គលិកសុខាភិបាល ត្រូវចេះសាមគ្គីភាពគ្នា ចែករំលែកបទពិសោធន៍គ្នា និង ត្រូវបំពេញភារកិច្ចប្រកបដោយស្មារតីវិជ្ជាជីវៈ ក្នុងការលើកកម្ពស់គុណភាពសេវា ជាពិសេសត្រូវស្វែងយល់ពីបញ្ហាប្រឈម និងដោះស្រាយបញ្ហាទាំងនោះ ឱ្យបានទាន់ពេលវេលានិងសមស្រប ដោយត្រូវគិតផលប្រយោជន៍រួម និងត្រូវគោរពឋានានុក្រមការងារ។

ជាទីបញ្ចប់ ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រី សូមជូនពរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ខាងមុននេះ សូមមានសុខភាពល្អ កម្លាំងមាំមួន និងជោគជ័យគ្រប់ភារកិច្ចការងារ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជនឱ្យកាន់តែល្អប្រសើរឡើង ៕

អត្ថបទដែលជាប់ទាក់ទង