សម្តេចធិបតី៖ ចំពោះមុខនៃបញ្ហាសង្គ្រាមពាណិជ្ជកម្ម រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងចរចាដោះស្រាយ ដើម្បីរក្សាឱ្យបាននូវផលប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា នៅចំពោះមុខនៃបញ្ហាសង្គ្រាមពាណិជ្ជកម្ម រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងចរចាដោះ ស្រាយ ដើម្បីរក្សាឱ្យបាននូវផលប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម ប្រវែងសរុប ១១៤,៩៩២ គីឡូម៉ែត្រ”មានតម្លៃប្រមាណ១៣៣លានដុល្លារអាម៉េរិក នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានថ្លែងថា សមិទ្ធផលរបស់ជាតិ គឺជាសមិទ្ធផលកើតចេញពីក្រសួងស្ថាប័ន ឃុំស្រុក និងសហគមន៍នីមួយៗ ជាពិសេសពលរដ្ឋមានជីវភាពកាន់តែល្អប្រសើរ។
សម្តេចធិបតីបន្តថា ឆ្នាំថ្មីរាជរដ្ឋាភិបាល នឹងបន្តប្រឹងប្រែងកសាងប្រទេសជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ហើយរយៈពេល៤០ឆ្នាំមកនេះ រាជរដ្ឋាភិបាលបានបង្រឹងប្រែងកសាងប្រទេស និងពង្រាយផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ មិនមែនប្រមូលផលពីប្រជាពលរដ្ឋនោះទេ៕

